អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
Media is too big
VIEW IN TELEGRAM
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍​ពី រឿងបញ្ហាកងទ័ពកម្ពុជា១៨នាក់ ក្រោយពេលបទឈប់បាញ់ចូលជាធរមានប៉ុន្មានម៉ោង.
2
🚨ព័ត៌មានក្តៅៗ: នាយករដ្ឋមន្ត្រីថៃ🇹🇭លោក អនុទីន ឆាន់វីរៈគុល បានបញ្ជាឱ្យបញ្ឈប់ការទិញយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំងដទៃទៀតពីសហរដ្ឋអាមេរិក🇺🇸

* លោកសង្កត់ធ្ងន់ថា៖ ចំពោះបញ្ហានេះ ជារបៀបដែលវាគួរតែមាន ពីព្រោះពួកគេពិតជាពូកែណាស់ ខាងដាក់សម្ពាធមកលើប្រទេសថៃ🇹🇭

* ប្រភព: https://www.facebook.com/share/14TqqYYBu9b/?mibextid=wwXIfr
😁6
ពួកសៀមតែងភ្ជាប់ កងទ័ព 18 នាក់ ជាមួយបញ្ហានានា ទាំងយោធាផងដែរ។ ប៉ុន្តែឥឡូវ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ប្រកាសថាចាត់ទុកកងទ័ព18នាក់ បានពលីហើយ ដូច្នេះចាប់ពីពេលនេះតទៅពួកសៀមមិនអាចប្រើប្រាស់កងទ័ពទាំង 18 នាក់ ដើម្បីជាថ្នូរ ក្នុងការដោះដូរអ្វីៗទៀតឡើយ។ បើសៀមបន្តទុកបន្ត កាន់តែខុសច្បាប់ ផ្អែកលើពួកសៀមមានតួនាទីជាអនុលេខាធិការអង្គការសហប្រជាជាតិ ផ្នែកមនុស្សធម៌ ដូច្នេះត្រូវទទួលខុសត្រូវ។ មានន័យថា បើទុកបន្ត ដូចយកកាំបិតចាក់កខ្លួនឯង គឺសម្លាប់ខ្លួនឯងផ្នែកកាទូតនិងផ្នែកយោធា សៀមជាអ្នកខុសទាំងស្រុង។ ហើយក៏នៅក្នុងបច្ចុប្បន្ននេះសហអាមេរិកចាប់ផ្ដើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើសៀម 100% ថែមទៀត នៅក្នុងន័យ បិទសេដ្ឋកិច្ចសៀម នឹងធ្វើការគំរាមសៀម បើមានសង្គ្រាម គឺសៀមជាអ្នកខុស ហើយសៀមក៏មិនអាចប្រើប្រាស់នៅប្រភេទយន្តហោះចម្បាំង F-16 របស់អាមេរិច និងយកយន្តហោះចម្បាំងស៊ុយអែត Grupan ទៀតដែរ សុទ្ធតែខុសច្បាប់សង្គ្រាមនិងផ្ទុយឆន្ទៈរបស់អ្នកលក់ បើហ៊ានប្រើប្រាកដជាមានការអន្តរាគមភ្លាមៗពីអ្នកលក់។

សរុបជារួម ស្ថានភាពនេះគឺល្អសម្រាប់ខ្មែរប៉ុន្តែអាក្រក់សម្រាប់សៀម។ សេដ្ឋកិច្ចសៀម ត្រូវគេជាន់ក ប៉ុន្តែល្អខាងខ្មែរ យោធាសៀមវេទនាគ្មានអ្វីប្រើ ប៉ុន្តែខ្មែរអាចប្រើបានមួយសប្បាយនិងយោបាយការទូត សៀមកំពុងតែស្លឈាម ប៉ុន្តែខ្មែរគឺកំពុងតែមានការគាំទ្រលើឆាកអន្តរជាតិ ( សៀមដូចជាខ្មោចរកកន្លែងចាប់ជាតិមិនឃើញឬជាខ្មោចអនាថា នរណាក៏គេមិនចង់ក្បែរហើយស្អប់និងខ្លាចញញើត )។ ក្នុងពេលនេះគឺពួករដ្ឋាភិបាលសៀមកំពុងតែប្រជុំថ្លែងការបន្ទាន់ ជំហរនិងចំណាត់ការ នានាជាមួយខ្មែរ ពាក់ព័ន្ធជាមួយសម្ដេចតេជោហ៊ុន សែន បានថ្លែងកាលពីព្រឹកមិញ។ ខណៈនេះរដ្ឋាភិបាលសៀមរួមទាំងទាហានសៀម ធ្វើការបរទេស ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃរបស់សៀមលើកគ្នាមកទាំងអស់ ដើម្បីដោះស្រាយជាបន្ទាន់។ ការប្រជុំរបស់សៀមនេះគឺជាប្រវត្តិសាស្ត្រដ៏ថ្មីមួយរបស់សៀមមិនធ្លាប់មានពីមុនមក យើងក៏មិនដឹងថាពួកសៀមវាភ័យបាក់ស្មារតីយ៉ាងណាទេ ដូចជាគេបាននិយាយថា មិនមាត់មិនមែនអត់ធ្វើអ្វី និងប្រសាសន៍សម្ដេចធិបតី ស្ងាត់មិនមែនស្ងៀម។

