អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
ក្រោយពីខ្មែរយើងបានបង្ហាញនូវសព្វាវុធមួយចំនួនដូចហែរកឋិន ឥឡូវនេះតាមប្រព័ន្ធផ្សព្វផ្សាយរបស់សៀម ចាប់ផ្ដើមអួតយើងវិញដែរ។ និយាយបែបបញ្ឈឺនិងអួត ពាក្យ 1 ដែលសៀមនិយាយច្រើនជាងគេ សៀមគេគ្មានសព្វាវុធច្រើនដូចខ្មែរទេ ពីព្រោះគេជាប្រទេសល្អមិនចេះឈ្លានពានអ្នកដទៃ។

យីអានេះ ចុះដំបូងអាណាគេអួតខ្លាំងម៉្លេះ? សុទ្ធតែ F-16 ? សព្វាវុធDTI-1G បំពងបាញ់មាន 4 បំពងបាញ់ អាចបាញ់បានរយៈចម្ងាយ180 Km អាចបំពាក់ក្បាលគ្រាប់ប្រើGPS នាំផ្លូវ មានទំហំនៃកម្លាំងការផ្ទុះ1 គីឡូម៉ែត្រការ៉េក្នុង1គ្រាប់ និងសព្វាវុធសៀមរាប់សិបមុខទៀត ?

ហើយកុំនិយាយថាខ្មែរឈ្លានពានសៀម ពីព្រោះថាឥឡូវនេះអន្តរជាតិនរណាក៏ដឹងដែរ សូម្បីតែចុងក្រោយនេះនិយាយថាចង់បានប្រាសាទតាក្របីនិងប្រាសាទខ្នារ តើជាប្រាសាទរបស់នរណា? ក្រែងប្រាសាទតាក្របីនិងប្រាសាទខ្នារ ជារបស់ខ្មែរ? ហេតុអ្វីចង់បាន? គឺមកពីសៀមបានឈ្លានពានខ្មែរ យល់ទេ? អន្តរជាតិគេមិនល្ងង់ទេ ក៏គ្មាននរណាគេជឿសៀមទៀតដែរ។

ពួកសៀមគេបង្ហាញ TOW 2A RF ជាអាវុធ​ប្រឆាំងរថក្រោះ របស់កងទ័ពជើហគោកសៀម មានសមត្ថភាពអាចកំទេចនូវសព្វាវុធ2ប្រភេទ ខ្មែរដកចេញបង្ហាញគឺកាំភ្លើងធំ SH-1 និង Tybe 90B។ ខ្ញុំថាសៀមទោះបានធ្វើសង្គ្រាមឈ្លានពានខ្មែររយៈពេល 5 ថ្ងៃ ក៏នៅតែមិនទាន់ស្គាល់ខ្មែរដែរ។ តើព្រោះតែអ្វីទៅ? យើងត្រូវដឹងអ្វីដែលខ្លាំងជាងសព្វាវុធ គឺយុទ្ធសាស្ត្រ មកពីសៀមខ្វះយុទ្ធសាស្ត្រទើបធ្វើសង្គ្រាមឈ្លានពានខ្មែរមិនជោគជ័យ។ ព្រោះអ្វីទៅ? ពីព្រោះសៀមអ្វីក៏មាន ទាំងកងទ័ពនិងសព្វាវុធ ប៉ុន្តែគ្មានមេទ័ពខ្លាំង។ នូវក្នុងយុទ្ធសាស្ត្របើមានមេទ័ពខ្លាំង1នាក់ ថ្មើរហ្នឹងមានកងទ័ព 10 ម៉ឺននាក់ គ្រាន់តែលោកមេទ័ពស្រី ឌឹក 1នាក់ ធ្វើឱ្យសៀមខ្លាចញញើតប៉ុណ្ណឹង ចុះទម្រាំមេទ័ពរាប់សិបនាក់ទៀត ដែលសៀមមិនអាចស្គាល់ តើសៀមជ្រួលយោបល់ប៉ុណ្ណា?

