អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
🚨ព័ត៌មានក្តៅ! យោធាថៃបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានមួយក្រុមទៅកាន់តំបន់ព្រំដែនក្នុងខេត្ត Buri Ram កាលពីថ្ងៃអាទិត្យ ដើម្បីពិនិត្យមើល ហើយបាននិយាយថា: ជាការទន្ទ្រានកាន់កាប់ដោយកាស៊ីណូកម្ពុជាដែលសាងសង់នៅលើដីថៃ។
.
មន្ត្រីនៃកងយោធពលខេមរភូមិន្ទថៃ និងតំបន់កងទ័ពទី២ បានអមដំណើរអនុព័ន្ធយោធាចំនួន ៤ នាក់ មកពីប្រ៊ុយណេ ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីទៅទស្សនាផ្លូវ Sai Taku Pass នៅ Tambon Chanthopphet ស្រុក Ban Kruat ។

ប្រភព: The Nation Thailand

«សូមបញ្ជាក់ផងដែរថា ទីតាំងអាគារកាសុីណូនេះ គឺនៅក្នុងដែនអធិបតេយ្យភាព របស់កម្ពុជា មិនដូចការលើកឡើងរបស់សៀមនោះទេ»
🗿2
🚨ព័ត៌មានក្តៅ! មេ​បញ្ជាការ​ក្រុម​ការងារ​អារញ្ញ​បារម្ភ​ពី​អំពើ​ហិង្សា​ថ្ងៃ​ទី​១០ តុលា ដោយ​ពលរដ្ឋ​ខ្មែរ​បង្ខំ​កុមារ និង​មនុស្ស​ចាស់​ចូល​ជិត​របង។ លោក​ជំរុញ​ប្រជាជន​ថៃ​ឱ្យ​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់​ព្រោះ​លោក​ជឿ​ថា​យោធា​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់​ណាមួយ​ឡើយ។

ប្រភព: Khaosod
គម្រោង​បោសសម្អាត​មីន​​ ក្នុង​ទំហំ​ផ្ទៃដីមានមីនជាង ៤១ គីឡូម៉ែត្រការ៉េ គឺស្ថិត​ក្នុង​ភូមិ​ ឃុំ​ ស្រុក​ ក្នុង​ខេត្ត​ មិន​ជាប់​ និង/ឬ​មិននៅ​ជិត​​នឹង​តំបន់​ព្រំដែនកម្ពុជា​-ថៃ​​ ទេ​ ហើយ​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​។
***

អាជ្ញាធរ​មីន​ សូមគោរពជម្រាបជូន​បងប្អូន​ជន​រួមជាតិមេត្តាជ្រាបថា​ ថ្មីៗ​នេះ​ គម្រោងបោសសម្អាតមីន​ ដែលអាជ្ញាធរមីន​ តាងនាម​ឱ្យ​រាជរដ្ឋាភិបាល​ ប្រគល់ជូន​កងទ័ព​ជើង​គោក​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ និង​អង្គភាព​ស៊ីម៉ាក់ កាល​ពី​ថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ​២០២៥​ ក្នុង​ទំហំ​ផ្ទៃដីមានមីនចំនួនជាង ៤១ គីឡូម៉ែត្រការ៉េ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ គឺ​ធ្វើ​ឡើង​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ បម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ និងស្ថិត​ក្នុង​ភូមិ​ ឃុំ​ ស្រុក​ ក្នុង​ខេត្ត​ មិន​ជាប់​ និង/ឬ​មិននៅ​ជិត​​នឹង​តំបន់​ព្រំដែនកម្ពុជា​-ថៃ​​ ទេ។

គម្រោង​បោសសម្អាត​មីននេះ​ រាជរដ្ឋាភិបាល​ មាន​ផែនការ​បោសសម្អាត​ជា​យូរ​ឆ្នាំ​មក​ហើយ ហេីយ​មិន​ពាក់ព័ន្ធសោះ​​ឡេីយ​នឹង​សំណូម​ពរ​របស់​ភាគី​ថៃ​ ​និងតំបន់​ព្រំដែន​កំពុង​មាន​ជម្លោះ​រវាង​កម្ពុជា​-ថៃ​ ទេ។

គម្រោង​បោសសម្អាត​មីន​នេះ​​ គាំទ្រ​ដល់​គោលបំណង​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ក្នុង​ការ​ផ្តល់​ដី​សុវត្ថិភាព​​ ផ្តល់​ក្តី​សង្ឃឹម​ ការកសាង​ឡើង​វិញ​នូវ​សហគមន៍​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជាជន​កម្ពុជា​ និង​ដេីម្បី​អនាគត​មួយ​កាន់​តែ​ប្រសេីរ​ឡេីងរបស់​ប្រជាជន​កម្ពុជា​យើង​។

អាជ្ញាធរ​មីន​ ​ពិត​ជា​មាន​សេចក្ដី​រីករាយ​ និង​សូម​គោរព​នូវ​ឧត្តម​គតិ​ស្នេហា​ជាតិ​របស់​បងប្អូន​ប្រជាជនកម្ពុជាយេីង​។
😢1
🚨មេភូមិភាគ២​ សៀម​ដែលទេីបឡេីងកាន់តំណែងបានពង្រីកបញ្ហាព្រំដែនបន្ថែម​ ដោយចោទកម្ពុជាថា​ កម្ពុជាឈ្លានពានកាន់កាប់​ “ប្រាសាទខ្នារ”។ ប្រាសាទខ្នារមានទីតាំងស្ថិតនៅ​ ភូមិអូរទឹកចោល​ ខេត្តឧត្តរមានជ័យ​។

ប្រភព: តាំង គីមឡេង
«យប់ស្ងាត់ ចាបហើរ សម្លេងតន្រ្តីប្រគុំពេញព្រៃ»
ចរិតចោរចេញរកសុីយប់!
🟢ត្រឹមម៉ោង9:00នាទីយប់នេះ បងប្អូនអាចចូលសម្រាកបានដោយស្ងប់ចិត្ត៕
សូមអរគុណ!🙏❤️🇰🇭👮‍♂️
🥰5🙏2
🚨*សូមគោរពពុកម៉ែបងប្អូនខ្មែរ 🇰🇭 នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ កុំមានការជ្រួលច្របល់ រដ្ឋាភិបាលយើង លោកមិនយល់ព្រមទៅនឹងសំណើថៃ ជម្លៀសអ្នកភូមិខ្មែរ ចេញពីលើទឹកដីយើងដាច់ខាត យើងបន្តតស៊ូរួបរួមគ្នា🙏🏻❤️🇰🇭

«Smeyy»
9👌4
ថ្ងៃនេះជា ថ្ងៃទី៦៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai Suvaree បានធ្វើការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ថៃសាជាថ្មី នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះថា៖

«ប្រទេសថៃ 🇹🇭 នឹងព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីជាមួយនឹងភាគីកម្ពុជា 🇰🇭 ក្នុងគោលបំណង ជំរុញកិច្ចសន្ទនាប្រកបដោយសារស្ថាបនា និងដំណើរការក្នុងការស្វែងរកដំណោះស្រាយរួមគ្នាឱ្យបានកាន់តែប្រសើរឡើង»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1D5vE9Thk2/?mibextid=wwXIfr
🥱4🌚2
🚨ចោរចូលចិត្តបញ្ឆេះឡាន និងស្រែករំពង ពេញព្រៃ!
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹក ថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia

On the morning of Monday, 6 October 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT), visited Chouk Chey Village, O' Bei Choan Commune, Ou Chrov District, Banteay Meanchey Province in order to observe, verify, and report on the border situation after the Ceasefire came into effect.