អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
🚨ព័ត៌មានក្តៅៗ! កាសែត The Nation នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចុះផ្សាយដោយដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការពារជាតិថៃ លោក Nattapon Nakpanich ដោយបានប្រកាសថា កិច្ចប្រជុំពិសេស GBC នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ដោយសង្កត់ធ្ងន់ថា កម្ពុជាបានយល់ព្រមតាមលក្ខខណ្ឌពិសេសរបស់ថៃ គឺការដកអាវុធធុនធ្ងន់ចេញពីព្រំដែន។

នេះជាការចុះផ្សាយលំអៀងទាំងស្រុង ដើម្បីទាញការចាប់អារម្មណ៍ និងបំពេញចិត្តពលរដ្ឋរបស់ខ្លួន។

សម្រាប់សេចក្តីថ្លែងការណ៍រួម ដែលកម្ពុជា-ថៃ បានឯកភាព និងបានចេញជាផ្លូវការណ៍ ក្រោមការសង្កេតការណ៍ ដោយតំណាងពីមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសមាជិក នៃក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ គឺបញ្ជាក់យ៉ាងច្បាស់ថា អង្គប្រជុំបានឯកភាព និងគាំទ្រលើផែនការសកម្មភាពសម្រាប់ការសម្រួលអាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្លាំង។

ដូច្នេះជារួម សេចក្តីថ្លែងការណ៍ដែលប្រកាសចេញនេះ គឺទាំងកម្ពុជា និងថៃ បានគាំទ្រលើផែនការកែសម្រួលអាវុធធុនធ្ងន់តាមព្រំដែន ដែលមានសមត្ថភាពបំផ្លាញខ្លាំង មិនដូចអ្វីដែលកាសែត The Nation បានចុះផ្សាយយកបុងនោះឡើយ។

«បង ស៊ន សុភក្ត្រ»
1
🚨អ្នកប្រជុំផ្សេង អ្នកនៅក្រៅប្រជុំផ្សេង អ្នកនៅក្រៅប្រជុំកំពុងចុះលើកទឹកចិត្តកងទ័ព និងបោះពាក្យសម្តីថា«ត្រៀមខ្លួនដើម្បីការពារដែនអធិបតេយ្យភាព» (សៀម)
🚨ព័ត៌មានក្តៅៗ! មេបញ្ជាការថ្មីភូមិភាគ២ថៃ🇹🇭លោក Weerayuth Raksin បានចុះត្រួតពិនិត្យនិងសួរសុខទុក្ខដល់កងទ័ពរបស់លោកនៅក្នុងខេត្តសុរិន្ទ ដើម្បីត្រៀមខ្លួនប្រយុទ្ធជានិច្ច ដើម្បីការពារដែនអធិបតេយ្យភាពរបស់ថៃ។

*លោកក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការហាត់សមផែនការប្រតិបត្តិការ ដើម្បីធានាបាននូវការត្រៀមខ្លួនក្នុងការបំពេញភារកិច្ចដោយកម្លាំងប្រដាប់អាវុធនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕

*ក្នុងនេះ លោកមេភូមិភាគ២ថៃ🇹🇭​ក៏​បាន​ផ្តល់​សម្ភារៈ ដើម្បីលើកទឹកចិត្តដល់កងទ័ព​ជួរមុខ​របស់លោកផង​ដែរ​។

ប្រភព: https://www.facebook.com/share/17RmFo72GZ/?mibextid=wwXIfr
1
🚨ព័ត៌មានក្តៅៗ! នៅវេលាម៉ោង6:37នាទីយប់ថ្ងៃទី23/10/2025នេះ នៅច្រកជាំមានដ្រូនស៊ើបការណ៍សៀមហោះចំនួន2គ្រឿង!
☃️អាកាសធាតុនៅតំបន់ជួរភ្នំដងរែក មានខ្យល់ធ្លាក់ខ្លាំង និងប្រែជាត្រជាក់!
🚨*ព័ត៌មានក្តៅៗ : បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បង្ហាញអំពីផែនទីបង្គោលព្រំដែនទៅដល់ប្រជាជនខ្មែរ 🇰🇭 បានជ្រាបជាព័ត៌មានផ្លូវការរួចមក អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានបញ្ជាក់ និងឆ្លើយតបមកកាន់កម្ពុជាវិញ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥នេះថា៖

«ប្រទេសថៃ 🇹🇭 នៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគី ដោយឈរលើគោលការណ៍អ្នកជិតខាងល្អ ក្នុងការផ្តល់អាទិភាពចម្បង ដើម្បីរក្សាសុខសុវត្ថិភាពដល់ប្រជាជនទាំងពីរ ដែលកំពុងរស់នៅតាមព្រំដែន»៕ (Smeyy)

*ប្រភព : Khaosod English (https://www.facebook.com/share/p/17YAvNrsEc/?mibextid=wwXIfr)
🤣3
🟢ត្រឹមម៉ោង11:21នាទីយប់នេះ សូមបងប្អូនចូលសម្រាកដោយស្ងប់ចិត្តចុះបាទ🙏❤️🇰🇭👮‍♂️
3
🚨ព័ត៌មានក្តៅៗ! នៅថ្ងៃទី24•10•2025ព្រឹកនេះ នាយករដ្ឋមន្ត្រីថៃ🇹🇭 លោក អនុធីន បានដឹកនាំកិច្ចប្រជុំក្រុមភិភាក្សា នៅទីក្រុងបាងកក៖

*សម្រាប់សេចក្តីព្រាងលម្អិតអំពី គោលការណ៍ អនុក្រឹត្យច្បាប់របស់រដ្ឋធម្មនុញ្ញ ដើម្បីលុបចោលនៅ MOU43•44 ចេញដោយរងចាំការបោះឆ្នោតនាពេលខាងមុខនេះ៕

ប្រភព: https://www.facebook.com/share/1ZUtgT7mPK/?mibextid=wwXIfr
👎2🤣1