តាមពិតខ្ញុំមិនចង់និយាយ ពីព្រោះអ្វីៗ ជិតឈានដល់ទីបញ្ចប់ហើយ ប៉ុន្តែសៀមចេះតែអួតក្អេងក្អាងរហូត មិនស្គាល់ខ្លួនឯង មេទ័ពខ្លាំង មិនមែនចេះតែអួតក្ដែងៗ ទេ គេស្គាល់ខ្លួនឯង គេស្គាល់សត្រូវ ស្គាល់នៅយុទ្ធសាស្ត្រ ភូមិសាស្ត្រ ផ្លាស់ប្ដូរនៅប្រព័ន្ធទាន់ស្ថានការណ៍ ការព្យាករណ៍អាចដឹងលទ្ធផលមុន។មិនមែនដូចជាសៀមធ្វើសង្គ្រាមហើយ ទើបសិក្សាពីមេទ័ពទេ បើមានមេទ័ពណាបែបហ្នឹង ដឹងតែកងទ័ពរងចាំតែស្លាប់ទៅ។

ខ្ញុំសូមសរសេរជម្រាបជូនបងប្អូនត្រឹមតែប៉ុណ្ណឹងចុះ ប្រសិនជាមានចន្លោះខ្វះខាតនៅត្រង់ចំណុចណា ខ្ញុំសូមការអធ្យាស្រ័យទុកជាមុននិងសូមគោរពអរគុណបងប្អូនដែលអានតាំងពីដើមរហូតដល់ចប់ នៅចុងបញ្ចប់ខ្ញុំសូមសុំឱ្យបងប្អូនត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលយើង ទោះបីជាខាងយើង បានដកសព្វាវុធ ខ្លះក៏បងប្អូនសូមកុំបារម្ភ ព្រោះព្រួញមួយអាចបាញ់ចំសត្វធំៗ ដល់ទៅបី 3 ក្បាល ខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងចុះ៕ ចប់.

រូបភាព ÷ សៀមអួត 😁🤣

ប្រភព: https://www.facebook.com/share/17YdkiCFZr/?mibextid=wwXIfr
🤩3
កាសែតថៃ🇹🇭 THAI PRESS:
ខ្ញុំយល់ពីកងទ័ពភូមិន្ទថៃ។ ពួក​គេ​ចាប់ទាហានកម្ពុជា🇰🇭ទាំង១៨នាក់ គឺដើម្បី​ប្រើ​ប្រាស់​ជា​កម្លាំង​ប្រឆាំង​នឹងកម្ពុជា។

* ប៉ុន្តែ​ផែនការ​នេះ​ បាន​ដំណើរការ​ទៅ​វិញ​ទៅ​មក ដោយ​មាន​ភាគី​ទី​បី ឬ​ទី​បួន​ចូល​ជ្រៀតជ្រែក ដែល​នាំ​ឱ្យ​មាន​ការ​កើនឡើង​ជា​សកល​ មិនទទួលបានលទ្ធផលណាមួយសោះ។

* ប្រភព: https://www.facebook.com/share/1QLDoVopbY/?mibextid=wwXIfr
🤬2🤩1
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបអំពី វឌ្ឍនភាពការងារដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ៕
🚨បន្ទាន់! នៅវេលាម៉ោង6:10នាទីយប់ ថ្ងៃទី08-11-2025នេះ នៅខាងច្រកអូរស្មាច់ មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
🤬1
ទី១. បើបងប្អូនកងកម្លាំងស្តាប់បានការនិយាយតាម(អាកូម) ពីទាហានសៀម សូមបងប្អូនកុំផុសបានទេ។

ទី២. សូមបងប្អូនកងកម្លាំង មេត្តាបញ្ឃប់រាល់សកម្មភាពថតវីដេអូ ឬក៏រូបភាព ដែលអាចបង្ហាញពី កន្លែងឈរជើង និងជាពិសេសគឺគ្រឿងសភាវុធរបស់បានទេ។

* ខ្ញុំសង្ឃឹមថា៖ កងកម្លាំងយើងនិងយល់ ហើយចូលរួមសហការទាំងអស់គ្នា សុវត្ថិភាពរបស់បងប្អូន គឺកើតចេញពីខ្លួនរបស់បងប្អូនទាំងអស់គ្នាផ្ទាល់។

