អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.75K photos
517 videos
219 links
Download Telegram
កម្ពុជា លើក​លែង​ពន្ធនាំចូល១០០ភាគរយ ពីទំនិញកសិកម្ម និង​ឧស្សាហកម្មអាម៉េរិក
4
Media is too big
VIEW IN TELEGRAM
ការកែសម្រួលយុទ្ធោបរកណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ជានិមិត្តរូប របស់កងទ័ពកម្ពុជា និងថៃ ក្រោយការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT »
ថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
1
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានថ្មីៗ: កាសែតថៃ៖ កងទ័ពកម្ពុជាបានចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីព្រំដែនខេត្តព្រះវិហារ ដែលមានព្រំប្រទល់ជាប់ខេត្តស៊ីសាកេត និងខេត្តឧប៊ុនរ៉ាចាថានី ប្រទេសថៃ កាលពីយប់មិញ ដោយដាក់រថក្រោះលើឡានដឹកទំនិញ ហើយបញ្ជូនវាត្រឡប់ទៅមូលដ្ឋានវិញ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ានតាមដានពួកគេ។
ពេលប្រទេសជាតិ មានសុខសន្តិភាពពេញលេញវិញ សូមបងប្អូនកុំភ្លេចនៅបងប្អូន វីរៈកងទ័ពរបស់យើង ដែលលោកខំប្រឹងប្រែងការពារមិនមានពេលសម្រាកគ្រប់គ្រាន់ទេ។

*ជាពិសេស «វីរៈកងទ័ពរបស់យើង ដែលបានពលីក្នុងសមរភូមិ៥ថ្ងៃ ៦យប់ឲ្យសោះ» ម្យ៉ាងវិញទៀត សូមបងប្អូន កុំឆាប់ភ្លេចនៅទង្វើរឈ្លានពានរបស់ចោរសៀមមកលើទឹកដីកម្ពុជាយើង។

*សូមបងប្អូន បន្តការពហិការឈប់ប្រើប្រាស់ នូវផលិតផលសៀមបន្តទៀត បើទោះបីជាមានការបើកច្រកព្រំដែនឡើងវិញក៏ដោយ…។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
8🙏2
🚨ព័ត៌មានក្តៅៗ: ការកែសម្រួលយុទ្ធោបករណ៍ និងដកអាវុធធុនធ្ងន់ ជំហានទី១ បានដឹកជញ្ជូនដល់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ យុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែក ដែលជាការកែសម្រួល ក្នុងជំហានទី១ ជានិមិត្តរូប ចេញពីតំបន់ព្រំដែន ត្រូវបានដឹកជញ្ជូនដល់ស្រុកបន្ទាយស្រី ខេត្តសៀមរាបហើយ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
កងទ័ពភូមិភាគទី១ បញ្ជាក់ថា គ្មានបញ្ជាឲ្យបើកច្រកព្រំដែនកម្ពុជា-ថៃ នៅខេត្តស្រះកែវ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានដែលអះអាងថា ទាហានបានទទួលដំណឹង ដើម្បីត្រៀមបើកច្រកព្រំដែនកម្ពុជា-ថៃ នៅច្រកព្រំដែនអចិន្ត្រៃយ៍ ត្រង់ចំណុច Ban Khao Din ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពភូមិភាគទី១ សូមបំភ្លឺថា មិនទាន់មានដីកាបើកច្រកព្រំដែនកម្ពុជា-ថៃ ក្រោមការទទួលបន្ទុករបស់កងកម្លាំងខេត្ត Sapha យោធភូមិភាគទី១ បន្តប្រកាន់ខ្ជាប់នូវគោលនយោបាយបិទច្រកព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ទទួលខុសត្រូវដូចលើកមុន។
1