អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
សេចក្តីប្រកាសព័ត៌មានរបស់ យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ថា មានការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនដែលបានផ្សាយថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ»។
Media is too big
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅ! នៅព្រឹកនេះ មានគណនីថៃមួយបានបង្ហោះវីដេអូមួយ អំពីឡានដឹកមេក្រូចំនួន2ឡាន ហើយបាននិយាយថា ឡាននេះបានដឹកមកដល់តំបន់បានណងចាន់ ខេត្តស្រះកែវ ដែលទល់និងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យរបស់កម្ពុជាយើងហើយ! ហើយត្រៀមនិងរៀបចំចាក់នៅយប់នេះ៕
🤣1
Media is too big
VIEW IN TELEGRAM
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការអះអាងជាឯកតោភាគីរបស់យោធាថៃដែលថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ» ដោយចាត់ទុកការអះអាងនេះថា គ្មានតម្លៃគតិយុត្តនោះឡើយ ហើយកម្ពុជារក្សាសិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សិទ្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។
1
ឥឡូវនេះ អ្នកភូមិមួយក្រុមមកពីខេត្ត Kanchanaburi និង Ratchaburi កំពុងបើកឧបករណ៍បំពងសំឡេងជាង ១០០ ជិតព្រំដែនកម្ពុជានៅ Ban Nong Chan។
😱21
🚨*ព័ត៌មានក្តៅៗ : ប្រទេសថៃ 🇹🇭 បានបង្ហាញអំពីរូបភាពរថយន្តធុនធ្ងន់ និងសកម្មភាពនៃការដឹកមកដល់បន្ថែមទៀត នូវគ្រឿងបំពងសំឡេង និងបន្តការចាក់ភាពយន្តឯកសារ ដើម្បីត្រៀមធ្វើការរំខានទៅលើអ្នកភូមិខ្មែរ 🇰🇭 ឋិតនៅភូមិព្រៃចាន់ និងភូមិជោគជ័យបន្ថែមទៀត។

ការបង្កសំឡេងរំខាន និងការចាក់ភាពយន្តឯកសារនេះ នឹងប្រព្រឹត្តធ្វើឡើង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែ សកម្មភាពនេះ ទាមទារតម្រូវឱ្យមានការអនុញ្ញាតពីកងទ័ពថៃ 🇹🇭 នៅតំបន់នោះជាមុនសិន។

*បញ្ជាក់៖ «នេះមិនមែនជាសកម្មភាពរបស់ក្រុមអា Kan Jompalang នោះទេ ប៉ុន្តែ វាជាសកម្មភាពរបស់ក្រុមអាចោលម្សៀតជ្រុលនិយមសៀ.ម ផ្សេងមួយក្រុមទៀត»៕ (Smeyy)

*ប្រភព : Khaosod (https://www.facebook.com/share/p/16CbBzgNMv/?mibextid=wwXIfr)

#JusticeForCambodia
#Thailandviolatedtheceasefire
🚨ម៉ោងនេះ សូបងប្អូនយើងទាំងអស់គ្នា ជួយបួងសួងដល់ទសបារមី ម្ចាស់ទឹក ម្ចាស់ដី លោកតា លោកយាយថែរក្សាអស់ព្រៃភ្នំ និងសមរភូមិទាំងអស់ សូមជួយតាមឃុំគ្រងការពារ ដល់វីរៈកងទ័ពរបស់កម្ពុជាឲ្យមានសេចក្តីសុខ និងឈ្នះអស់មារសត្រូវ ជាពិសេសគឺចោរសៀមឈ្លានពានទឹកដីរបស់យើង។ សាធុ សាធុ សាធុ 🙏🙏🙏❤️❤️🇰🇭🇰🇭👮‍♂️👮‍♂️
🙏2
Admin ចេញពីក្រុងសំរោង ទៅច្រកជាំសាងាំវិញហើយបងប្អូន! (មានអ្វីខ្ញុំនិងUPDATE ជូនបងប្អូនយើង តែពេលនេះសូមបងប្អូនជូនពរដល់កម្លាំងយើងគ្រប់ទិសសមរភូមិផងបាទ សូមអរគុណ) 🙏❤️🇰🇭👮‍♂️
3🙏1
🟢ម៉ោងនេះ តាមសមរភូមិមុខ គឺមិនទាន់មានអ្វីប្រែប្រួលនោះទេ៕ កងកម្លាំងរបស់យើងក៏បន្តនៅការប្រុងប្រយ័ត្នខ្ពស់ និងរងចាំបទបញ្ជារ24/24ម៉ោងជានិច្ច!

សូមអរគុណ!🙏❤️🇰🇭👮‍♂️
3🙏2
🚨មូលហេតុ ដែលបងប្អូនមានការបាត់គណនី (ហ្វេសប៊ុក) និងចំនួន (ហ្វូរឡូរ) គឺមកពីអាចោរសៀមអ្នកធ្វើ !
😁52🤣1
🟢Admin នៅតែបន្តត្រូវការវិទ្យុទាក់ទង(អាយកូម) ជាច្រើនទៀតដើម្បីផ្តល់ទៅទិសប្រាសាទតាក្របី និងជប់គគីរ ប្រសិនបើបងប្អូនយើងចង់ទិញផ្ញើមក ខ្ញុំបាទចាំទទួល24/24ម៉ោង។
*ទំនាក់ទំនងផ្ទាល់: 0886593528
សូមអរគុណ!🙏❤️🇰🇭👮‍♂️
5
ខ្ញុំមិនចង់ឃើញទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋរបស់យើង មានការភៀសសឹកម្តងទៀតទេ កាលពីថ្ងៃមិញខ្ញុំជិះម៉ូតូ យកសម្ភារៈទៅជូនកងទ័ពយើង នៅ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕ ខ្ញុំឃើញបងប្អូន គាត់រៀបចំទ្រង់គោយន្តៗថ្មីចែស ដើម្បីត្រៀម បើមានហេតុការណ៍អាក្រក់កើតឡើង ខ្ញុំជិះបណ្តើរនឹកគិតបណ្តើរ ពិតជាគួរឲ្យស្រណោះណាស់ពេលឃើញរូបភាពនេះនៅនិងភ្នែក🥹🙏❤️🇰🇭
😢91
🟢ត្រឹមម៉ោងនេះ បងប្អូនយើងអាចចូលសម្រាកដោយស្ងប់ចិត្តចុះ🙏❤️🇰🇭
3