អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
Media is too big
VIEW IN TELEGRAM
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា​ពាក់ព័ន្ធនិងស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រែប្រួល កម្ដៅឡើងចុះ និងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបន្ដគាំទ្រ និងជួយដល់វិស័យការពារជាតិ តាមរយៈការផ្ដល់ជំនួយ សម្ភារៈជួយដល់សុវត្ថិភាពរបស់កងទ័ព

ថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥
🌧️ទិសឧត្តរមានជ័យ និងព្រះវិហារនៅម៉ោងនេះ គឺស្ងប់ស្ងាត់ធម្មតា (តំបន់ខ្លះក៏មានភ្លៀងធ្លាក់ និងចុះត្រជាក់)

សូមអរគុណ!🙏❤️🇰🇭👮‍♂️
ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកាបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦ គិតជាភាគរយសម្រេចបានប្រមាណ៥៦%

(ភ្នំពេញ)៖ យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅថ្ងៃច័ន្ទនេះថា ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ស្ថិត ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។

ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារ នៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែងបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។

ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ន នេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕
1
🚨ព័ត៌មានក្តៅៗ: នៅថ្ងៃទី១៧ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ផាដុងដេត ភៅខាឆាង អនុប្រធានកងវរសេនាធំថ្មើរជើងទី១២របស់កងទ័ពថៃ🇹🇭បានថ្លែងប្រាប់អ្នកយកព័ត៌មានថៃថា៖

* ស្ទើរតែ​មាន​ជើង​ទី8។ ទាហាន​ថៃ​ម្នាក់បាន​ជាន់​លើ​មីនប្រភេទ PMN-2 ថ្មី​មួយ។

* ​ប៉ុន្តែ​ជា​សំណាងល្អ គ្រាប់មីននេះ ​មិន​បាន​ផ្ទុះពេញកម្លាំង​ទាំងស្រុងនោះ​ទេ។

* ប្រភព: https://www.facebook.com/mgrphoto360?mibextid=wwXIfr&mibextid=wwXIfr
😁8
បើជាន់ហើយមិនដាច់កជើង ចាំបាច់ជាន់ធ្វើអ្វី?🇹🇭😬
ព្រះមហាក្សត្រថៃ បញ្ចប់ព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅចិន យាងទៅកាន់ប្រទេសវិញ។ រង់ចាំមើលក្រោយព្រះអង្គយាងដល់ប្រទេស តើសភាពការណ៍នឹងវិវត្តបែបណា?

«បង វ៉ាន់ សារ៉ាយFN»
😁5🤣1
សារពីកងកម្លាំងជួរមុខ: 📢យប់នេះ ទព័យេីងសូមមានការប្រុងប្រយត្ន័អោយបានខ្ពស់បំផុត! វាអាចជ្រលឆ្វេង វ៉ៃស្តាំ ល្បិចនេះគេដឹងអស់ហេីយ លោកចោរ…។
🙏6
🚨បន្ទាប់ពីមេឃភ្លៀងចប់ ផ្ទៃមេឃស្រឡះ នៅម៉ោង9:00នាទីយប់ ថ្ងៃទី17 ខែវិច្ឆិកានេះ នៅច្រកអូរស្មាច់ដ្រូនស៊ើបការណ៍សៀម🇹🇭កំពុងហោះចំនួន2គ្រឿង!