Media is too big
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅ! នៅថ្ងៃទី08/10/2025/នេះ អតីតអនុរក្សសត្វព្រៃថៃ បានប្រើប្រភេទCamera អាច Zoom បានឆ្ងាយដើម្បីឃ្លាំមើលសកម្មភាពរបស់ទាហានកម្ពុជាយើងហើយថែមទាំងបាន ចង្អុលបង្ហាញថា ទាហានកម្ពុជា កំពុងសាងសង់លេណដ្ឋាននៅលើប្រាសាទព្រះវិហារ!
ប្រភព thaich8news
ប្រភព thaich8news
😁5
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកជាំ ខេត្តឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕

សហរដ្ឋអាម៉េរិក៖ មានសេចក្ដីរាយការណ៍មួយពីសារព័ត៌មាន Politico របស់អាម៉េរិក ដែលបានចុះផ្សាយកាលពីដើមសប្ដាហ៍នេះដោយដកស្រង់ចេញពីសេតវិមានថា «ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឯកឧត្តម ដូណាល់ ចន ត្រាំ (Donald John Trump) បានស្នើធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ អំឡុងវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ ២០២៥។
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹងឧបទ្វវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចំរុះព្រំដែន (JBC) ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។
ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ។ កម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហានេះ។

This media is not supported in your browser
VIEW IN TELEGRAM
នាយករដ្ឋមន្ត្រីថៃ លោក អនុទិន បាននិយាយថា "ខ្លួនមិនខ្វល់" ពីអ្វីដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ចង់ឱ្យមានការចុះហត្ថលេខាលេីកិច្ចព្រមព្រាងបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្នុងពេលដែលលោក ដូណាល់ ត្រាំមកកាន់ទឹកដីម៉ាឡេសុី ក្នុងកិច្ចប្រជុំអាស៊ាន។
ប្រភព: PPTV 36 HD
ប្រភព: PPTV 36 HD
🚨ព័ត៌មានក្តៅ! អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថៃ បានទៅពិនិត្យតំបន់ព្រំដែនសុរិន-ភូម៉ាឃឿ ក្នុងខេត្តស៊ីសាកេត ដោយសង្កត់ធ្ងន់ថា កងទ័ពត្រៀមខ្លួនជានិច្ច។
ប្រភព: បញ្ជារការភូមិន្ទថៃ
ប្រភព: បញ្ជារការភូមិន្ទថៃ
🚨*ព័ត៌មានក្តៅៗ : បើទោះបីជាក្រសួងសុខាភិបាលកម្ពុជា 🇰🇭 ចេញព័ត៌មានបំភ្លឺថា ចុងភៅ ជនជាតិថៃ បានស្លា.ប់ដោយសារ «ការគាំងបេះដូង» ក៏ដោយ ក៏អ្នកនាំពាក្យក្រសួងការបរទេសថៃ 🇹🇭 លោក Nikorndej Balankura មិនសុខចិត្តដែរ លោកបានធ្វើការបញ្ជាក់ជាថ្មី នៅថ្ងៃទី៨ តុលា ២០២៥នេះថា៖
«បន្ទាប់ពី មានករណីចុងភៅ ជនជាតិថៃ ១រូប បានបាត់បង់ជីវិតនៅមន្ទីរពេទ្យកម្ពុជា លោកបានបញ្ជាឱ្យស្ថានអគ្គកុងស៊ុលថៃ 🇹🇭 ពន្លឿនការស៊ើបអង្កេតលើករណីនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីផ្ទៀងផ្ទាត់ស្វែងរកការពិតនៃការស្លា.ប់ នៃពលរដ្ឋរបស់លោក»។ (Smeyy)
(សូមអានព័ត៌មានបំភ្លឺរបស់ក្រសួងសុខាភិបាលកម្ពុជាយើង ក្នុងរូបខាងក្រោម ថៃប្រតិដ្ឋព័ត៌មានមិនពិត គ្រាន់តែដើម្បីបំបាក់មុខវិស័យសុខាភិបាលកម្ពុជាយើងតែប៉ុណ្ណោះ)៕
*ប្រភព : https://www.facebook.com/share/p/1BJRMzN11s/?mibextid=wwXIfr

