អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្មេងទាំងចាស់ នៅភូមិព្រៃចាន់ ដែលទទួលរងការរំខានទាំងយប់ទាំងថ្ងៃពីសំណាក់ទាហានថៃ។

នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ពួកទាហានថៃ និងក្រុមជ្រុលនិយមថៃ បានបន្តចាក់កុនរំខានដំណេកពួកគាត់ទៀតហើយ ក្រោយចាក់សំឡេងខ្មោចលងពេញមួយយប់កាលពីម្សិលមិញ។

ប្រភព: Fresh News
This media is not supported in your browser
VIEW IN TELEGRAM
🚨នេះជាវីដេអូខាងសៀម វាថតដោយផ្ទាល់នៅសកម្មភាពតំបន់ឃុំអូរបីជាន់!
យប់នេះទាហានថៃយកភាពយន្តចងក្រងជាឯកសារមកបញ្ចាំង។ កុំមើលស្រាលវា កុំលេងសើច ហេតុអ្វីវាយកមកចាក់បញ្ចាំង? វាមានគោលដៅច្បាស់លាស់ណាស់ គឺវាចង់ប្រាប់ពិភពលោកថានៅពេលស្រុកយើងមានសង្រ្គាម ឬចេញពីរបបប៉ុលពត ខ្មែរភៀសខ្លួនចូលទឹកដីវា។ ទាហានវាមានចិត្តមេត្តាឲ្យចូលក្នុងទឹកដីវាហើយថែមទាំងជួយការពារអាយុជីវិតនិងអនុញ្ញាតឲ្យរស់នៅធ្វើស្រែចំការ។ ពេលចប់សង្រ្គាមអ្នកខ្លះមិនចង់ត្រឡប់ទៅវិញទេ។ ជាសរុបមកវាចង់ថាប្រជាជនយើងសព្វថ្ងៃរស់នៅលើទឹកដីវា។ ចូរប្រយ័ត្នវាកំពុងបំភ្លៃប្រវត្តិសាស្ត្រ៕

ប្រភពពី: ឯកឧត្តម keo Remy
🚨ព័ត៌មានក្តៅ! ព្រឹកនេះថៃបានបង្ហោះថា គេនិងយកឡានបំពាក់ដោយធុងបាស់ និងមេក្រូ ខ្នាតធំ1គ្រឿង និងតូចមួយគ្រឿង មកតំបន់ឃុំអូរបីជាន់!
🚨UPDATE- នេះគឺជាសកម្មភាពរបស់ទាហានថៃ ដែលមើលកុនរបស់ពួកគេបញ្ចាំងនៅឃុំអូរបីជាន់កាលពីយប់មិញ!
* ភាសាអង់គ្លេសខាងក្រោម *
កិច្ចពិភាក្សាបួនជ្រុងរវាងម៉ាឡេស៊ី សហរដ្ឋអាមេរិក ថៃ និងកម្ពុជា | ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន និងធានាការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់
.
ភាគីថៃបានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការទ្វេភាគី និងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចរវាងភាគីទាំងពីរ។
.
ជាងនេះទៅទៀត ភាគីថៃបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ៖
- ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន
- ការដោះមីនរួម
- ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
-កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងព្រំដែន ដូចជាករណីបានណងចាន់ និងបានណងយ៉ាកែវ
.
ឥណទាន | #ក្រសួងការបរទេស
------------------
ការពិគ្រោះយោបល់បួនភាគីរវាងម៉ាឡេស៊ី សហរដ្ឋអាមេរិក ថៃ និងកម្ពុជា។
| កិច្ចប្រជុំបានជំរុញការពិភាក្សាលើបញ្ហាលេចធ្លោ មធ្យោបាយឆ្ពោះទៅរកការបន្ថយភាពតានតឹង និងធានាបាននូវវឌ្ឍនភាពជាក់ស្តែងលើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។
.
ភាគីថៃបានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការទ្វេភាគីរវាងភាគីទាំងពីរ។
.
ភាគីថៃក៏បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិសុខ និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ពីចំណុចសំខាន់ៗដូចជា៖
- ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន
- កិច្ចខិតខំប្រឹងប្រែងដោះមីនរួមគ្នា
- ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
-កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងតំបន់ព្រំដែន រួមមាន Ban Nong Chan និង Ban Nong Ya Kaeo ។
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងបូរណភាពទឹកដី

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្ដីពីសង្គ្រាមឃ្លានពានកម្ពុជា និងការរំលោភបទឈប់បាញ់ពីសំណាក់ភាគីថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីយោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើននាក់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីសកម្មភាពជាក់ស្ដែងនៃការរំលោភបទឈប់បាញ់យ៉ាងគឃ្លើន ជាបន្តបន្ទាប់ របស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានបន្តធ្វើសកម្មភាព យកគ្រឿងចក្រចូលឈូសឆាយដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងចាក់ធុងបាស់បំពងសម្លេងរំខានមកលើប្រជាពលរដ្ឋខែ្មរ រួមមានទាំងអ្នកឈឺ មនុស្សចាស់ជរា កុមារ និងជនពិការ នៅពេលយប់ស្ងាត់ ធ្វើឲ្យប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវចិត្ត​ សិទ្ធិ​រស់​នៅ​របស់​មនុស្ស​ជាតិ​ ។ ករណី​នេះ​ យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រួចហើយ​ ។ ជាមួយ​នេះ​ផង​ដែរ​ ក្រោមការដឹកនាំបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ សម្តេចធិបតី និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ យើង​បានធ្វើការអត់ធ្មត់ក្នុងកម្រិតខ្ពស់ ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលមានការគាំទ្រនិងសម្របសម្រួលពីឯកឧត្តម ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងតំណាងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេនផងដែរ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ត្រូវបន្តត្រៀមខ្លួន និងគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងការពារបូរណភាពទឹកដី ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ត្រូវពហិការមិនត្រូវប្រើប្រាស់ផលិតផលឬទំនិញថៃ នឹងមិនត្រូវប្រេីប្រាសប្រាក់បាតរបស់ថៃ​នៅ​លើ​ទឹកដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាដាច់ខាត​ ព្រមទាំង​ជួយ​ផ្សព្វផ្សាយជូនប្រជាពលករយើង ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ឱ្យគាត់បានយល់ជ្រូតជ្រាបអំពីសេចក្តីប្រកាសរបស់ក្រសួងការងារ ដែលមានកន្លែងធ្វើការងាររាប់ម៉ឺនកន្លែងទទួលបងប្អូន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យគាត់រកការងារធ្វើនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលសមរម្យ និងបង្កើនសេដ្ឋកិច្ចជាតិ រួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជារបស់យើង ក្នុងសុខសន្តិភាពឱ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿងថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

https://t.me/royalcambodianarmy