ទិដ្ឋភាព និងសកម្មភាពប្រជាពលរដ្ឋនាពេលរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឃុំថ្មដា ជាទឹកដីជាប់ព្រំដែនជាមួយប្រទេសថៃ។ កាលពីមិនទាន់មានផ្លូវជាតិលេខ៥៥ ថ្មដា ជាតំបន់ព្រៃភ្នំដាច់ស្រយាលដ៏ស្ងប់ស្ងាត់មនុស្សរស់នៅតិចតួច ហើយគ្មានអ្នកនឹកនាមករស់នៅ ឬលេងកម្សាន្តនោះឡើយ។ ប៉ុន្តែបច្ចុប្បន្នថ្មដា បានក្លាយទៅជាកន្លែងមានសភាពអ៊ូអរ សំណង់អគារនានាជាច្រើនត្រូវបានសាងសង់ ពេលរាត្រីមានភ្លើងភ្លឺចិញ្ចែងចិញ្ចាច។ នេះហើយជាផ្លែផ្កានៃការកសាងជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។