អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
🚨គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា សភាពការណ៍នៅភូមិព្រៃចាន់ ស្ងប់ស្ងាត់ តែស្ថិតក្នុងការប្រុងប្រយ័ត្នកម្រិតខ្ពស់ ខណៈប្រជាពលរដ្ឋជម្លៀសចេញអស់ហើយ
7😢2
តម្រូវការទឹកសុទ្ធ និងបារី អាហារក្រៀមបន្ទាន់ នៅទិសប្រាសាទតាមាន់ធំ!🙏❤️🇰🇭👮‍♂️
មុនបាញ់ប្រហារទាំងកម្រោល និងបំពានមកលើដីខ្មែរក្នុងភូមិព្រៃចាន់ ទាហានថៃ បានស្រែកជេរមកទាហានកម្ពុជាយ៉ាងចាស់ដៃ ប៉ុន្តែទាហានកម្ពុជាមិនតបត។

ដោយសារតែទាហានយើងមិនបានតបត ស្រាប់តែពួកវា បានបាញ់ទាំងកំរោលមកលើ ប្រជាពលរដ្ឋកម្ពុជា ដេកនៅក្នុងតង់ ទីតាំងក្បែរទាហានថៃ រាយបន្លាលួស និងដាក់កងឡាន ក្នុងដែនអធិបតេយ្យភាពកម្ពុជា។

សម្រាប់ហេតុការណ៍បាញ់ប្រហារពីទាហានថៃចំនួន២ដង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបណ្តាលឲ្យពលរដ្ឋយើងស្លាប់ម្នាក់ និងរបួស៣នាក់។

យើងជាប្រជាជាតិខ្មែរ សូមប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើដ៏ព្រៃផ្សៃរបស់ទាហានថៃ ដែលបំពានបទឈប់បាញ់ បំផ្លាញកិច្ចព្រមព្រៀងសន្តិភាព និងមិនគោរពច្បាប់អន្តរជាតិ។

ប្រភព បង ស៊ន សុភក្រ្ត
ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែលនៃ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមគោរពដល់បងប្អូន និងថ្នាក់ដឹកនាំដែលមានវត្តមាននៅទីនេះផងដែរ ខ្ញុំបាទសូមស្នើសុំបងប្អូនយើងម្នាក់បន្តិចបន្តួច ដើម្បីខ្ញុំបាទទិញជា«ទឹកសុទ្ធ និងបារី ព្រមទាំងអាហារក្រៀម» ដើម្បីជូនដល់កងកម្លាំងជួរមុខរបស់យើង ដែលកំពុងឈរជើងការពារយ៉ាងរឹងមាំនៅលើ ប្រាសាទតាមាន់ធំ អាស្រ័យហេតុនេះសូមបងប្អូនយើងមេត្តាជ្រាប ហើយខ្ញុំបាទ ក៏សូមអរគុណ និងជូនពរដល់បងប្អូនយើងដែលបានចូលរួម ឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។

ទំនាក់ទំនង: 0886593528

សូមអរគុណ!🙏❤️🇰🇭👮‍♂️
2
Media is too big
VIEW IN TELEGRAM
សល់តែបាយពេញឆ្នាំង តែគ្មានអ្នកហូប ព្រោះម្ចាស់ផ្ទះបានស្លាប់ទៅហើយ ក្រោមស្នាដៃទាហានថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
😢13
សភាវុធរបស់ថៃ🇹🇭 ប្រភេទ DTI ដែលអាចបាញ់គ្រាប់រ៉ុកកែតរយៈចម្ងាយ ១៥០km ដែលកំពុងបង្អួតតាមបណ្តាញសង្គម បន្ទាប់ពីយន្តហោះចម្បាំង F-16 និង Gripen
🤩1
ទាហានប៉ារ៉ា ជាអ្នកបាញ់ចូលភូមិព្រៃចាន់ បណ្តាលឲ្យពលរដ្ឋយើងស្លាប់ និងរបួស។ ពួកវាបាញ់៣លើក និងបាញ់ស្រោចជាង១០០គ្រាប់។
🤬6
នគរបាលខេត្តស្រះកែវបានដាក់ពង្រាយមន្ត្រីចំនួន ២០០នាក់ ដើម្បីពង្រឹងកម្លាំងការពារព្រំដែនថៃ-កម្ពុជា នៅភូមិណងយ៉ាកែវ និងភូមិណងចាន់។ អគ្គស្នងការនគរបាលជាតិបានផ្ញើការលើកទឹកចិត្ត និងសង្កត់ធ្ងន់លើបេសកកម្មសំខាន់ក្នុងការយកចិត្តទុកដាក់ចំពោះប្រជាជន ការពារប្រទេស និងថែរក្សាអធិបតេយ្យភាព។

ថ្ងៃនេះ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥) ឧត្តមសេនីយ៍ឯក ឆៃតផច ស៊ូវ៉ាន់រ៉ាក់ មេបញ្ជាការការិយាល័យបុគ្គលិក និងជាអ្នកនាំពាក្យរងនៃនគរបាលភូមិន្ទថៃ បានបង្ហាញថា ទាក់ទងនឹងស្ថានភាពព្រំដែនថៃ-កម្ពុជា នៅខេត្តស្រះកែវ កងទ័ពភូមិន្ទថៃបានបញ្ជាក់ថា ការឆ្លើយតបបានអនុវត្តតាមបទប្បញ្ញត្តិសម្រាប់ការប្រើប្រាស់កម្លាំង ការព្រមាន និងការការពារខ្លួន។ ទាក់ទងនឹងនគរបាលភូមិន្ទថៃ ឧត្តមសេនីយ៍ឯក គីទីរ៉ាត់ ផាន់ផេត អគ្គស្នងការនគរបាលជាតិ (NPC) និងឧត្តមសេនីយ៍ឯក សំរ៉ាន់ នួនម៉ា អគ្គស្នងការនគរបាលជាតិទទួលបន្ទុកសន្តិសុខ បានណែនាំឲ្យនគរបាលត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកងទ័ពជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាពព្រំដែនតាមការស្នើសុំ។ ការសង្កត់ធ្ងន់ត្រូវបានដាក់លើការផ្តល់សន្តិសុខ និងការការពារនៅខាងក្រោយ ដើម្បីធានាបាននូវទំនុកចិត្តពីសាធារណជន៕

ប្រភព https://www.facebook.com/share/v/1C3UDLLVdP/
2