អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
ខ្ញុំបាទ សូមគោរពដល់ សម្តេចទ្រង់ឯកឧត្តម លោក លោកស្រីនិងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រលាញ់និងរាប់អាន់ដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការខ្វះខាត ពីក្រុមគ្រួសារនៃសពរបស់លោក អនុសេនីយ៍ត្រី( ស៊ុន វាក់ ) ដែលជាកងវីរៈសេនាតូចកាំភ្លើងធំ ខេត្តសៀមរាប ហើយមកប្រចាំការនៅទិសច្រកជាំសាងាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សូមបងប្អូនចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជួយដល់ គ្រួសារសព អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាជ្រាប៕ ហើយក៏សូមអនុមោទនាបុណ្យគ្រប់ៗគ្នា៕
សូមអរគុណ!🙏❤️🇰🇭👮‍♂️

ទំនាក់ទំនងលេខ: 0886593528
🚨គ្រាន់តែឡើងកាន់តំណែងភ្លាម, មេទ័ពភូមិភាគ១របស់ថៃ បានចេញមកប្រកាសទុកពេលត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឲ្យពលរដ្ឋខ្មែរយើង ត្រូវតែជម្លៀសចេញពីភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន។

ដូចខ្ញុំបានបញ្ជាក់ថា មេទ័ពភូមិភាគ១ និងភូមិភាគ២ កំពុងប្រជែងយកឥទ្ធពល និងស្នាដៃរៀងខ្លួន សម្រាប់ជាតិ និងប្រជាជនរបស់ពួកគេ តែប្រឹងយ៉ាងណា បើប៉ះដល់ដែនអធិបតេយ្យកម្ពុជា នោះយើងនឹងឆ្លើយតបយ៉ាងពេញទំហឹង។

សម្រាប់៣ទីតាំង ដែលមេទ័ពក្អេងក្អាងរូបនេះ កំណត់ឲ្យពលរដ្ឋយើង ត្រូវចាកចេញនោះ តើឲ្យពលរដ្ឋយើងចេញទៅណា បើជាដីខ្មែរ និងផ្ទះរបស់ពួកគាត់។
🤨4🔥2🥴1
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥  ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)  ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់MK84 នៅតំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដេីម្បីធ្វេីការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន។

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia

On Saturday Morning, 04 October 2025, the Ministry of National Defence of the Kingdom of Cambodia facilitated the visit of the Interim Observer Team (IOT), led by Malaysia, along with its members, to inspect the actual locations that affected by using Jet fighter to drop MK84 bombe in Thmor Duan village Kork Morn Commune Bonteay Umbil District Oddar Meanchey Province , in order to observe, verify, and report after the ceasefire came into effect.