អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
ក្ដី​ឈឺចាប់​មួយនេះ​មិនអាចបំភ្លេចបាន​ឡេីយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជោគជ័យ​ ភូមិ​ព្រៃ​ចាន់​ ដែល​ចោរសៀមឈ្លាន​ចាក់​ធុងបាស់​សម្លេង​ខ្មោច​ព្រឺព្រួច​រំខាន​ដំណេក​របស់​កុមារ​ ចាស់​ជរា​ ស្ត្រី​មានផ្ទៃពោះ​ កណ្តាល​អាធ្រាត្រ​ ។

សូមអោយ​អ្នកដែល​កំពុង​រកស៊ី​ជាមួយ​ចោរសៀម​ឈ្លានពាន​ មេត្តា​ក្រលេកមកមេីល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​យើងនៅទីនេះផង​ ។

(រូប​ថត​យប់​ថ្ងៃ​ទី​១១ឆ្លង​ចូល​ថ្ងៃ​១២​ តុលា​ ២០២៥​)

ប្រភព: ពូ ផែង វណ្ណៈ
😭2😢1
🚨BREAKING NEWS មេដឹកនាំសហគមន៍នៅតាមភូមិនីមួយៗរបស់ថៃ បានអនុវត្តផែនការជម្លៀសខ្លួនទៅតាមនីតិវិធីផ្សេងៗ ដើម្បីធានាបាននូវការត្រៀមខ្លួនក្នុងករណីមានអាសន្ន។ សហគមន៍​នេះ​មាន​ស្រុក​ចំនួន ៤ ១៣ ស្រុក និង ៦១ ភូមិ។ ក្រុមដែលងាយរងគ្រោះ រួមមានអ្នកជំងឺដេកលើគ្រែ កុមារតូច និងមនុស្សចាស់ គឺជាក្រុមដំបូងគេដែលត្រូវបានជម្លៀសចេញ។ ការស្ទង់មតិបឋមត្រូវបានធ្វើឡើងនៅ Ban Fonong Chan ខេត្តស្រះកែវ។

រូបថតរបស់ : Santi Teh Pia
1
🚨ព័ត៌មានក្តៅ! នៅថ្ងៃទី12/10/2025វេលាម៉ោងចាប់ពី10ឈានចូល11ថ្ងៃត្រង់នេះ ប្រជាពលរដ្ឋថៃ បាននិងកំពុងធ្វើការជម្លៀសចេញពីតំបន់ជាប់ព្រំដែនកម្ពុជា ដើម្បីរកទីមានសុវត្ថិភាពតាមការណែនាំរបស់រដ្ឋបាលខេត្តជាប់ព្រំដែនថៃ-កម្ពុជា!៕
🟢អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា÷ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃជ្រើសរើសមន្ត្រីក្របខ័ណ្ឌនគរបាលជាតិចំនួន ៣៧២រូប ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
🚨*ព័ត៌មានក្តៅៗ : សមាជិកព្រឹទ្ធសភាថៃ 🇹🇭 លោកស្រី Angkhana Neelapaijit បានធ្វើការព្រមានលើរដ្ឋាភិបាលថៃ ឱ្យគិតគូរ ចំពោះសកម្មភាពក្រុមជ្រុលនិយមរបស់ថៃឡើងវិញ នៅថ្ងៃទី១២ តុលា ២០២៥នេះថា៖

«ភាគីកម្ពុជា 🇰🇭 បានដាក់ពាក្យបណ្តឹងប្តឹងថៃ ទៅកាន់អង្គការសហប្រជាជាតិ (UN) រួចរាល់អស់ហើយ អំពីសកម្មភាពរបស់ថៃ ក្នុងការចាក់ភ្លេងខ្មោច សំឡេងឆ្កែលូ និងសំឡេងយន្តហោះ រំខានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត បង្កការថប់អារម្មណ៍ដល់កុមារ ស្ត្រី ចាស់ជរា អ្នកជំងឺ ជនពិការ ពិសេសពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់»។

*លោកស្រីសង្កត់ធ្ងន់ថា៖ «សកម្មភាពដែលថៃ 🇹🇭 កំពុងធ្វើពេលនេះ គឺកំពុងតែរំ.លោ.ភយ៉ាងធ្ងន់ធ្ងរលើបទឈប់បា.ញ់ និងបំពានលើគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ លោកស្រីចង់ដឹងថា តើរដ្ឋាភិបាលថៃ នឹងដោះស្រាយបញ្ហានេះជាមួយនឹងកម្ពុជា 🇰🇭 លើឆាកអន្តរជាតិ ក្នុងទឹកមុខបែបណាវិញ បើអន្តរជាតិដឹងឮអំពីរឿងនេះ?»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/16WT6Sk9Yg/?mibextid=wwXIfr

#JusticeForCambodia
#Thailandviolatedtheceasefire
🤣1
🚨*ព័ត៌មានក្តៅៗ : មេបញ្ជាការ នៃកងកម្លាំងប៊ូរ៉ាផាថៃ (Burapha) លោក Benjapol Dechatiwong Na Ayutthaya បានធ្វើការឆ្លើយតបមកកាន់កម្ពុជាវិញ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះថា៖

«លោកមិនអើពើនឹងពាក្យបណ្តឹងកម្ពុជា 🇰🇭 ប្តឹងថៃទៅកាន់អង្គការសហប្រជាជាតិឡើយ លោកបើកសិទ្ធិឱ្យកម្ពុជាប្តឹងដល់ណាក៏បានដែរ ដោយសារសកម្មភាព ដែលថៃចាក់សំឡេងខ្មោច សំឡេងឆ្កែលូ និងសំឡេងយន្តហោះ កងទ័ពថៃ 🇹🇭 ចាក់នៅលើទឹកដីថៃ មិនមែនចាក់ នៅលើទឹកដីរបស់កម្ពុជាឡើយ»។

*លោកសង្កត់ធ្ងន់ថា៖ «កូនទាហានរបស់លោក មានកម្រិតសីលធម៌យោធាខ្ពស់ លោកអំពាវនាវឱ្យពលរដ្ឋថៃ ចូលរួមសហការក្នុងការលាក់កំបាំងកន្លែងលាក់ខ្លួនរបស់កងទ័ពថៃផងដែរ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/17NdLLyX8C/?mibextid=wwXIfr

#JusticeForCambodia
#Thailandviolatedtheceasefire
💩3🤣1
🚨UPDATE- បន្ទាន់.បកប្រែតាមភាសាសៀមបាននិយាយថា÷ការចាក់ផ្សាយភាពយន្តឯកសារប្រវត្តិសាស្ត្រស្តីពីការធ្វើចំណាកស្រុករបស់កម្ពុជាទៅកាន់ប្រទេសថៃ - ការផាកពិន័យចំពោះអ្នកដែលឈ្លានពានទឹកដីថៃតាមផែនការជនស៊ីវិលនឹងប្រែប្រួលពីស្រាលទៅធ្ងន់។ កងទ័ពជើងគោកទី១ ជំរុញឱ្យមានទំនុកចិត្តថានឹងដណ្តើមយកទឹកដីថៃមកវិញឱ្យអស់ពីសមត្ថភាព។
👎1
🚨BREAKING NEWS ថ្ងៃទី12/10/2025 នេះជាសកម្មភាពរបស់ទាហានថៃ ដែលយកគ្រឿងចក្រ (អាប៊ុល)ដើម្បីឈូសឆាយដី និងដាក់កម្លាំងចុះរាវមីននៅតំបន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