អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
* ភាសាអង់គ្លេសខាងក្រោម *
កិច្ចពិភាក្សាបួនជ្រុងរវាងម៉ាឡេស៊ី សហរដ្ឋអាមេរិក ថៃ និងកម្ពុជា | ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន និងធានាការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់
.
ភាគីថៃបានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការទ្វេភាគី និងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចរវាងភាគីទាំងពីរ។
.
ជាងនេះទៅទៀត ភាគីថៃបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ៖
- ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន
- ការដោះមីនរួម
- ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
-កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងព្រំដែន ដូចជាករណីបានណងចាន់ និងបានណងយ៉ាកែវ
.
ឥណទាន | #ក្រសួងការបរទេស
------------------
ការពិគ្រោះយោបល់បួនភាគីរវាងម៉ាឡេស៊ី សហរដ្ឋអាមេរិក ថៃ និងកម្ពុជា។
| កិច្ចប្រជុំបានជំរុញការពិភាក្សាលើបញ្ហាលេចធ្លោ មធ្យោបាយឆ្ពោះទៅរកការបន្ថយភាពតានតឹង និងធានាបាននូវវឌ្ឍនភាពជាក់ស្តែងលើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។
.
ភាគីថៃបានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការទ្វេភាគីរវាងភាគីទាំងពីរ។
.
ភាគីថៃក៏បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិសុខ និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ពីចំណុចសំខាន់ៗដូចជា៖
- ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន
- កិច្ចខិតខំប្រឹងប្រែងដោះមីនរួមគ្នា
- ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
-កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងតំបន់ព្រំដែន រួមមាន Ban Nong Chan និង Ban Nong Ya Kaeo ។
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងបូរណភាពទឹកដី

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្ដីពីសង្គ្រាមឃ្លានពានកម្ពុជា និងការរំលោភបទឈប់បាញ់ពីសំណាក់ភាគីថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីយោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើននាក់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីសកម្មភាពជាក់ស្ដែងនៃការរំលោភបទឈប់បាញ់យ៉ាងគឃ្លើន ជាបន្តបន្ទាប់ របស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានបន្តធ្វើសកម្មភាព យកគ្រឿងចក្រចូលឈូសឆាយដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងចាក់ធុងបាស់បំពងសម្លេងរំខានមកលើប្រជាពលរដ្ឋខែ្មរ រួមមានទាំងអ្នកឈឺ មនុស្សចាស់ជរា កុមារ និងជនពិការ នៅពេលយប់ស្ងាត់ ធ្វើឲ្យប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវចិត្ត​ សិទ្ធិ​រស់​នៅ​របស់​មនុស្ស​ជាតិ​ ។ ករណី​នេះ​ យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រួចហើយ​ ។ ជាមួយ​នេះ​ផង​ដែរ​ ក្រោមការដឹកនាំបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ សម្តេចធិបតី និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ យើង​បានធ្វើការអត់ធ្មត់ក្នុងកម្រិតខ្ពស់ ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលមានការគាំទ្រនិងសម្របសម្រួលពីឯកឧត្តម ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងតំណាងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេនផងដែរ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ត្រូវបន្តត្រៀមខ្លួន និងគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងការពារបូរណភាពទឹកដី ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ត្រូវពហិការមិនត្រូវប្រើប្រាស់ផលិតផលឬទំនិញថៃ នឹងមិនត្រូវប្រេីប្រាសប្រាក់បាតរបស់ថៃ​នៅ​លើ​ទឹកដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាដាច់ខាត​ ព្រមទាំង​ជួយ​ផ្សព្វផ្សាយជូនប្រជាពលករយើង ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ឱ្យគាត់បានយល់ជ្រូតជ្រាបអំពីសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលមានកន្លែងធ្វើការងាររាប់ម៉ឺនកន្លែងទទួលបងប្អូន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យគាត់រកការងារធ្វើនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលសមរម្យ និងបង្កើនសេដ្ឋកិច្ចជាតិ រួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជារបស់យើង ក្នុងសុខសន្តិភាពឱ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿងថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

https://t.me/royalcambodianarmy
ប្រជាពលរដ្ឋនៅភូមិអង្គសិលា ឃុំណនម៉ាក់មួន ស្រុកខូកស៊ុង ខេត្តស្រះកែវ បាននឹងកំពុងធ្វើការរួមគ្នាពង្រឹងលេណដ្ឋានដើម្បីការពារខ្លួនពីភាពចលាចល បន្ទាប់ពីថ្ងៃផុតកំណត់នៃថ្ងៃទី១០ ខែតុលា ត្រូវបានកំណត់ឱ្យប្រជាជនកម្ពុជាជម្លៀសបានណុង។ គិតត្រឹមថ្ងៃទី១៣ ខែតុលា ពលរដ្ឋខ្មែរនៅមិនទាន់ចាកចេញពីតំបន់នោះទេ ដោយបារម្ភថា ការប៉ះទង្គិចអាចផ្ទុះឡើងនៅបានអង្គសិលា ខេត្តស្រះកែវ។

