អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
🚨បងប្អូនមានឆ្ងល់ដូច Admin ទេ សៀមវាយកអាប៊ុលឈូសឆាយដី ហើយបន្ទាប់មកវាដឹកនាំក្រុមទាហានវាចុះរាវមីននៅតំបន់ដែលឈូសឆាយរួច។ បើនៅកន្លែងនិងមានមីនមែន ចុះហេតុអ្វីបានជាអាប៊ុលជាន់មិនផ្ទុះ?🤔😏🇹🇭
UPDATE: សកម្មភាពឈូសឆាយរបស់យោធាថៃ នៅភូមិព្រៃចាន់បានផ្អាកហើយ នៅម៉ោង៣៖៣៥នាទីរសៀលនេះ

(បន្ទាយមានជ័យ)៖ គិតត្រឹមម៉ោង៣៖៣៥នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ សកម្មភាពឈូសឆាយទន្ទ្រានចូលទឹកដីកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់ភាគីថៃ បានផ្អាកហើយ។​នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Fresh News ដែលចុះរាយការណ៍នៅទីតាំងជាក់ស្តែង។
21
BREAKING: ណូបែលសន្តិភាពឆ្នាំ២០២៥ បានទៅលើមេដឹកនាំក្រុមបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado !
6
យោងលើលិខិតឆ្លើយតបនាថ្ងៃនេះ( ១០ តុលា ២០២៥ )របស់ ឯកឧត្តម Volker Türk (OHCHR)បានលើកឡើងថា " ចំពោះកងទ័ពទាំង ១៨រូបត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ត្រូវទទួលបានការថែទាំឲ្យបានពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន ហើយខ្ញុំក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលប្រទេសថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែលកំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃ ផងដែរ។"
នៅវេលាម៉ោង២និង២០នាទីរសៀល ក្រុមការងារ IOT បានធ្វើដំណើរតាមរថយន្តទៅកាន់ភូមិណងចាន់ ឃុំណនម៉ាក់មួន ស្រុកខុកស៊ុង ខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យរបាំងការពាររបងការពារសន្តិសុខ ដែលមានទីតាំងនៅទល់មុខសង្កាត់ចាក់អង្រែលើ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ បន្ទាប់មកពួកគេបានបន្តទៅ Ban Nong Ya Kaew ដើម្បីសង្កេតមើលដំណើរការដោះមីន ដែលអនុលោមតាមកិច្ចព្រមព្រៀងឈប់បាញ់។ តំបន់​នេះ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​របស់​ថៃ។


ក្រុមអ្នកសង្កេតការណ៍ IOTភាគីខាងសៀម
🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យនៃក្រសួងការបរទេសថៃ លោក Nikorndej Balankura បានធ្វើការបញ្ជាក់ជាថ្មី នៅវេលារសៀល ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥នេះថា៖

«បច្ចុប្បន្ន លោកកំពុងជំរុញឱ្យប្រទេសមហាអំណាចធំៗ ធ្វើការដាក់សម្ពាធលើភាគីកម្ពុជា បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា 🇰🇭 គោរពតាមលក្ខខណ្ឌទាំង៤ របស់ថៃ 🇹🇭 រួមមាន៖ ការដកអាវុធធុនធ្ងន់, ការដោះគ្រាប់មីន, ការបង្ក្រាបការឆបោកតាមអនឡាញ និងការជម្លៀសអ្នកភូមិ»។

*លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើកម្ពុជា អនុវត្តតាមលក្ខខណ្ឌទាំង៤ របស់ថៃ នោះទើបស្ថានភាពព្រំដែនកម្ពុជា-ថៃ មានភាពល្អប្រសើរឡើងវិញ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1BPe5HSeTx/?mibextid=wwXIfr

#JusticeForCambodia
#Thailandviolatedtheceasefire
🤣5🤔21
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា ពីឈ្មោះ អ៉ឹម សុផាន់ណារិទ្ធ។

ស្រ្តីរូបនេះដែលគេហៅថា ចែទូច ត្រូវបានគេរាយការណ៍ថា ជាអ្នកនាំប្រហិតមាន់ សាច់មាន់ និងជង្គង់មាន់ពីថៃ ហើយត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបកាលពីពេលថ្មីៗនេះ។
🟢មកទល់ម៉ោងនេះ នៅឃុំអូរបីជាន់គឺស្ងប់ស្ងាត់នៅឡើយ!
🥰3
🟢ម៉ោង9:37នាទីយប់នេះ បងប្អូនយើងអាចចូលសម្រាកបានដោយស្ងប់ចិត្តចុះ គ្រប់សមរភូមិគឺស្ងប់ស្ងាត់នៅឡើយ។ «Admin ឈឺសុំសម្រាកដែរហើយ ប៉ុន្តែបើមានសភាពការណ៍មិនល្អ នោះAdmin និងផ្តល់ព័ត៌មានជូនបងប្អូនយើងទាំងអស់គ្នា»

សូមអរគុណ សូមគោរពលា!🙏❤️🇰🇭👮‍♂️
7