អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.69K photos
515 videos
215 links
Download Telegram
🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន ពីវិមានរដ្ឋាភិបាល ទាំងមិនសប្បាយចិត្ត នៅវេលាព្រឹក ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖

«ទាក់ទងនឹងការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ (១៧ វិច្ឆិកា) ដែលថៃចង់បិទព្រំដែន ១០០ឆ្នាំនោះ លោកមិនចាំបាច់និយាយរឿងនេះច្រើនពេកទេ ព្រោះប្រជាជនថៃ 🇹🇭 មិនចង់បើកព្រំដែនឡើងវិញ ដូច្នេះ លោកមិនពិភាក្សាអំពីរឿងបើកច្រកព្រំដែនជាមួយនឹងកម្ពុជា 🇰🇭 ជាដាច់ខាត»។

*លោកបន្ថែមថា៖ «កន្លងមកនេះ លោកបានស្នើទៅភាគីកម្ពុជា 🇰🇭 ដើម្បីដោះគ្រាប់មីនចំនួន ១៣តំបន់ ដោយនៅសល់ចំនួន ៨តំបន់ទៀត មិនទាន់បានដោះ ប៉ុន្តែ កម្ពុជាមិនឆ្លើយតបជាមួយនឹងថៃឡើយ យើងមិនអាចរង់ចាំភាគីកម្ពុជា បន្តទៀតបានទេ ដូច្នេះ ថៃនឹងដោះគ្រាប់មីននៅក្នុងតំបន់របស់ថៃ ដោយខ្លួនឯង»។

*លោកសង្កត់ធ្ងន់ថា៖ «លោកនឹងមិនដោះលែង កងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញជាដាច់ខាត ដោយសារនេះគឺជាច្បាប់ និងគោលការណ៍របស់ថៃ 🇹🇭 ចាប់ពីពេលនេះតទៅ លោកលែងខ្វល់ខ្វាយជាមួយនឹងកម្ពុជា 🇰🇭 បន្តទៀតហើយ»៕ (Smeyy)

*ប្រភព : THAI NEWS AGENCY (https://www.facebook.com/share/p/17CfVb6WAg/?mibextid=wwXIfr)
😁43🤣1
មានតែបងប្អូន និងខ្ញុំផ្ទាល់ទេ ដែលរស់នៅជាប់ព្រំដែន ទើបយល់អារម្មណ៍មួយនេះ🙏❤️🇰🇭🥹
😢10💯1
ថៃនឹងផ្ញើលិខិតទៅលោក ត្រាំ ដើម្បីបកស្រាយលាងខ្លួនជុំវិញការទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃក្រោយពីបានព្យាយាមរាយការណ៍បង្វែរស្ថានការណ៍ ដែលកងកម្លាំងថៃបានបាញ់ពលរដ្ឋខ្មែរឱ្យស្លាប់ម្នាក់ និងរបួស៣នាក់នៅភូមិព្រៃចាន់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួចមក នៅពេលនេះ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសថៃបានអះអាងថា លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្រ្តីថៃកំពុងរៀបចំលិខិតផ្ញើទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដើម្បីបកស្រាយលាងកំហុសខ្លួនពីការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
🤣4
ឆ្ងល់ ‼️ អាក្នុយវាចោទថាមីននេះខ្មែរអ្នកដាក់ ហើយវាទើបដោះបាននៅច្រកអានសេះ, ចង់សួរវាថាតើវាបានប្រអប់ស្នោរបស់មីនមកពីណាដែរចុះ?
😁8🌚1
🌨️❄️ខ្យល់ធ្លាក់ពីទិសខាងជើង បោកបក់មកទិសខាងត្បូង អាកាសធាតុចុះត្រជាក់ សូមបងប្អូននៅខាងមុខថែរក្សាសុខភាព និងពាក់ម៉ាស់ការពារផង។