🗿3🥴1
ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រមាថលើ សម្ដេចតេជោ គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា
(ភ្នំពេញ) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារក្នុងគណនីរបស់ឯកឧត្តម នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដោយមានខ្លឹមសារថា៖ "ការប្រមាថលើ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា៖
ទី១) ជាការប្រមាថពីជនបរទេសមកលើថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនាមជាជាតិសាសន៍មួយ គួរមានការកំណត់អោយច្បាស់ ថាជាអ្វីមួយ ដែលមិនអាចទទួលយកបាន មិនថាក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ កម្ពុជា ជាកម្ពុជា ទោះមានចំណុចណាក៏ដោយជារឿងរបស់កម្ពុជា ដូច្នេះការប្រមាថរបស់បរទេសគឺមិនអាចទទួលយកបានទេ។
ទី២) ការប្រមាថលើ សម្តេចតេជោ ដែលជាតួអង្គប្រវត្តិសាស្ត្រមួយរបស់កម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាង ដោយបាននាំកម្ពុជា ពីប្រទេស ដែលខ្ទេចខ្ទាំដោយសង្គ្រាម ពីបាតដៃទទេ មកកម្ពុជាមួយដែលយើងមានមោទនភាពដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ជាឥស្សរជនដែលបានឆ្លងកាត់ ១០៥ សមរភូមិ ដាក់ជីវិត ជាដើមទុន ម្តងហើយម្តងទៀត ដើម្បីឱ្យប្រទេស និងប្រជាជនមានភាពសុខសាន្ត រហូតសព្វថ្ងៃនេះ និងជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលមានការទទួលស្គាល់លើឆាកអន្តរជាតិសម្រាប់ភាពជាអ្នកដឹកនាំ ក្នុងកិច្ចការនយោបាយជាសាកល ដែលបានលើកស្ទួយ កិត្តិយស និងមុខមាត់របស់កម្ពុជា។
ទី៣) ឆាកជីវិតរបស់ សម្តេចតេជោ បានឆ្លងកាត់ការប្រមាថរាប់មិនអស់ ដោយឡែក លើកនេះដូចគ្នាដែរ ទោះទង្វើប្រមាថរបស់ជនជាតិថៃមួយចំនួនមកលើលោក ក៏ សម្តេចតេជោ នៅតែអំពាវនាវអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ថែរក្សាភាពថ្លៃថ្នូរ មិនធ្វើសកម្មភាពណាដែលជាការប្រមាថដូចអ្វីដែលប្រជាជនថៃមួយចំនួនតូចបានធ្វើកន្លងមកនោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគោរព និងចូលរួមតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីភាពថ្លៃថ្នូរនៃប្រជាជាតិយើង។
ទី៤) សម្រាប់បញ្ហាព្រំដែនកម្ពុជាថៃ សូមបងប្អូនជនរួមជាតិ បន្តចូលរួមគាំទ្រ និងផ្តល់ជំនឿទុកចិត្តដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។ ដូច សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ជាបន្តបន្ទាប់ កម្ពុជាចង់បានសន្តិភាព ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីផ្អែកលើការចរចា និងច្បាប់អន្តរជាតិ ជាជាងការប្រើកម្លាំង។ ការអត់ធ្មត់របស់យើងជាជម្រើសយុទ្ធសាស្ត្រ និងល្អសម្រាប់យើងដែលអ្នកចង់បានសន្តិភាព។
ការគោរពចាស់ទុំ ជាពិសេស ឥស្សរជនដែលមានស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ គឺជាការគោរពមិនសាបសូន្យសម្រាប់ខ្ញុំក្នុងនាមជាកម្មាភិបាលជំនាន់ក្រោយរបស់គណបក្ស និងជាទស្សនៈរបស់ខ្ញុំក្នុងនាមជាប្រជាជនខែ្មរមួយរូប។ នេះជាទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យរបស់ប្រជាជាតិខ្មែរយើង"។
#CambodiaWantsPeace
#JusticeForCambodia
#Cambodianeedpeace
#TruthFromCambodia
#ThaiLawOnCambodianSovereignty
#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