អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។

នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។

ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។

ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។

ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។

ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕
3
ព័ត៌មានក្តៅៗ កម្ពុជាបានចាប់ផ្តើមធ្វើចលនា កែ លម្អមូលដ្ឋានប្រតិបត្តិការ កំដៅរថក្រោះ និង ជួបនឹងយន្តហោះគ្មានមនុស្សបើកនៅប្រាសាទតា មាន់ធំ ថៃបានពង្រាយកងកម្លាំងដើម្បីតាមដាន ស្ថានការណ៍។

ប្រភព Khaosod
BREAKING- សម្តេចតេជោ ហ៊ុន សែន សូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្នួញដែលនៅបន្តលួចនាំទំនិញថៃ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន!
👍7
🚨BREAKING NEWS នៅវេលាម៉ោង7:00នាទីយប់នេះ ច្រកជាំសាងាំមានដ្រូនស៊ើបការណ៍សៀម ហោះចំនួន2គ្រឿង!
3
🚨Update បន្ថែម ដ្រូនបានហោះមកចំនួន1គ្រឿងទៀត សរុបចំនួន3គ្រឿង
😨2
🚨Update News មានដ្រូនបន្ថែមខ្នាតតូច2គ្រឿង និងខ្នាតធំប្រភេទចាប់កម្តៅ1គ្រឿង សរុបចំនួន6គ្រឿង នៅច្រកជាំ!
👍3
🚨BREAKING- ប្រហែលជាព្រឹកមិញ សៀមឃើញក្រុមសង្កេតការណ៍ IOTចុះមកពិនិត្យមើលនៅច្រកជាំសាងាំ ទើបយប់នេះវាបញ្ចេញដ្រូនមកស៊ើបការណ៍ច្រើនដល់ម្លឹង!
2😁1
ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។

ប្រសាសន៍​សម្ដេច​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធ​សភា​

#ThmeyThmey
🚨*មេដឹកនាំថៃ 🇹🇭 កំពុងលេងសើចជាមួយកម្ពុជា ប្រយ័ត្នសេដ្ឋកិច្ចខ្លួនឯងដាំក្បាលដួលរលំ និងវ័ណ្ឌក កម្ពុជានិយាយមែនធ្វើមែន និយាយតិចធ្វើច្រើន កុំច្រឡំឱ្យសោះ ចូរកុំភ្លេចថា សម្តីមេដឹកនាំខ្មែរ គឺជាអាវុ.ធដ៏មុតស្រួច និងអាវក្រោះដ៏ពិសិដ្ឋដល់ប្រជាជនខ្មែរ ដើម្បីតតាំងនឹងភាពគឃ្លើន (បែបរវើរវាយ អវិជ្ជា និងស្រមើស្រមៃ) របស់សៀ.ម ឥតរាថយឡើយ។

ប្រជាជនខ្មែរ 🇰🇭 កំពុងឈឺចាប់នឹងទង្វើសៀ.ម ពួកចោរសៀ.មឯងលេងសង្គ្រាមចិត្តសាស្ត្រខុសជាតិសាសន៍ហើយ ជាតិសាសន៍ខ្មែរ ពូជសាសន៍ខ្មែរជាង ១៧លាននាក់ ចំនួនតិចមែន ប៉ុន្តែ ភាពស្រុះគ្នារវាងរដ្ឋាភិបាល និងប្រជាជន គឺស្មើនឹង ១០០លាននាក់ អាចបំបាក់សៀ.មឱ្យបាក់ស្រុតបាន។

នាពេលដ៏ខ្លីខាងមុខនេះ សៀ.មនឹងអាម៉ាស់ នៅក្រោមការដឹកនាំរបស់ «សម្តេចតេជោ» និងចារឹកជាក្រាំងប្រវត្តិសាស្ត្រថ្មីរបស់ «សម្តេចធិបតី» ប្រទេសកម្ពុជា ដាច់ខាត មិនចរចាបើកព្រំដែនជាមួយនឹងសៀ.មឡើយ ទោះបិទព្រំដែន ១០០ឆ្នាំទៀតក៏ដោយ 🇰🇭❤️🙏🏻💐 (Smeyy)

*ដោយក្តីគោរពអំពីយើងខ្ញុំជា ប្រជាជនខ្មែរ គោរពដឹងគុណសម្តេច🙏🏻
4🤣1
08/10/2025ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍជាតិ ហើយនឹងនៅតែជាដៃគូដែលអាចជឿទុកចិត្តបានក្នុងការអភិវឌ្ឍកម្ពុជា។
6
🚨ព័ត៌មានក្តៅ! សៀមបានចេញសេចក្តីប្រកាសថា នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​មុន​កាល​បរិច្ឆេទ​នៃ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២៥ សម្រាប់​ឲ្យប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ត្រូវរុះរើចាក​ចេញ​ពី​តំបន់។
ហើយបានបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរ​ខេត្ត​ស្រះកែវ ត្រៀម​អនុវត្ត​ច្បាប់ ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​មិន​ព្រម​ចាកចេញ។

ប្រភព: https://www.facebook.com/share/1N86N8kBWw/?mibextid=wwXIfr
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
🟢ត្រឹមម៉ោង10:00នាទីយប់នេះ សូមបងប្អូនចូលសម្រាកដោយស្ងប់ចិត្តចុះ សភាពការណ៍នៅទិស ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ គឺស្ងប់ស្ងាត់ជាធម្មតា កងកម្លាំយើងនៅតែបន្តការប្រុងប្រយ័ត្នជានិច្ច៕
សូមអរគុណ!👋🙏❤️🇰🇭👮‍♂️
4👍3
កងកម្លាំងភាគខាងកើត ឃុំហួយជោត

ស្រុកវឌ្ឍនាណាខន

ខេត្តស្រះកែវ ២៧១៦០

08ខែតុលា ឆ្នាំ 2025

បញ្ហាការបោសសម្អាតមីននៅតំបន់បានណងចាន់ និងបានណងយ៉ាកែវ

សូមគោរពមេបញ្ជាការកងពលធំថ្មើរជើងលេខ៥១

ពីកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសថៃ និងកម្ពុជា នៅខេត្តកោះកុង ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានឯកភាពអនុវត្តវិធានការសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការដោះមីនដោយមនុស្សធម៌ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការពារអាយុជីវិតជនស៊ីវិល ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងរបស់កិច្ចប្រជុំ និងធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

កម្លាំងប៊ូរ៉ាផា សូមជំរាបជូនថា ពួកគេនឹងចុះប្រតិបត្តិការបោសសម្អាតមីននៅតំបន់ភូមិណងចាន់ ឃុំណនម៉ាក់មួន និងភូមិណងយ៉ាកែវ ឃុំខក់ស៊ុង ស្រុកខូកស៊ុង ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីទប់ស្កាត់ការយល់ច្រឡំផ្សេងៗ។

កងកម្លាំងបូព៌ាសង្ឃឹមដោយស្មោះថានឹងទទួលបានកិច្ចសហប្រតិបត្តិការរបស់អ្នក។
🚨ព្រឹកថ្ងៃទី9/10/2025 សៀមបានបង្ហោះដ្រូនស៊ើបការណ៍មើលនៅតំបន់ឃុំ អូរបីជាន់!
🤔4🤣2👎1