អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
នាយឧត្តមសេនីយ៍ តេង បានចុះពិនិត្យតំបន់ ព្រំដែនកម្ពុជា-ថៃ ក្បែរប្រាសាទតាមឿងធំ និង ចុងអានម៉ា ដោយជំរុញឱ្យប្រតិបត្តិការតឹងរ៉ឹង និង លើកកម្ពស់សីលធម៌កងកម្លាំងជួរមុខ

ប្រភព ទាហានសៀម
🟢ត្រឹមម៉ោង8:20នាទីយប់នេះ ស្ថានការណ៍នៅជួរមុខគ្រប់ទិសសមរភូមិ គឺមិនទាន់មានអីនៅឡើយ!
2
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨:០០នាទី នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។  គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២  ខែតុលា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) របស់កម្ពុជា និងថៃ តំណាងការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំនៅប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី រួមទាំងតំណាងភាគីម៉ាឡេស៊ីចូលរួមផងដែរ។

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ - ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
🟢☃️អាកាសធាតុចាប់ផ្តើមធ្លាក់ខ្យល់ត្រជាក់នៅតំបន់ជួរភ្នំដងរែក សូមជូនពរដល់កងកម្លាំងគ្រប់សមរភូមិនៅជួរមុខ ឲ្យមានសុខភាពល្អគ្រប់ៗគ្នា!🙏❤️🇰🇭👮‍♂️
3
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើការបញ្ជាក់បន្ទាន់ ប្រាប់សារព័ត៌មានថៃ ពីវិមានរដ្ឋាភិបាលថៃ នៅវេលាយប់ ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥នេះថា៖

«កន្លងមក ភាគីកម្ពុជា 🇰🇭 មិនបានគោរពទៅតាមលក្ខខណ្ឌចង់បានរបស់ថៃនោះឡើយ ចំពោះកិច្ចប្រជុំ (JBC) លោកកំពុងពិចារណាថា តើប្រទេសថៃ 🇹🇭 នឹងត្រូវប្រជុំបន្តជាមួយនឹងកម្ពុជាទៀត ឬក៏យ៉ាងណានៅឡើយទេ? »។

*លោកកំពុងធ្វើការសន្និដ្ឋានថា៖ «តើភាគីកម្ពុជា 🇰🇭 ចង់បន្តការប្រយុទ្ធគ្នា ចង់ប្រឈមមុខជាមួយនឹងគ្នាសាជាថ្មី ឬក៏យល់ព្រមទទួលយកលក្ខខណ្ឌរបស់គ្នាទៅវិញទៅមក?»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/14MFfry8SmZ/?mibextid=wwXIfr
👎2
🟢យប់នេះ សូមបងប្អូនទាំងអស់គ្នាចូលសម្រាកដោយស្ងប់ចិត្តចុះ៕🙏❤️🇰🇭
😁3
បងប្អូនយើងដែរជាប់disabled account ដូចadminទាក់ទង់ទៅសាក់មើល
085890988
0977310555
🤣1
ថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល
សូមជូនពរដល់កងកម្លាំងជួរមុខគ្រប់ទិសទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់គ្នា សូមឲ្យមានសេចក្តីសុខ មានលាភ មានជ័យ៕🙏🙏🙏