អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.75K photos
517 videos
219 links
Download Telegram
🚨ព័ត៌មានក្តៅៗ! ផ្សាយផ្ទាល់ ៖​ ការកែសម្រួលយុទ្ធោបរកណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ជានិមិត្តរូប របស់កងទ័ពកម្ពុជា និងថៃ ក្រោយការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT »
ថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
🥰1
BREAKING: កម្ពុជា-ថៃ ចាប់ផ្តើមសម្រួលកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ចេញពីតំបន់ជម្លោះនៅព្រំដែន ត្រឡប់ទៅមូលដ្ឋានដើមវិញ

(ម៉ាឡេស៊ី)៖ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ ចាប់ផ្តើមសម្រួលកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចេញពីតំបន់ជម្លោះនៅព្រំដែន ត្រឡប់ទៅមូលដ្ឋានដើមវិញហើយ។

ការកែសម្រួលយុទ្ធោបករណ៍ និងសព្វាវុធធុនធ្ងន់នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពី លោក​ ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន។
3
ផ្លៃឈើនៅក្នុងតូប ពេលស្ទើគុណភាព មិនសូវមានឱជារស់ អ្នកលក់ត្រូវរើចេញខ្លះ ផ្លាស់ដាក់ថ្មី ទើបមានគេចង់ទិញហូបពិសារ!🙂
2
☃️អាកាសធាតុធ្លាក់ខ្យល់ត្រជាក់ និងមានរលឹមរុុយៗ នៅតំបន់ជួរភ្នំដងរែក សូមបងប្អូនថែរក្សាសុខភាពផង។ 🙏❤️🇰🇭
នាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ ជួបពិសាអាហារការងារ

(កូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ផាម មិញ ជិញ នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញពិសារអាហារ និងពិភាក្សាការងារ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទីដែលមេដឹកនាំប្រទេសភូមិផងរបងជាប់គ្នាទាំង៣អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ជំនួបពិសាអាហារ និងពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម និងឡាវ បានក្លាយទៅជាប្រពៃណីទៅហើយ ពោលរាល់ពេលជួបគ្នាក្នុងកិច្ចប្រជុំនានា មេដឹកនាំទាំង៣ តែងជួបពិសាអាហារ និងពិភាក្សាការងារបែបនេះ។ ជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពរវាងគ្នាឱ្យកាន់ល្អប្រសើរថែមទៀត៕
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ​លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Lee Jae Myung នាក្រុងគូឡាឡាំពួ ព្រឹកថ្ងៃចន្ទ ទី២៧ តុលា នេះ
🚨ព័ត៌មានក្តៅៗ! អាម៉េរិក ដកបម្រាមលក់អាវុធពីកម្ពុជា បង្កើនចំនួននិស្សិតទៅរៀននៅសាលាយោធា ហើយនឹងធ្វើលំហាត់ឆ្មាំអង្គរឡើងវិញ...

អាម៉េរិក នឹងដកបម្រាមលក់អាវុធដែលដាក់លើកម្ពុជាជាង៤ឆ្នាំមកហើយ។ នេះបើតាមការបញ្ជាក់របស់សេតវិមាន ក្រោយជំនួបលើកដំបូងរវាងប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ។ លំហាត់យោធារួមគ្នា ដែលផ្អាកជាច្រើនឆ្នាំក៏នឹងចាប់ផ្ដើមវិញដែរ ហើយអាម៉េរិកបង្កើនចំនួននិស្សិតកម្ពុជា ទៅ រៀននៅសាលាយោធារបស់ខ្លួន។
4
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Giovanni Vincenzo Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) បានជួបពិភាក្សាការងារក្រៅផ្លូវការមួយ។ ជំនួបនេះធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាទីក្រុងគូឡាឡាំពួ នៅព្រឹកថ្ងៃទី២៧ តុលា ២០២៥។

រូបពី: ហ្វេសប៊ុកសម្ដេច
2