សូមអរគុណ! និងដឹងគុណដល់កងកម្លាំងប្រដាប់វុធ ដែលបានលះបង់កម្លាំងកាយចិត្ត និងបូជាជីវិតផ្ទាល់ ដើម្បីការពារបូរណភាពទឹកដីសុវណ្ណភូមិរបស់យើង និងសូមជូនពរដល់បងប្អូនទាំង ឲ្យមានសុខភាពល្អនិងឈ្នះអស់មាសត្រូវ។
🙏❤️🇰🇭👮‍♂️
1🥰1
១០៣ថ្ងៃហើយ ដែលវីរៈកងទ័ពកម្ពុជាទាំង១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឲ្យស្ថិតក្នុងការឃុំគ្រងរបស់យោធាថៃ!
🙏🇰🇭❤️👮‍♂️
អបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា។

( ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥ )
1
អបអរសាទរ​ ខួបលើកទី៣០ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។

( ៩ វិច្ឆិកា ១៩៩៥ - ៩ វិច្ឆិកា ២០២៥ )
2
យុទ្ធជនរបស់យើងនៅវរសេនាតូចលេខ៣៧៤ នៃកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំនៅលើភ្នំខ្មោច ខេត្តព្រះវិហារ សែនក្បាលជ្រូក និងបន់ស្រន់សូមឲ្យកម្ពុជាទទួលបានសន្តិភាព និងចៀសផុតពីសង្គ្រាមរាំងជល់។

សូមបារមីម្ចាស់ទឹកម្ចាស់ដីថែរក្សា និងឃុំគ្រងភ្នំខ្មោច តាមបីបាច់ដល់កងទ័ពរបស់យើងទាំងអស់ ជួបតែសេចក្តីសុខ និងជោគជ័យលើកិច្ចការពារបូរណភាពទឹកដី។

សូមផ្តាំផ្ញើការនឹករលឹក និងសួរសុខទុក្ខបងប្អូនយើងពីចម្ងាយផង។ ពេលឱកាសជួបគ្នាម្តងបងប្អូនយើងនៅលើភ្នំខ្មោច។

«បង ស៊ន សុភក្ត្រ»
3
បើសិនមានបងប្អូនយើង រស់នៅជិតបងប្អូនកងកម្លាំងជួរមុខយើង សូមបងប្អូនជួយជា៖ ទឹកសុទ្ធ អាហារក្រៀមដែលទុកបានយូរ និងបារី កាហ្វេ ថ្នាំសង្កូវជាដើម…។

* ពេលវេលាមិនអាចប៉ាន់ស្មាន សូមបងប្អូន កុំភ្លេចកងទ័ពរបស់យើងណា🙏❤️🇰🇭👮‍♂️
7
Media is too big
VIEW IN TELEGRAM
ទូរទស្សន៍ថៃមួយ បានផ្សាយពីស្ថានភាពទាហានយើងទាំង១៨នាក់ និងត្រៀមបញ្ជូនមកវិញ។

ទូរទស្សន៍ថៃមួយនេះ បានផ្សាយថា ការសម្រេចដោះលែងទាហានកម្ពុជាទាំង១៨នាក់ ព្រោះតែកុំឲ្យរំលោភកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ី និងថៃត្រូវរងគំនាបពន្ធគយរបស់អាមេរិក។

តែទោះជាយ៉ាងណា យើងនៅតែរង់ចាំវត្តមានជាក់ស្តែងរបស់យោធាយើង នៅថ្ងៃទី១២ វិច្ឆិកា ទើបអ្វីៗជាការពិត។

សូមបន់ស្រន់ឲ្យទាហានយើងឆាប់វិលត្រឡប់មកវិញ។ ពួកគាត់ជាវិរយុទ្ធជនសង្គ្រាម មិនមែនអ្នកទោសសង្គ្រាមឡើយ។

ប្រភព: បង ស៊ន សុភក្ត្រ
3