អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
🚨*រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថៃ ពីវិមានរដ្ឋាភិបាលថៃ វេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥នេះថា៖

«នាយករដ្ឋមន្ត្រីថៃ 🇹🇭 លោក Anutin Charnvirakul នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី 🇲🇾 ដូចធម្មតា គ្មានអ្វីប្រែប្រួលឡើយ»។

*ផ្ទុយទៅវិញ ក្រោយពីលោកថ្លែងបែបនេះចប់ ប្រជាពលរដ្ឋថៃ (ជ្រុលនិយម) បាននាំគ្នាបង្ហាញការមិនសប្បាយចិត្ត ខឹងសម្បា និងប្រ.មាទមកលើរូបលោកយ៉ាងចាស់ដៃ ដោយពួកគេមិនចង់ឱ្យថៃ ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជា 🇰🇭 នោះឡើយ៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/16UmEXtPB1/?mibextid=wwXIfr
🚨ព័ត៌មានក្តៅៗ: នាយករដ្ឋមន្រ្តីថៃ🇹🇭លោក អនុទីន បានថ្លែងនៅវិមានរដ្ឋាភិបាលថា៖ លោកនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី នាថ្ងៃអាទិត្យស្អែកនេះ ដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា៕

ប្រភព: https://www.facebook.com/share/1ApHHoc5vF/?mibextid=wwXIfr
This media is not supported in your browser
VIEW IN TELEGRAM
ផ្សាយផ្ទាល់ពិសេស ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥-២៨ ខែតុលា”។

ខេត្តកណ្តាល រសៀលថ្ងៃសៅរ៍ ទី២៥ តុលា ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី សិរីគិត ព្រះមាតាជាតិថៃ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឯកឧត្ដម អនុធីន ឆានវីរគុល នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រី សិរីគិត ព្រះមាតាជាតិថៃ។
🤔2🤩2