អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
ចប់ភារកិច្ចហើយបងប្អូន រៀបចំធ្វើដំណើរត្រឡប់ទៅគោលដៅវិញ ពីច្រកជាំ»ច្រកអូរស្មាច់។ 🙏❤️🇰🇭
5
សៀមអើយ កុហកបានតែប្រជាជនឯងទេ កុំមកចង់កុហកAdmin និងប្រជាជនខ្មែរ ទៅមិនរួចទេ។ 🇹🇭🤣

* ទៅថតនៅប្រាសាទនោះ ហើយសរសេរថា៖ ថតនៅលើប្រាសាទតាមាន់ធំអីណា។

* ធ្វើដូចគេនិង មិនចេះឆែកមើលចឹងហាសហា៎🤣🤭
🤩2
១០២ថ្ងៃហើយ ដែលវីរៈកងទ័ពកម្ពុជាទាំង១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឲ្យស្ថិតក្នុងការឃុំគ្រងរបស់យោធាថៃ!
🙏🇰🇭❤️👮‍♂️
3
រាជរដ្ឋាភិបាលសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករយើង៕
1
ចុម! អស់ពីនិយាយថា៖ បាត់ប្រាសាទតាក្របី ឥឡូវនិយាយថា៖ ចង់ដណ្តើមយកទាំងប្រាសាទតាមាន់ធំទៀត។🇹🇭🤣🤭
🤩3
🚨ព័ត៌មានក្តៅៗ: អតីត មេភូមិភាគ២ថៃ🇹🇭 លោក ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាំង និងមេភូមិភាគថ្មីលោក ឧត្តមសេនីយ៍ឯក វីរ៉ាយុទ្ធ រ៉ាក់ស៊ីន បញ្ជាក់ពីគោលជំហររបស់ខ្លួនដើម្បីទាមទារយកប្រាសាទតាក្របី ដោយបញ្ជាក់ថា៖ ជារបស់ថៃ។

* លោក ប៊ុនសុីន: បានសង្កត់ធ្ងន់ឱ្យមានការសងសឹក ដើម្បីដណ្តើមយកប្រាសាទតាក្របីពីកម្ពុជា🇰🇭នៅពេលណាក៏ដោយ តាមអាចធ្វើទៅបាន មិនថាជាមធ្យោបាយណាក៏ដោយ។

* លោក រ៉ាក់សុីនបានបង្ហាញថា៖ លោកមានគម្រោងដណ្តើមយកប្រាសាទតាក្របីមកវិញ ដោយសង្កត់ធ្ងន់ថា៖ វាជារបស់ប្រទេសថៃ ប៉ុន្តែលោកត្រូវតែត្រៀមខ្លួន 100%សិន ហើយលោកកំពុងរក្សាវាជាសម្ងាត់!!។

* ក្នុងនេះ លោកផាត់ក្លាំង: ក៏សម្តែងនៅការសោកសៅ ចំពោះការបាត់បង់ប្រាសាទតាមាន់ធំផងដែរ លោកបន្តថា៖ ប្រាសាទតាមាន់ធំគឺជានិមិត្តរូបមួយដែលមិនគួរបាត់បង់ទេ។

* លោកសង្កត់ធ្ងន់ថា៖ យើងនឹងសងសឹកនៅពេលដែលយើងមានឱកាស មិនថាមានរឿងអ្វីកើតឡើងនោះទេ។

* ប្រភព: https://www.facebook.com/share/17UKXarRVV/?mibextid=wwXIfr
🤩2
បែកធ្លាយរូបប្រាសាទតាក្របីមួយសោះ ធ្វើឯងចាប់ផ្តើមបង្ហើបរឿង តាមាន់ធំអីណា។

* តិចទៀត មានទៀតនៅតាមាន់ធំម្តង។
🇹🇭🤣🤭
🤩3
ក្រោយពីខ្មែរយើងបានបង្ហាញនូវសព្វាវុធមួយចំនួនដូចហែរកឋិន ឥឡូវនេះតាមប្រព័ន្ធផ្សព្វផ្សាយរបស់សៀម ចាប់ផ្ដើមអួតយើងវិញដែរ។ និយាយបែបបញ្ឈឺនិងអួត ពាក្យ 1 ដែលសៀមនិយាយច្រើនជាងគេ សៀមគេគ្មានសព្វាវុធច្រើនដូចខ្មែរទេ ពីព្រោះគេជាប្រទេសល្អមិនចេះឈ្លានពានអ្នកដទៃ។

យីអានេះ ចុះដំបូងអាណាគេអួតខ្លាំងម៉្លេះ? សុទ្ធតែ F-16 ? សព្វាវុធDTI-1G បំពងបាញ់មាន 4 បំពងបាញ់ អាចបាញ់បានរយៈចម្ងាយ180 Km អាចបំពាក់ក្បាលគ្រាប់ប្រើGPS នាំផ្លូវ មានទំហំនៃកម្លាំងការផ្ទុះ1 គីឡូម៉ែត្រការ៉េក្នុង1គ្រាប់ និងសព្វាវុធសៀមរាប់សិបមុខទៀត ?

