អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
នៅយប់នេះ Admin ហ៊ាននិយាយថា៖ គឺមិនអីនោះទេ សូមបងប្អូនកុំបារម្ភអី ម៉ោងនេះAdmin កំពុងស្ថិតនៅទិសប្រាសាទតាមាន់ធំ គឺមិនអីទេ។

សូមអរគុណ!❤️🙏❤️🇰🇭👮‍♂️
9
ទិដ្ឋភាពច្រកអូរស្មាច់ នៅវេលាម៉ោង11:20នាទីយប់នេះ គឺស្ងប់ស្ងាត់ល្អ។
រដ្តៅគ្រាប់ផ្លោងរបស់សៀម កាលបាញ់ផ្លោងមកកាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ។ នៅទិសប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា

STATEMENT OF THE MINISTRY OF FOREIN AFFAIRS AND INTERNATIONAL COOPERATION OF THE KINGDOM OF CAMBODIA
🟢ត្រឹមម៉ោង12:00នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឈានចូលថ្ងៃទី១១ នេះ។

*សូមបងប្អូនចូលសម្រាកដោយស្ងប់ចិត្តចុះ កុំមានការបារម្ភអី។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវទាំងពួង៕
សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️
🙏5
ថ្ងៃនេះជា ថ្ងៃទី១០៥ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
🚨UPDATE-កាលពី(ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥) ម្សិលមិញនេះ អ្នកនាំពាក្យកងទ័ពជើងគោកថៃ🇹🇭 លោក ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី បានបង្ហាញព័ត៌មានបន្ថែមទាក់ទងនឹងឧប្បត្តិហេតុដែលទាហានថៃ បានជាន់មីននៅតំបន់ហួយតាម៉ារីយ៉ា ស្រុកគន្ធារ៉ាឡាក់ ខេត្តស៊ីសាកេត ដោយនិយាយថា៖

"យោងតាមរបាយការណ៍ចុងក្រោយបំផុត ទាហានបួននាក់បានរងរបួសដែលមានឈ្មោះថា៖
១• ពលបាលឯក ថេតសាក់ សាម៉ាផុង ដែលរងរបួសធ្ងន់ធ្ងរ និងបាក់កជើងស្តាំ។
២• ពលទាហានថ្នាក់ទីមួយ វ៉ាជីរ៉ា ប៉ាន់ថាណា ដែលរងរបួសទ្រូងដោយសារកម្លាំងគ្រាប់បែក។
៣• ពលទាហានថ្នាក់ទីមួយ អាភីរ៉ាក់ ស្រីជុំឆៃ ដែលរងរបួសជើងដោយសារបំណែកគ្រាប់បែក។
៤• ពលទាហានថ្នាក់ទីមួយ អានុឆា ស៊ូចារី ដែលរងរបួសភ្នែកដោយសារធូលី ឬសារធាតុគីមីពីគ្រាប់បែក។

* ទាហានទាំងអស់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសុីសាកេត។

*លោកសង្កត់ធ្ងន់ថា៖ សកម្មភាពនេះ គឺបង្ហាញពីកង្វះភាពស្មោះត្រង់របស់កម្ពុជា🇰🇭ក្នុងការបន្ថយជម្លោះ និងឆ្លុះបញ្ចាំងពីអរិភាពរវាងភាគីទាំងពីរ ដែលរំលោភលើសេចក្តីប្រកាសរួម ដែលបានចុះហត្ថលេខាយ៉ាងច្បាស់។ នេះនឹងប៉ះពាល់ដល់ជំហររបស់ប្រទេសថៃ🇹🇭 និងកិច្ចព្រមព្រៀងផ្សេងៗ។

*ប្រភព: https://www.facebook.com/share/p/1MA8LAcGNx/?mibextid=wwXIfr
🤬1🤩1
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។

ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។

ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។

សូមជម្រាបជូនផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។