អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
🚨*ព័ត៌មានក្តៅៗ :ទោះបីជាមានការខូចខាតក៏មិនអាចបោះបង់ចោលបានដែរ។
ព្រោះក្រោមដីថៃ!!

មេបញ្ជាការរងយោធភូមិភាគទី២ បង្ហាញរូបថតមន្ត្រីអនុរក្ស និងអ្នកស្ម័គ្រចិត្តការពារភូមិ ពីក្រុង Ban Kruat ខេត្ត Buriram យាមប្រាសាទបាយបិក ដោយខ្លាចប្រាសាទនេះ ក្លាយជាប្រាសាទដែលគេបំភ្លេចចោល និងត្រូវខ្មែរវាយបំផ្លាញ។

ឧត្តមសេនីយឯក Nat Sri-in មេបញ្ជាការរង កងទ័ពជើងគោក ភូមិភាគទី២ បានបង្ហាញរូបថត របស់អនុរក្ស និងអ្នកស្ម័គ្រចិត្ត ការពារភូមិ មកពី Ban Kruat ខេត្ត Buriram។ ប្រាសាទនេះមានតាំងពីសតវត្សទី ១៦ ដល់ទី ១៧ ប្រាសាទនេះមានទីតាំងនៅជិតព្រំដែនកម្ពុជា-ថៃ ក្នុងភូមិ Ban Sai Tho 5 Tai ឃុំ Chanthaburi ស្រុក Ban Kruat ខេត្ត Buriram។

ប្រាសាទនេះមានសំណង់បីទិសពីជើងទៅត្បូងលើមូលដ្ឋានថ្មបាយក្រៀមតែមួយ។ ពួកវាត្រូវបានហ៊ុំព័ទ្ធដោយជញ្ជាំង និងក្លោងទ្វារ ដែលនីមួយៗមានប្លង់ចតុកោណ។

ប្រសិនបើត្រូវបានធ្វើការជួសជុលបន្ថែមទៀត វានឹងក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ក្នុងប្រទេសថៃ។
🗿3
យើងចង់ឲ្យក្រុមសង្កេតការណ៍ IOT ចុះទៅភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន និងទំនប់ក៥ នៅថ្ងៃទី៩-១០ តុលា ដើម្បីឃើញជាក់ស្តែងសកម្មភាពបង្កអរិភាពរបស់ថៃ !
👍5
🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យនៃទីបញ្ជាការកងទ័ពភូមិន្ទថៃ លោក Witai Laithomya បានធ្វើការបញ្ជាក់អំពី ការអនុម័តលើវិធីសាស្ត្រចំនួន ៣ របស់កងទ័ពថៃ ដើម្បីមានវិធានការ ដោះ្រសាយទៅលើអ្នកភូមិខ្មែរ 🇰🇭 វេលាព្រឹកថ្ងៃទី៨ តុលា ២០២៥ ដូចខាងក្រោមនេះ៖

១. ប្រតិបត្តិការយោធាថៃ 🇹🇭 ធ្វើឡើងស្របទៅតាមច្បាប់អាជ្ញាសឹកថៃឆ្នាំ ១៩១៤ និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាដល់ដល់ប្រសិទ្ធភាព នៃការអនុវត្តយ៉ាងតឹងរ៉ឹង

២. បង្កើតផែនការ, នីតិវិធីប្រតិបត្តិការ និងវិធានការនៃកងកម្លាំង ដោយគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់របស់ថៃ

៣. ក្រសួងមហាផ្ទៃថៃ នគរបាលភូមិន្ទថៃ រួមទាំងកម្លាំងមូលដ្ឋាន ត្រូវចូលរួមសហការជាមួយនឹងកងទ័ពថៃ នៅក្នុងប្រតិបត្តិការយោធា៕ (Smeyy)

*ប្រភព : The Nation Thailand (https://www.facebook.com/share/p/178f72T8cx/?mibextid=wwXIfr)
😱2
🟢 សភាពការណ៍​ទូទៅ​នៅភូមិ​ព្រៃ​ចាន់​ ភូមិ​ជោគជ័យ​ ឃុំ​អូរបីជាន់​ ស្រុក​ អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ គិតមកត្រឹមម៉ោង​ ១១:១៥នាទី​ ព្រឹក​ថ្ងៃទី​ ៨​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ ស្ងប់ស្ងាត់​ធម្មតា​ ។
3
Media is too big
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅ! នៅថ្ងៃទី08/10/2025/នេះ អតីតអនុរក្សសត្វព្រៃថៃ បានប្រើប្រភេទCamera អាច Zoom បានឆ្ងាយដើម្បីឃ្លាំមើលសកម្មភាពរបស់ទាហានកម្ពុជាយើងហើយថែមទាំងបាន ចង្អុលបង្ហាញថា ទាហានកម្ពុជា កំពុងសាងសង់លេណដ្ឋាននៅលើប្រាសាទព្រះវិហារ!

ប្រភព thaich8news
😁5
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកជាំ ខេត្តឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕
សហរដ្ឋអាម៉េរិក៖ មានសេចក្ដីរាយការណ៍មួយពីសារព័ត៌មាន Politico របស់អាម៉េរិក ដែលបានចុះផ្សាយកាលពីដើមសប្ដាហ៍នេះដោយដកស្រង់ចេញពីសេតវិមានថា «ប្រធានាធិបតីសហរដ្ឋអាម៉េរិក ឯកឧត្តម ដូណាល់ ចន ត្រាំ (Donald John Trump) បានស្នើធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ អំឡុងវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ ២០២៥។
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹងឧបទ្វវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចំរុះព្រំដែន (JBC) ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។

ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ។ កម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហានេះ។
This media is not supported in your browser
VIEW IN TELEGRAM
នាយករដ្ឋមន្ត្រីថៃ​ លោក​ អនុទិន​ បាននិយាយថា​ "ខ្លួនមិនខ្វល់"​ ពីអ្វីដែលប្រធានាធិបតីអាមេរិកលោក​ ដូណាល់ត្រាំ​ ចង់ឱ្យមានការចុះហត្ថលេខាលេីកិច្ចព្រមព្រាងបទឈប់បាញ់​រវាងកម្ពុជា-ថៃ ក្នុងពេលដែលលោក​ ដូណាល់​ ត្រាំមកកាន់ទឹកដីម៉ាឡេសុី​ ក្នុងកិច្ចប្រជុំអាស៊ាន។

ប្រភព: PPTV 36 HD
🚨ព័ត៌មានក្តៅ! អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថៃ បានទៅពិនិត្យតំបន់ព្រំដែនសុរិន-ភូម៉ាឃឿ ក្នុងខេត្តស៊ីសាកេត ដោយសង្កត់ធ្ងន់ថា កងទ័ពត្រៀមខ្លួនជានិច្ច។

ប្រភព: បញ្ជារការភូមិន្ទថៃ