អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
#សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkana Neelapaijit បានប្រកាសថា ពិតណាស់ថៃជាអ្នកវាយប្រហារកម្ពុជាមុន ហើយបើកការវាយប្រហារដោយយន្តហោះចម្បាំង F-16 លើកម្ពុជាថែមទៀតផង។

ថ្លែងប្រាប់ទៅទូរទស្សន៍ Amarin កាលពីថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥ លោកស្រីអះអាងថា ខ្លួនមិនមែនកាន់ជើងកម្ពុជាទេ ប៉ុន្តែអ្វីដែលខ្លួននិយាយគឺសុទ្ធជាការពិត។ ពេល F-16 វាយប្រហារកម្ពុជា ប្រទេសកម្ពុជាត្រូវបំផ្លាញ។
ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានហៅការវាយប្រហារនេះថាជា «ប្រតិបត្តិការយោធា» ដែលភាគីថៃ បាញ់ទៅលើកម្ពុជា មុន ដូច្នេះហើយទើបមានការសងសឹកបកមកវិញ។

យ៉ាងណា ដោយសារតែហ៊ាននិយាយពាក្យពិតដូច្នេះហើយ ទើបពេលនេះលោកស្រីកំពុងក្លាយជាគោលដៅនៅក្នុងប្រទេសថៃ ហើយត្រូវបានជនជ្រុលនិយមវង្វេងប្រវត្តិសាស្រ្តថៃ ព្រួតគ្នាស្អប់៕

ប្រភព: PVN News
1
កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥-១៧ ខែតុលា ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការប្រកាសរបស់ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកនេះ។

បើតាមក្រសួងការពារជាតិ, យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
ថ្ងៃពុធ ៨ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ​ នៃក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលរួមព្រះរាជពិធី គោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។

សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ
និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
This media is not supported in your browser
VIEW IN TELEGRAM
រោងសម្រាប់ត្រៀមប្រជុំរឿងព្រំដែនថ្នាក់ភូមិភាគ RBC នៅអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានរើចេញវិញហើយ។

ខ្ញុំមិនយល់ពីពួកគេ ពីរកយុទ្ធសាស្រ្តម្តងចេះម្តងចុះ។ សម្រាប់កម្ពុជាយើង តែងតែអនុវត្តកិច្ចព្រមព្រៀងកន្លងមកជានិច្ចទាំង GBC និង JBC។

កិច្ចប្រជុំ RBC ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥-១៧ តុលា ត្រូវថៃសុំលើកពេលក្រោយ ដោយមិនទាន់ដឹងថ្ងៃកំណត់។

ប្រភពពី: បង ស៊ន សុភក្ត្រ
4😁3
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

កាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីទទួលបានព័ត៌មានថា កងកម្លាំងថៃប្រើប្រាស់គ្រឿងចក្រឈូសឆាយ វាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោយពីពួកគេហ៊ុំព័ទ្ធបន្លាលួសអស់មួយរយៈកាល៕
1
🚨Admin សង្ឃឹមថាបងប្អូនយើងទាំងអស់គ្នានិងយល់អំពីរឿងនេះ៕
*សុវត្ថិភាពរបស់កងទ័ពគឺបានដោយសារ: កងទ័ពខ្លួនឯងផ្ទាល់ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮‍♂️