ទាំងអស់នេះជាទិន្នន័យupdate ចុងក្រោយ ដើម្បីឱ្យបងប្អូនស្វែងយល់ បើមានចំណុចជ្រុលខុសលើខ្វះត្រង់ចំណុចណាខ្ញុំសូមការអធ្យាស្រ័យទុកជាមុន និងសូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់ នៅចុងបញ្ចប់ សូមឱ្យបងប្អូនត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលយើង៕ ចប់.

រូបភាព÷ សម្ដេចធិបតី ក្នុងស្មារតីដ៏ខ្ពង់ខ្ពស់លះបង់ដើម្បីជាតិ ( មើលសក់ ) និងសម្ដេចតេជោ លោកនៅតែបន្តខិតខំ គិតគូរជាតិខ្មែរ ចំណែកឯសៀមវិញកំពុងតែប្រកាច់ពេញកិច្ចប្រជុំ.

* ប្រភព: https://www.facebook.com/share/14N29cgrTVj/?mibextid=wwXIfr
🚨ព័ត៌មានក្តៅៗ:នៅថ្ងៃទី/17/11/25សៀមសាងសង់លេណដ្ឋានថ្មីបន្ថែមនៅណងយ៉ាកែវ
🤬3
🚨BREAKING- ក្រុមជាតិនិយមជ្រុលថៃ គ្រោងធ្វើបាតុកម្មនៅស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៉ី ពាក់ព័ន្ធរឿងប្រធានាធិបតីអាមេរិក ផ្អាកចរចាពន្ធគយជាមួយថៃ
🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានបញ្ជាក់ ពីវិមានរដ្ឋាភិបាលថៃ នៅរសៀល ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖

«ក្រសួងការបរទេសថៃ 🇹🇭 គ្រប់ជាន់ថ្នាក់ទាំងអស់ នឹងលែងពន្យារពេល ឬបណ្តែតបណ្តោយពេលវេលាឱ្យអសារបង់ បន្តទៀតឡើយ ដោយក្រសួងនឹងចាត់វិធានការភ្លាមៗ ទាក់ទងនឹងឧបទ្ទវហេតុ រឿងទាហានថៃ ជាន់គ្រាប់មីន»។

*លោកបន្ថែមថា៖ «រឿងទាហានថៃជាន់គ្រាប់មីន គឺជាមូលហេតុចម្បង ដែលថៃផ្អាកការគោរព នូវកិច្ចព្រមព្រៀងសន្តិភាព ជាបណ្តោះអាសន្នសិន ប្រសិនបើភាគីកម្ពុជា 🇰🇭 គោរពតាមកិច្ចព្រមព្រៀងសន្តិភាពដោយស្មោះត្រង់ជាមុនសិន ទើបប្រទេសថៃគោរពតាមក្រោយ»។

*លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ 🇹🇭 បានសរសេរលិខិតអំពីរឿងគ្រាប់មីននេះ ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ឯកអគ្គរដ្ឋទូត និងអង្គការអន្តរជាតិនានា ចំនួន ៦ដងរួចមកហើយ ដើម្បីស៊ើបអង្កេត ក៏ដូចជាបញ្ជាក់អំពីការពិត ប៉ុន្តែ ប្រទេសថៃ មិនទាន់មានការឆ្លើយតប ពីភាគីអន្តរជាតិណាមួយនៅឡើយទេ»៕ (Smeyy)

*ប្រភព : THAI NEWS AGENCY (https://www.facebook.com/share/p/17YtNgRYiF/?mibextid=wwXIfr)
🤣6
Media is too big
VIEW IN TELEGRAM
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា​ពាក់ព័ន្ធនិងស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រែប្រួល កម្ដៅឡើងចុះ និងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបន្ដគាំទ្រ និងជួយដល់វិស័យការពារជាតិ តាមរយៈការផ្ដល់ជំនួយ សម្ភារៈជួយដល់សុវត្ថិភាពរបស់កងទ័ព

ថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥
🌧️ទិសឧត្តរមានជ័យ និងព្រះវិហារនៅម៉ោងនេះ គឺស្ងប់ស្ងាត់ធម្មតា (តំបន់ខ្លះក៏មានភ្លៀងធ្លាក់ និងចុះត្រជាក់)

សូមអរគុណ!🙏❤️🇰🇭👮‍♂️
ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកាបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦ គិតជាភាគរយសម្រេចបានប្រមាណ៥៦%

(ភ្នំពេញ)៖ យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅថ្ងៃច័ន្ទនេះថា ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ស្ថិត ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។

ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារ នៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែងបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។

ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ន នេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕
1