អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.68K photos
515 videos
215 links
Download Telegram
ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានបញ្ជាឲ្យអធិការនគរបាលស្រុកកូនមុំ ចុះទៅជួយច្រូតស្រូវយោធាយើងម្នាក់ ដែលកំពុងបំពេញបេសកកម្មការពារព្រំដែន ហើយមិនអាចមកច្រូតស្រូវបាន ខណៈប្រពន្ធកំពុងពោះធំទៀតផង។

ក្រៅពីការជួយចុះច្រូតស្រូវ លោកឧត្តមសេនីយ៍ស្នងការ ក៏នឹងនាំយកថវិកាមួយចំនួនជូនភរិយាយោធា ដែលត្រៀមឆ្លងទន្លេផងដែរ។

សូមអរគុណកម្លាំងនគរបាលស្រុកកូនមុំ ដែលជួយសម្រាលបន្ទុកជូនដល់វីរកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារទឹកដីនៅព្រំដែនថៃ។

«បង ស៊ន សុភក្ត្រFN»
12🙏4
This media is not supported in your browser
VIEW IN TELEGRAM
🚨នៅវេលាម៉ោង6:12នាទីយប់ ថ្ងៃទី20/11/2025នេះ នៅច្រកអូរស្មាច់ មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
🚨ព័ត៌មានក្តៅៗ: នៅថ្ងៃទី 20 ខែវិច្ឆិកា - កងទ័ពអាកាសថៃ🇹🇭បាន កំពុងបណ្តុះបណ្តាលអ្នកបើកបរយន្តហោះចម្បាំង ដើម្បីបង្កើនការត្រៀមខ្លួន សម្រាប់ការពារអធិបតេយ្យភាព៖

* កងទ័ពអាកាសថៃ🇹🇭៖ បានធ្វើលំហាត់ ការបាញ់គោលដៅតាមអាកាសដោយស្វ័យប្រវត្តិប្រចាំឆ្នាំ (AMS) សម្រាប់ឆ្នាំ 2026។ លំហាត់នេះមានគោលបំណងអភិវឌ្ឍ និងរក្សាសមត្ថភាពក្នុងការប្រើប្រាស់គ្រាប់រំសេវតាមអាកាសផ្ទាល់ប្រឆាំងនឹងគោលដៅដែលកំពុងផ្លាស់ទីនៅលើផ្ទៃមេឃ។

* កងទ័ពអាកាសថៃ៖ បានប្រើប្រាស់ប្រព័ន្ធគោលដៅអូស AGTS-36 ដែលត្រូវបានរចនាឡើងតាមស្តង់ដារអន្តរជាតិ និងបំពាក់ដោយប្រព័ន្ធរកឃើញគ្រាប់រំសេវតាមពេលវេលាជាក់ស្តែង ដើម្បីវាយតម្លៃលទ្ធផលនៃការបាញ់បានត្រឹមត្រូវ។
This media is not supported in your browser
VIEW IN TELEGRAM
សំណេរបងៗជួបមុខ
សុំកម្លាំងចិត្តម្នាក់មួយមក♥️🇰🇭🙏
ត្រជាក់ណាស់បងប្អូន
នៅផ្ទះគេងមានភួយក្រាស់គេនៅរអ៊ូថាត្រជាក់ចុះទម្រាំពួកខ្ញុំគេងនៅត្រជាក់ណាស់🙏♥️🇰🇭
ត្រជាក់ខ្លាំងហួលជើងណាស់លោកអើយ🙏
ឮនឹកប្រពន្ធនិងកូន
4😢4🙏2
ថ្ងៃនេះជា ថ្ងៃទី១១៥ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។