អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
🚨ព័ត៌មានក្តៅៗ! ពលរដ្ឋថៃប្រមាណ២០នាក់ នាំគ្នាស្រែកតវ៉ាប្រឆាំងកិច្ចប្រជុំ JBC នៅខេត្តចន្ទបុរី ប្រទេសថៃ

(ចន្ទបុរី, ថៃ)៖ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៥។

ស្របពេលកិច្ចប្រជុំកំពុងដំណើរការ ពលរដ្ឋថៃបានប្រមូលផ្តុំគ្នាប្រមាណ២០នាក់ នាំគ្នាស្រែកតវ៉ាប្រឆាំងកិច្ចប្រជុំ JBC នេះនៅខេត្តចន្ទបុរី ប្រទេសថៃ ហើយទីតាំងដែលពួកគេតវ៉ា ត្រូវបានយាមកាមដោយកម្លាំងតម្រួតរបស់ថៃជាច្រើនរូប៕
🚨ព័ត៌មានក្តៅៗ! អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭លោក ឧត្តមសេនីយ៍ឯក អាឌុល បាននិយាយនៅព្រឹកថ្ងៃទី21/10/2025នេះថា៖ លោកកំពុងរងចាំការឆ្លើយតបរបស់កម្ពុជា🇰🇭ចំពោះសំណើរចំនួន4របស់ថៃ ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំGBC៕
*លោក បានសង្កត់ធ្ងន់ថា បើកម្ពុជាមិនទទួលនៅសំណើររបស់ថៃ នោះថៃនិងមានសិទ្ធដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែលោកមិនធ្វើអត្ថាធិប្បាយនៅពេលនេះទេ។

ប្រភព: https://www.facebook.com/share/1CRVqrZfST/?mibextid=wwXIfr
🚨ព័ត៌មានក្តៅៗ! នៅម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃអង្គារ (២១ តុលា) បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដឹកនាំដោយលោក Pichit Chaimongkol បានប្រមូលផ្តុំគ្នានៅមុខ Maneechan Resort ក្នុងខេត្ត Chanthaburi ដើម្បីដាក់ញត្តិទៅអភិបាលខេត្ត។
.
ពួកគេបានអំពាវនាវឱ្យមានការពន្យារពេលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) និងជំរុញឱ្យលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2000 និង 2001 ។
.
ការធ្វើឡើងនេះគឺសម្រាប់កិច្ចប្រជុំ JBC ថៃ-កម្ពុជា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២១ ដល់ ២២ ខែតុលា ឆ្នាំ ២០២៥។
🚨ព័ត៌មានក្តៅៗ! កម្ពុជា-ថៃ ចាប់ផ្តើមកិច្ចប្រជុំចង្អៀតកម្រិត រដ្ឋមន្ត្រីគណៈកម្មាធិការកិច្ចការព្រំដែន នៅខេត្តចន្ទបុរី ប្រទេសថៃ

(ចន្ទបុរី-ថៃ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានចាប់ផ្តើមកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីគណៈកម្មាធិការ កិច្ចការព្រំដែន មុនកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងខេត្តចន្ទបុរី ប្រទេសថៃ។

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះនេះ សមាសភាពកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃចូលរួម។

ចំណែកសមាសភាពថៃ ដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត៕ (FN)
🚨ព័ត៌មានក្តៅៗ! នៅថ្ងៃទី21/10/2025 វេលាម៉ោង9:35នាទីព្រឹកមិញ លោកឧត្តមសេនីយ Natthapol រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭 បានចេញឱសានវាទដល់កម្ពុជា🇰🇭ថា៖

"ប្រសិនបើការចរចា GBC-JBC បរាជ័យ នោះនាយករដ្ឋមន្ត្រីថៃ នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ"។

*លោក​ បាន​សង្កត់ធ្ងន់​ថា​ លោកនឹង​មិន​បើក​កិច្ច​ប្រជុំ​ជាមួយកម្ពុជា🇰🇭ទៀត​ទេ វាធ្វើឲ្យខ្ជះខ្ជាយ​ពន្ធ ហើយ​លោកបាន​ស្បថ​ថា «​អ្វី​ក៏​នឹង​មាន​ដែរ»។

ប្រភព: https://www.facebook.com/share/18s1vqgdj6/?mibextid=wwXIfr
🤬5🤣1
🚨ព័ត៌មានក្តៅៗ! នៅថ្ងៃទី 21 ខែតុលា ឆ្នាំ 2025 ប្រទេសថៃបានរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនចម្រុះថៃ-កម្ពុជា (JBC) ហើយបានអញ្ជើញកម្ពុជាឱ្យចូលរួមក្នុងការពិភាក្សានៅក្នុងខេត្តចាន់ថាបុរី។ កិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២៥ ដែលមានរបៀបវារៈសំខាន់ៗចំនួនពីរ៖

-របៀបវារៈទី១៖ ករណីពលរដ្ឋខ្មែររំលោភលើអធិបតេយ្យភាពថៃ នៅតំបន់ Ban Nong Chan-Nong Ya Kaeo ក្នុងខេត្តស្រះកែវ ដែលជាការបន្តនៃកិច្ចប្រជុំ GBC នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

- របៀបវារៈទី២៖ ថៃនឹងជូនដំណឹងដល់កម្ពុជាថា ថៃនឹងសាងសង់របងត្រង់តភ្ជាប់បង្គោលព្រំដែនដែលបានព្រមព្រៀងដោយភាគីទាំងពីរ ហើយពន្លឿនការកែសម្រួលលក្ខខណ្ឌយោង (TOR) ឆ្នាំ ២០០៣ ដើម្បីបញ្ចូលបច្ចេកវិទ្យា lidar ទៅក្នុងផែនទីថតពីលើអាកាស។

លទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំ GBC នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី 23 ខែតុលា ឆ្នាំ 2025។ ប្រសិនបើកិច្ចប្រជុំមានភាពអំណោយផល ការពិភាក្សាព្រំដែនជាទៀងទាត់នឹងបន្ត ដោយប្រទេសថៃផ្តល់អាទិភាពដល់ភាពស្មោះត្រង់របស់កម្ពុជា។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​យន្តការ​មួយ​ក្នុង​ការ​នាំ​កម្ពុជា​ចូល​តុ​ចរចា​ដោយ​សន្តិវិធី។
🤬32