ដោយសេចក្តីនឹករលឹក ចំពោះវីរៈកងទ័ពរបស់យើង។🙏❤️🇰🇭👮‍♂️
4
ក្រូចពោធិ៍សាត់ អង្រ្កងនៅតែចោមរោម រងចាំគោះអង្រ្កង យកមកលីញក្លែមស្រាថ្នាំ!
3😁1😱1
សូមជូនពរ ដល់កងកម្លាំងទិស(ព្រះវិហារ) ឲ្យសុខសប្បាយទាំងអស់គ្នា!🙏❤️🇰🇭👮‍♂️
8🙏2
ថ្ងៃនេះសម្លេងឡាន និងរថក្រោះ ទ្រហឹងពេញព្រៃខាងសៀម...
😱1
បងប្អូនអ្នកឧត្តរមានជ័យើង និងបងប្អូនព្រះវិហារ ព្រៃចាន់ ពោធិ៍សាត់ សុខទុក្ខយ៉ាងណាហើយ🙏❤️🇰🇭
2
🚨BREAKING: កងទ័ពអាកាសថៃ🇹🇭ពិតជាបានទទួលស្គាល់ថា ខ្លួនបានយកយន្តហោះចម្បាំងF-16មកកាន់ព្រំដែនកម្ពុជា🇰🇭ថៃ កងទ័ពអាកាសថៃបញ្ជាក់ថា៖

* យន្តហោះចម្បាំងF-16 ដែលហោះបច្ចុប្បន្ននេះ គឺសម្រាប់ការល្បាតជាប្រចាំក្នុងការហ្វឹកហ្វឺន និងការវាយតម្លៃរបស់អង្គភាព មិនមែនជាការគំរាមកំហែងដល់កម្ពុជានោះទេ។
😁3🤬1🌚1
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។

On the morning of 19 November 2025 at 11:08 AM, the ASEAN Observers Team (AOT), coordinated by the Cambodian Ministry of National Defense, conducted an inspection and verification of the ceasefire implementation in the Checkpoint CH1 in Thmorda Commune, Veal Veng District, Pursat Province.

During the inspection, there was the sound of weapon explosions on the Thai side. For safety reasons, the ASEAN Observers Team decided to suspend the verification mission in that area and withdraw.
😱1
🚨ម៉ោង12:58នាទីថ្ងៃនេះ ទិសអូរស្មាច់ ថ្មូដូន តាក្របី តាមាន់ធំ លឺសម្លេងយន្តហោះF-16 កំពុងហោះ!
😢8
ពួកវាចោទយើងថា បង្កើតក្រុម AOT ក្លែងក្លាយទៅថ្មដា ! សូមក្រុម AOT ដែលជួបហេតុការណ៍បំផ្ទុះគ្រាប់របស់ទាហានថៃ ជួយចេញមកបញ្ជាក់ការពិតផង! AOT កាន់តែឃើញច្បាស់ពីអំពើពុតត្បុតរបស់ទាហានថៃហើយ!
🥰1
This media is not supported in your browser
VIEW IN TELEGRAM
ខ្ញុំឃើញ តាមបណ្តាញសង្គមជាច្រើន កំពុងផ្ទុះការបង្ហោះ និងចែកចាយចំពោះវីដេអូ ដែលទាហានថៃ🇹🇭បានបាញ់កាំភ្លើងធំមកកាន់ តំបន់ថ្មដា នៃខេត្តពោធិ៍សាត់។

*ខ្ញុំសូមបញ្ជាក់ថា៖ ចំពោះវីដេអូនេះ គឺជាវីដេអូចាស់ទេ ហើយវីដេអូនេះ គឺអំឡុងពេលយោធាថៃ🇹🇭បានបាញ់មកលើកម្ពុជា🇰🇭នៅទិសឧត្តរមានជ័យទេ។

*អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាឈប់យល់ច្រលំ និងឈប់បន្តចែកចាយ។

*សូមអរគុណ!🙏❤️🇰🇭👮‍♂️
5