ហើយកុំនិយាយថាខ្មែរឈ្លានពានសៀម ពីព្រោះថាឥឡូវនេះអន្តរជាតិនរណាក៏ដឹងដែរ សូម្បីតែចុងក្រោយនេះនិយាយថាចង់បានប្រាសាទតាក្របីនិងប្រាសាទខ្នារ តើជាប្រាសាទរបស់នរណា? ក្រែងប្រាសាទតាក្របីនិងប្រាសាទខ្នារ ជារបស់ខ្មែរ? ហេតុអ្វីចង់បាន? គឺមកពីសៀមបានឈ្លានពានខ្មែរ យល់ទេ? អន្តរជាតិគេមិនល្ងង់ទេ ក៏គ្មាននរណាគេជឿសៀមទៀតដែរ។

ពួកសៀមគេបង្ហាញ TOW 2A RF ជាអាវុធ​ប្រឆាំងរថក្រោះ របស់កងទ័ពជើហគោកសៀម មានសមត្ថភាពអាចកំទេចនូវសព្វាវុធ2ប្រភេទ ខ្មែរដកចេញបង្ហាញគឺកាំភ្លើងធំ SH-1 និង Tybe 90B។ ខ្ញុំថាសៀមទោះបានធ្វើសង្គ្រាមឈ្លានពានខ្មែររយៈពេល 5 ថ្ងៃ ក៏នៅតែមិនទាន់ស្គាល់ខ្មែរដែរ។ តើព្រោះតែអ្វីទៅ? យើងត្រូវដឹងអ្វីដែលខ្លាំងជាងសព្វាវុធ គឺយុទ្ធសាស្ត្រ មកពីសៀមខ្វះយុទ្ធសាស្ត្រទើបធ្វើសង្គ្រាមឈ្លានពានខ្មែរមិនជោគជ័យ។ ព្រោះអ្វីទៅ? ពីព្រោះសៀមអ្វីក៏មាន ទាំងកងទ័ពនិងសព្វាវុធ ប៉ុន្តែគ្មានមេទ័ពខ្លាំង។ នូវក្នុងយុទ្ធសាស្ត្របើមានមេទ័ពខ្លាំង1នាក់ ថ្មើរហ្នឹងមានកងទ័ព 10 ម៉ឺននាក់ គ្រាន់តែលោកមេទ័ពស្រី ឌឹក 1នាក់ ធ្វើឱ្យសៀមខ្លាចញញើតប៉ុណ្ណឹង ចុះទម្រាំមេទ័ពរាប់សិបនាក់ទៀត ដែលសៀមមិនអាចស្គាល់ តើសៀមជ្រួលយោបល់ប៉ុណ្ណា?

តាមពិតខ្ញុំមិនចង់និយាយ ពីព្រោះអ្វីៗ ជិតឈានដល់ទីបញ្ចប់ហើយ ប៉ុន្តែសៀមចេះតែអួតក្អេងក្អាងរហូត មិនស្គាល់ខ្លួនឯង មេទ័ពខ្លាំង មិនមែនចេះតែអួតក្ដែងៗ ទេ គេស្គាល់ខ្លួនឯង គេស្គាល់សត្រូវ ស្គាល់នៅយុទ្ធសាស្ត្រ ភូមិសាស្ត្រ ផ្លាស់ប្ដូរនៅប្រព័ន្ធទាន់ស្ថានការណ៍ ការព្យាករណ៍អាចដឹងលទ្ធផលមុន។មិនមែនដូចជាសៀមធ្វើសង្គ្រាមហើយ ទើបសិក្សាពីមេទ័ពទេ បើមានមេទ័ពណាបែបហ្នឹង ដឹងតែកងទ័ពរងចាំតែស្លាប់ទៅ។

ខ្ញុំសូមសរសេរជម្រាបជូនបងប្អូនត្រឹមតែប៉ុណ្ណឹងចុះ ប្រសិនជាមានចន្លោះខ្វះខាតនៅត្រង់ចំណុចណា ខ្ញុំសូមការអធ្យាស្រ័យទុកជាមុននិងសូមគោរពអរគុណបងប្អូនដែលអានតាំងពីដើមរហូតដល់ចប់ នៅចុងបញ្ចប់ខ្ញុំសូមសុំឱ្យបងប្អូនត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលយើង ទោះបីជាខាងយើង បានដកសព្វាវុធ ខ្លះក៏បងប្អូនសូមកុំបារម្ភ ព្រោះព្រួញមួយអាចបាញ់ចំសត្វធំៗ ដល់ទៅបី 3 ក្បាល ខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងចុះ៕ ចប់.

រូបភាព ÷ សៀមអួត 😁🤣

ប្រភព: https://www.facebook.com/share/17YdkiCFZr/?mibextid=wwXIfr
🤩3
កាសែតថៃ🇹🇭 THAI PRESS:
ខ្ញុំយល់ពីកងទ័ពភូមិន្ទថៃ។ ពួក​គេ​ចាប់ទាហានកម្ពុជា🇰🇭ទាំង១៨នាក់ គឺដើម្បី​ប្រើ​ប្រាស់​ជា​កម្លាំង​ប្រឆាំង​នឹងកម្ពុជា។

* ប៉ុន្តែ​ផែនការ​នេះ​ បាន​ដំណើរការ​ទៅ​វិញ​ទៅ​មក ដោយ​មាន​ភាគី​ទី​បី ឬ​ទី​បួន​ចូល​ជ្រៀតជ្រែក ដែល​នាំ​ឱ្យ​មាន​ការ​កើនឡើង​ជា​សកល​ មិនទទួលបានលទ្ធផលណាមួយសោះ។

* ប្រភព: https://www.facebook.com/share/1QLDoVopbY/?mibextid=wwXIfr
🤬2🤩1
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបអំពី វឌ្ឍនភាពការងារដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ៕
🚨បន្ទាន់! នៅវេលាម៉ោង6:10នាទីយប់ ថ្ងៃទី08-11-2025នេះ នៅខាងច្រកអូរស្មាច់ មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
🤬1