អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កាលពីព្រឹកមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាង ឯកឧត្តម Mohamed Khaled Bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។

ភាគីទាំងបីបានឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញរវាងប្រទេសកម្ពុជា និងថៃ តាមរយៈយន្តការសំខាន់ៗដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលព្រឹកមិញនេះ។ ភាគីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពរបស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួលដល់ការចរចារវាងកម្ពុជា និងថៃកន្លងមក៕

ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ - ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
🚨*ព័ត៌មានក្តៅៗ : គិតត្រឹមម៉ោង ១:៥៥នាទីសៀល ថ្ងៃទី២៣ តុលា ២០២៥នេះ បុគ្គលជាន់ខ្ពស់លេចធ្លោចំនួន ២រូប ក្នុងចង្កោមរដ្ឋាភិបាលថៃ ដែលកំពុងត្រូវបានប្រជាជនថៃ 🇹🇭 ជេ.រប្រ.មាទ តាំងពីព្រឹក រហូតមកទល់ពេលនេះ រួមមាន៖
១. រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit
២. ទីប្រឹក្សានៃក្រសួងការបរទេសរបស់ថៃ លោក Prasas Prasasvinitchai

*បញ្ជាក់៖ មូលហេតុ ដែលប្រជាជនថៃ ចូលមកជេ.រប្រ.មា.ទមកលើពួកលោកខ្លាំងបែបនេះ ដោយសារប្រជាជនថៃ ផ្តើមបាត់បង់ជំនឿចិត្ត ខកបំណង និងចោទប្រកា.ន់ថា ពួកលោកបន្ទន់ឥរិយាបថ និងយល់ព្រមតាមសំណើរបស់កម្ពុជា 🇰🇭 ហួសហេតុពេក នៅក្នុងកិច្ចប្រជុំ (GBC) និង (JBC) ដែលអាចធ្វើឱ្យប្រទេសថៃ ខាតបង់ប្រយោជន៍ នៅក្នុងរឿងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ៕ (Smeyy)

*នេះគឺជាប្រភពព័ត៌មាន ដែលប្រជាជនថៃ ចូលជេ.រប្រ.មា.ទមកលើរូបលោកទាំងពីររូប៖
(https://www.facebook.com/share/1BSSe91Nre/?mibextid=wwXIfr)
(https://www.facebook.com/share/1BNAePTJ37/?mibextid=wwXIfr)
🤣6
Media is too big
VIEW IN TELEGRAM
វីដេអូ៖ សារពិសេសរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសារស្ថានការណ៍បានបោះមួយជំហានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍ច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។

រាជធានីភ្នំពេញ ថ្ងៃព្រហស្បត្តិ៍ ទី២៣ តុលា ២០២៥

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
1
🚨ព័ត៌មានក្តៅៗ! ទិដ្ឋភាពខាងទាហានសៀម និងប្រជាពលរដ្ឋសៀមនៅតំបន់ដែលបានហ៊ុមព័ទ្ធ ក្នុងឃុំអូរបីជាន់!
🚨UPDATE-កាលពីម្សិលមិញ ថ្ងៃទី22/10/2025 នេះគឺជាសកម្មភាពរបស់ថៃ🇹🇭 ដែលពួកគេបាននិងកំពុងសម្រុកសាងសង់លេណដ្ឋានឲ្យប្រជាពលរដ្ឋរបស់ពួកគេ ដែលនៅក្នុងខេត្តស្រះកែវ ទល់និងខេត្តបន្ទាយមានជ័យ ឃុំអូរបីជាន់(បញ្ជាក់ធ្វើក្នុងភូមិសាស្ត្រដីរបស់ពួកគេទេ) «ពួកគេកំពុងសម្រុកធ្វើរាល់ថ្ងៃ»
😱3
🚨ព័ត៌មានក្តៅៗ! កាសែត The Nation នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចុះផ្សាយដោយដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការពារជាតិថៃ លោក Nattapon Nakpanich ដោយបានប្រកាសថា កិច្ចប្រជុំពិសេស GBC នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ដោយសង្កត់ធ្ងន់ថា កម្ពុជាបានយល់ព្រមតាមលក្ខខណ្ឌពិសេសរបស់ថៃ គឺការដកអាវុធធុនធ្ងន់ចេញពីព្រំដែន។

នេះជាការចុះផ្សាយលំអៀងទាំងស្រុង ដើម្បីទាញការចាប់អារម្មណ៍ និងបំពេញចិត្តពលរដ្ឋរបស់ខ្លួន។

សម្រាប់សេចក្តីថ្លែងការណ៍រួម ដែលកម្ពុជា-ថៃ បានឯកភាព និងបានចេញជាផ្លូវការណ៍ ក្រោមការសង្កេតការណ៍ ដោយតំណាងពីមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសមាជិក នៃក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ គឺបញ្ជាក់យ៉ាងច្បាស់ថា អង្គប្រជុំបានឯកភាព និងគាំទ្រលើផែនការសកម្មភាពសម្រាប់ការសម្រួលអាវុធធុនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្លាំង។

ដូច្នេះជារួម សេចក្តីថ្លែងការណ៍ដែលប្រកាសចេញនេះ គឺទាំងកម្ពុជា និងថៃ បានគាំទ្រលើផែនការកែសម្រួលអាវុធធុនធ្ងន់តាមព្រំដែន ដែលមានសមត្ថភាពបំផ្លាញខ្លាំង មិនដូចអ្វីដែលកាសែត The Nation បានចុះផ្សាយយកបុងនោះឡើយ។

«បង ស៊ន សុភក្ត្រ»
1
🚨អ្នកប្រជុំផ្សេង អ្នកនៅក្រៅប្រជុំផ្សេង អ្នកនៅក្រៅប្រជុំកំពុងចុះលើកទឹកចិត្តកងទ័ព និងបោះពាក្យសម្តីថា«ត្រៀមខ្លួនដើម្បីការពារដែនអធិបតេយ្យភាព» (សៀម)
🚨ព័ត៌មានក្តៅៗ! មេបញ្ជាការថ្មីភូមិភាគ២ថៃ🇹🇭លោក Weerayuth Raksin បានចុះត្រួតពិនិត្យនិងសួរសុខទុក្ខដល់កងទ័ពរបស់លោកនៅក្នុងខេត្តសុរិន្ទ ដើម្បីត្រៀមខ្លួនប្រយុទ្ធជានិច្ច ដើម្បីការពារដែនអធិបតេយ្យភាពរបស់ថៃ។

*លោកក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការហាត់សមផែនការប្រតិបត្តិការ ដើម្បីធានាបាននូវការត្រៀមខ្លួនក្នុងការបំពេញភារកិច្ចដោយកម្លាំងប្រដាប់អាវុធនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕

*ក្នុងនេះ លោកមេភូមិភាគ២ថៃ🇹🇭​ក៏​បាន​ផ្តល់​សម្ភារៈ ដើម្បីលើកទឹកចិត្តដល់កងទ័ព​ជួរមុខ​របស់លោកផង​ដែរ​។

ប្រភព: https://www.facebook.com/share/17RmFo72GZ/?mibextid=wwXIfr
1