ប្រភព MGR PHOTO
1
🚨*ព័ត៌មានក្តៅៗ : វេលាម៉ោង ១១:២០នាទីព្រឹក ថ្ងៃទី១៣ តុលា ២០២៥នេះ កម្លាំងនគរបាលភូមិន្ទថៃ 🇹🇭 បានត្រៀមចុះត្រួតពិនិត្យតំបន់ព្រំដែន ខេត្តស្រះកែវ។

*នគរបាលភូមិន្ទថៃ បញ្ជាក់ថា៖ «ពួកវា មានឧបករណ៍ និងសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដើម្បីត្រៀមធ្វើការជួយគាំទ្រ ដល់ប្រតិបត្តិការយោធាថៃ ដោយពួកវារង់ចាំតែបទបញ្ជាតែប៉ុណ្ណោះ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1CcpNwhdqD/?mibextid=wwXIfr

#Thailandviolatedtheceasefire
🚨ព័ត៌មានក្តៅ! ៖ មេទ័ពភូមិភាគ២ថៃថ្មីជំនួសតំណែងលោក ប៊ុនសុីនផាត ក្លាង គឺ លោកឧត្តមសេនីយ៍ឯក Weerayut Raksin បានប្រកាសថាលោកនឹងត្រៀមវាយប្រហារលើប្រទេសកម្ពុជាសារជាថ្មីក្នុងរយៈពេល២៤ម៉ោងខាងមុខនេះ ដណ្តើមយកប្រាសាទពីរទៀតរបស់កម្ពុជារួមមានប្រាសាទតាក្របី និងប្រាសាទខ្នា (ខាងកើតប្រាសាទតាក្របី)។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ THE NATION នៅព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៥៕
🤣6😡2
🚨*ព័ត៌មានក្តៅៗ : កងកម្លាំងចម្រុះថៃ 🇹🇭 ជាច្រើននាក់ប្រដាប់ដោយអា.វុធ បានបន្តសកម្មភាពរំ.លោ.ភបំពានលើដែនអធិបតេយ្យភាពកម្ពុជា 🇰🇭 ដោយលួចធ្វើការឈូសឆាយ នៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។

កងកម្លាំងចម្រុះថៃ បានធ្វើការឈូសឆាយនៅទីតាំងប៉ែកខាងឆ្វេង ពីទីតាំងចាស់ ដែលកងកម្លាំងចម្រុះថៃ បានឈូសឆាយ កាលពីពេលថ្មីៗនេះ នៅភូមិព្រៃចាន់ដូចគ្នា៕ (Smeyy)

*ប្រភព : ក្រសួងព័ត៌មាន (https://www.facebook.com/share/p/17D4Ef5W1K/?mibextid=wwXIfr)
11😢1
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើការឆ្លើយតបមកកម្ពុជាវិញ នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥នេះថា៖

«រឿងចាក់ភាពយន្តឯកសារ និងចាក់សំឡេងខ្មោច រំខានដល់អ្នកភូមិខ្មែរនេះ 🇰🇭 លោកជាអ្នកប្រគល់សិទ្ធិអំណាចពេញលេញដល់កងទ័ពថៃ 🇹🇭 ខណៈការចរចាការទូតវិញ គឺជាបន្ទុករបស់ក្រសួងការបរទេសថៃ»។

*លោកជឿជាក់ថា៖ «ការចាក់សំឡេងខ្មោច និងសំឡេងឆ្កែលូនេះ នឹងមិនអាចធ្វើឱ្យថៃ 🇹🇭 អាម៉ាស់មុខ នៅលើឆាកអន្តរជាតិឡើយ ដោយថៃគ្រាន់តែធ្វើសកម្មភាពនេះ ដើម្បីការពារទឹកដីរបស់ថៃតែប៉ុណ្ណោះ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1CmA9Y95kr/?mibextid=wwXIfr

#JusticeForCambodia
#Thailandviolatedtheceasefire
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិក លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយន័យស្ថាបនា ក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាព លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង» ...។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