អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់ ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​នៅម៉ាឡេស៊ី

(ភ្នំពេញ)៖ នៅរសៀលម៉ោងប្រមាណ៣៖២០នាទី ថ្ងៃសៅរ៍ ៤កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ​នឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ​នេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចមហា​បវរ​ធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រម​ទាំង​តំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាផងដែរ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងដែរថា ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីនាពេលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនា​គត​រួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យ​កាន់តែ​ស៊ី​ជម្រៅជាមួយបណ្ដាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និង​ពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់
និង​សកលលោក។

បើតាមក្រសួងការបរទេសកម្ពុជា អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចមហា​បវរធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោក​មួយចំនួន​ផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី​លើ​បញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធហើយ​នោះ ក្នុងឱកាសស្នាក់នៅប្រទេសម៉ាឡេស៊ីនេះ សម្តេចមហាបវរធិបតី ហ៊ុន សែន ក៏នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយថ្នាក់ដឹកនាំប្រទេសថៃ ក្រោមអធិបតីភាព លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិកផងដែរ។ កិច្ចព្រម​ព្រៀងសន្តិភាពនេះ គឺឯកសារដ៏សំខាន់ក្នុងការធានាដល់បទឈប់បាញ់ និងការឈានឆ្ពោះទៅរកសន្តិភាពតាមព្រំដែនរវាងកម្ពុជា និងថៃ៕
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីកាលពីព្រឹកមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នាទៅវិញទៅមកក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំងក្នុងមុខតំណែងថ្មីនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា បង្កើនទំនាក់ទំនងគ្នាឱ្យប្រសើរឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តការងាររផ្សេងៗ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចរួមគ្នា។ តាមការគ្រោងទុក យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។
2
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅៗ! ថ្ងៃទី25•10•2025 នៅវេលាម៉ោង6:10នាទីយប់នេះ ច្រកជាំមានដ្រូនស៊ើបការណ៍សៀម ហោះចំនួន2គ្រឿង!
1
🟢UPDATE- សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូបានអញ្ជើញដល់ ទីក្រុង(គូឡាឡាំពួ.ម៉ាឡេសុី)
2
This media is not supported in your browser
VIEW IN TELEGRAM
សូមទស្សនា ក្បួនរថយន្តប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្នុងប្រទេសម៉ាឡេស៊ី !
Donald Trump on the way in Malaysia .
#readnewstv

ប្រភព: https://www.facebook.com/share/1AKEXJFci1/?mibextid=wwXIfr
1🥰1
This media is not supported in your browser
VIEW IN TELEGRAM
ប្រមុខថ្នាក់ដឹកនាំកម្ពុជា និងលោកជំទាវស្ត្រីទីមួយ និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ២៥-២៨ ខែតុលា ឆ្នាំ២០២៥👏🥇🇰🇭💐

ប្រភព: https://www.facebook.com/share/17k1agV8RF/?mibextid=wwXIfr
7
ទីភ្នាក់ងារសារព័ត៌មានថៃ

មេបញ្ជាការយោធភូមិភាគទី២ និងមេបញ្ជាការយោធភូមិភាគទី៤ នៃកម្ពុជាបានអនុម័តផែនការប្រតិបត្តិការ “ដកអាវុធធុនធ្ងន់ និងអាវុធដែលអាចបំផ្លាញបាន” ចេញពីតំបន់ជម្លោះ ដើម្បីបង្កើតស្ថិរភាពព្រំដែន។ ពួកគេ​កំពុង​រៀបចំ​បង្កើត​យន្តការ AOT ដើម្បី​ចុះ​ពិនិត្យ​តំបន់ ហើយ​នឹង​កំណត់​ពេល​ប្រជុំ​ពិភាក្សា​ពី​កាលបរិច្ឆេទ​ចាប់ផ្តើម​ប្រតិបត្តិការ​ក្រោយ​ថ្ងៃ​ទី​២៦ តុលា ។
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើព្រះរាជសារថ្វាយព្រះមហាក្សត្រថៃ ព្រះករុណាព្រះបាទ Maha Vajiralongkorn ដើម្បីចូលរួមរំលែកព្រះមរណទុក្ខចំពោះការយាងសោយព្រះទិវង្គតរបស់ព្រះមហាក្សត្រិត៍ Sirikit
😢1🙏1