អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
Media is too big
VIEW IN TELEGRAM
វីដេអូ៖ សារពិសេសរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារស្ថានការណ៍បានបោះមួយជំហានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍ច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។

រាជធានីភ្នំពេញ ថ្ងៃព្រហស្បត្តិ៍ ទី២៣ តុលា ២០២៥

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
1
🚨ព័ត៌មានក្តៅៗ! ទិដ្ឋភាពខាងទាហានសៀម និងប្រជាពលរដ្ឋសៀមនៅតំបន់ដែលបានហ៊ុមព័ទ្ធ ក្នុងឃុំអូរបីជាន់!
🚨UPDATE-កាលពីម្សិលមិញ ថ្ងៃទី22/10/2025 នេះគឺជាសកម្មភាពរបស់ថៃ🇹🇭 ដែលពួកគេបាននិងកំពុងសម្រុកសាងសង់លេណដ្ឋានឲ្យប្រជាពលរដ្ឋរបស់ពួកគេ ដែលនៅក្នុងខេត្តស្រះកែវ ទល់និងខេត្តបន្ទាយមានជ័យ ឃុំអូរបីជាន់(បញ្ជាក់ធ្វើក្នុងភូមិសាស្ត្រដីរបស់ពួកគេទេ) «ពួកគេកំពុងសម្រុកធ្វើរាល់ថ្ងៃ»
😱3
🚨ព័ត៌មានក្តៅៗ! កាសែត The Nation នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចុះផ្សាយដោយដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការពារជាតិថៃ លោក Nattapon Nakpanich ដោយបានប្រកាសថា កិច្ចប្រជុំពិសេស GBC នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ដោយសង្កត់ធ្ងន់ថា កម្ពុជាបានយល់ព្រមតាមលក្ខខណ្ឌពិសេសរបស់ថៃ គឺការដកអាវុធធុនធ្ងន់ចេញពីព្រំដែន។

នេះជាការចុះផ្សាយលំអៀងទាំងស្រុង ដើម្បីទាញការចាប់អារម្មណ៍ និងបំពេញចិត្តពលរដ្ឋរបស់ខ្លួន។

សម្រាប់សេចក្តីថ្លែងការណ៍រួម ដែលកម្ពុជា-ថៃ បានឯកភាព និងបានចេញជាផ្លូវការណ៍ ក្រោមការសង្កេតការណ៍ ដោយតំណាងពីមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសមាជិក នៃក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ គឺបញ្ជាក់យ៉ាងច្បាស់ថា អង្គប្រជុំបានឯកភាព និងគាំទ្រលើផែនការសកម្មភាពសម្រាប់ការសម្រួលអាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្លាំង។

ដូច្នេះជារួម សេចក្តីថ្លែងការណ៍ដែលប្រកាសចេញនេះ គឺទាំងកម្ពុជា និងថៃ បានគាំទ្រលើផែនការកែសម្រួលអាវុធធុនធ្ងន់តាមព្រំដែន ដែលមានសមត្ថភាពបំផ្លាញខ្លាំង មិនដូចអ្វីដែលកាសែត The Nation បានចុះផ្សាយយកបុងនោះឡើយ។

«បង ស៊ន សុភក្ត្រ»
1
🚨អ្នកប្រជុំផ្សេង អ្នកនៅក្រៅប្រជុំផ្សេង អ្នកនៅក្រៅប្រជុំកំពុងចុះលើកទឹកចិត្តកងទ័ព និងបោះពាក្យសម្តីថា«ត្រៀមខ្លួនដើម្បីការពារដែនអធិបតេយ្យភាព» (សៀម)
🚨ព័ត៌មានក្តៅៗ! មេបញ្ជាការថ្មីភូមិភាគ២ថៃ🇹🇭លោក Weerayuth Raksin បានចុះត្រួតពិនិត្យនិងសួរសុខទុក្ខដល់កងទ័ពរបស់លោកនៅក្នុងខេត្តសុរិន្ទ ដើម្បីត្រៀមខ្លួនប្រយុទ្ធជានិច្ច ដើម្បីការពារដែនអធិបតេយ្យភាពរបស់ថៃ។

*លោកក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការហាត់សមផែនការប្រតិបត្តិការ ដើម្បីធានាបាននូវការត្រៀមខ្លួនក្នុងការបំពេញភារកិច្ចដោយកម្លាំងប្រដាប់អាវុធនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕

*ក្នុងនេះ លោកមេភូមិភាគ២ថៃ🇹🇭​ក៏​បាន​ផ្តល់​សម្ភារៈ ដើម្បីលើកទឹកចិត្តដល់កងទ័ព​ជួរមុខ​របស់លោកផង​ដែរ​។

ប្រភព: https://www.facebook.com/share/17RmFo72GZ/?mibextid=wwXIfr
1