អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
🟢ត្រឹមម៉ោង11:45នាទីយប់នេះ បងប្អូនអាចចូលសម្រាកដោយស្ងប់ចិត្តចុះបាទ គ្រប់ទិសសមរភូមិមុខ គឺស្ងាត់តាំងពីព្រឹក រហូតមកដល់ឥឡូវ។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
2
១០១ថ្ងៃហើយ ដែលវីរៈកងទ័ពកម្ពុជាទាំង១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឲ្យស្ថិតក្នុងការឃុំគ្រងរបស់យោធាថៃ!
🙏🇰🇭❤️👮‍♂️
ទិសអូរស្មាច់ ភ្លៀងធ្លាក់ចាប់ពីម៉ោង៥ជាងទៀបភ្លឺ មកដល់ម៉ោង៨:០៥នាទីព្រឹកនេះ មិនទាន់រាំងទេបងប្អូន។
06/11/2025/រូបភាពនេះបង្ហាញពីការដកអាវុធធុនធ្ងន់របស់ប្រទេសថៃ គឺ DTI-1G ដែលត្រូវបានដកត្រឡប់ទៅទីតាំងធម្មតាវិញនៅជំរំសិរិគិត ស្រុកមឿងលពបុរី ខេត្តលពបុរី។ ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅប្រទេសថៃ (AOT-TH) - ជំនួយការអនុព័ន្ធយោធាឡាវ ជំនួយការអនុព័ន្ធយោធាម៉ាឡេស៊ី និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន - បានសង្កេតឃើញស្ថានភាព ហើយបានបញ្ជាក់ថា DTI-1G បានវិលត្រឡប់ទៅកាន់ទីតាំងធម្មតារបស់ពួកគេវិញ។

កងទ័ពជើងគោកថៃបានប្រើប្រាស់ DTI-1G ក្នុងអំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជា ហើយបានបន្តដាក់ពង្រាយកងទ័ពនៅក្នុងតំបន់នោះបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។ DTI-1G គឺជាអាវុធធុនធ្ងន់ប្រភេទ A មានន័យថារ៉ុក្កែតជាច្រើនត្រូវតែដកចេញពីជួរមុខ ស្រដៀងនឹងរ៉ុក្កែតធុងច្រើនរបស់កម្ពុជា។

DTI-1G គឺផ្អែកលើរ៉ុក្កែតធុងច្រើនដឹកនាំដោយ WS-32 របស់ចិន ដែលប្រទេសថៃបានទិញបច្ចេកវិទ្យាដើម្បីផលិតនៅប្រទេសថៃ។ បន្ទាប់ពីការប្រើប្រាស់របស់ពួកវានៅក្នុងជម្លោះ #ថៃ-កម្ពុជា កងទ័ពជើងគោកថៃបានទិញរ៉ុក្កែត DTI-1G ចំនួន 36 គ្រាប់បន្ថែមពីប្រទេសចិន ដើម្បីជំនួសរ៉ុក្កែតដែលប្រើក្នុងការប្រយុទ្ធ។
ខ្ញុំបាទ សូមស្នើសុំដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបងប្អូនមេត្តាបញ្ឈប់រាល់ការថតរូបភាព ឬក៏ វីដេអូ ទាក់ទងនិងសភាវុធ និងកន្លែងដាក់គ្រាប់ជាដើម។

* ដូចក្នុងរូបភាពនេះ៖ ថតបង្ហាញគ្រាប់បាញ់រ៉ុកកែតBM-21 និងមានជាប់ទីតាំងឃ្លាំងជាដើម។

* បច្ចុប្បន្ននេះ៖ រូបភាពមួយសន្លឹក និងវីដេអូមួយខ្លីប វាធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់កងទ័ពរបស់យើងផ្ទាល់។

* អាស្រ័យហេតុនេះ៖ ខ្ញុំសង្ឃឹមថា បងប្អូនកងកម្លាំងទាំងអស់ និងចូលរួមសហការគ្រប់ៗគ្នា សុវត្ថិភាពរបស់បងប្អូន គឺពឹងទៅលើបងប្អូនជាអ្នកជួយខ្លួនឯង។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
2
ខ្ញុំបាទ ក៏សូមស្នើសុំដល់បងប្អូនកងទ័ព និងព្រះគុណម្ចាស់ផ្ទាល់ សូមមេត្តាបញ្ឈប់រាល់ការថតសកម្មភាពទាំងអស់នេះបានទេ កន្លែងនេះគ្រោះថ្នាក់ពេកហើយ(ប្រាសាទខ្នារ ជួរភ្នំដងរែក) 🙏❤️🇰🇭👮‍♂️
🥰1