អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
ថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល
សូមជូនពរដល់កងកម្លាំងជួរមុខគ្រប់ទិសទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់គ្នា សូមឲ្យមានសេចក្តីសុខ មានលាភ មានជ័យ៕🙏🙏🙏
Media is too big
VIEW IN TELEGRAM
WATCH VIDEO: ម៉ោង៧ព្រឹកថ្ងៃទី២១ ខែតុលា លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន ដឹកនាំប្រតិភូកម្ពុជា ចាកចេញពីកម្ពុជា តាមច្រកព្រំដែន ក្នុងខេត្តប៉ៃលិន ទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅក្នុងខេត្តចាន់បុរី ប្រទេសថៃ៕
🚨ព័ត៌មានក្តៅៗ! ពលរដ្ឋថៃប្រមាណ២០នាក់ នាំគ្នាស្រែកតវ៉ាប្រឆាំងកិច្ចប្រជុំ JBC នៅខេត្តចន្ទបុរី ប្រទេសថៃ

(ចន្ទបុរី, ថៃ)៖ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងខេត្តខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៥។

ស្របពេលកិច្ចប្រជុំកំពុងដំណើរការ ពលរដ្ឋថៃបានប្រមូលផ្តុំគ្នាប្រមាណ២០នាក់ នាំគ្នាស្រែកតវ៉ាប្រឆាំងកិច្ចប្រជុំ JBC នេះនៅខេត្តចន្ទបុរី ប្រទេសថៃ ហើយទីតាំងដែលពួកគេតវ៉ា ត្រូវបានយាមកាមដោយកម្លាំងតម្រួតរបស់ថៃជាច្រើនរូប៕
🚨ព័ត៌មានក្តៅៗ! អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭លោក ឧត្តមសេនីយ៍ឯក អាឌុល បាននិយាយនៅព្រឹកថ្ងៃទី21/10/2025នេះថា៖ លោកកំពុងរងចាំការឆ្លើយតបរបស់កម្ពុជា🇰🇭ចំពោះសំណើរចំនួន4របស់ថៃ ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំGBC៕
*លោក បានសង្កត់ធ្ងន់ថា បើកម្ពុជាមិនទទួលនៅសំណើររបស់ថៃ នោះថៃនិងមានសិទ្ធដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែលោកមិនធ្វើអត្ថាធិប្បាយនៅពេលនេះទេ។

ប្រភព: https://www.facebook.com/share/1CRVqrZfST/?mibextid=wwXIfr
🚨ព័ត៌មានក្តៅៗ! នៅម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃអង្គារ (២១ តុលា) បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដឹកនាំដោយលោក Pichit Chaimongkol បានប្រមូលផ្តុំគ្នានៅមុខ Maneechan Resort ក្នុងខេត្ត Chanthaburi ដើម្បីដាក់ញត្តិទៅអភិបាលខេត្ត។
.
ពួកគេបានអំពាវនាវឱ្យមានការពន្យារពេលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) និងជំរុញឱ្យលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2000 និង 2001 ។
.
ការធ្វើឡើងនេះគឺសម្រាប់កិច្ចប្រជុំ JBC ថៃ-កម្ពុជា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២១ ដល់ ២២ ខែតុលា ឆ្នាំ ២០២៥។
🚨ព័ត៌មានក្តៅៗ! កម្ពុជា-ថៃ ចាប់ផ្តើមកិច្ចប្រជុំចង្អៀតកម្រិត រដ្ឋមន្ត្រីគណៈកម្មាធិការកិច្ចការព្រំដែន នៅខេត្តចន្ទបុរី ប្រទេសថៃ

(ចន្ទបុរី-ថៃ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានចាប់ផ្តើមកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីគណៈកម្មាធិការ កិច្ចការព្រំដែន មុនកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងខេត្តចន្ទបុរី ប្រទេសថៃ។

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះនេះ សមាសភាពកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃចូលរួម។

ចំណែកសមាសភាពថៃ ដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត៕ (FN)