Bakan District
199 subscribers
3.36K photos
632 videos
186 files
1.35K links
Download Telegram
បងប្អូនជនរួមជាតិ ជាទីគោរព!

ខ្ញុំសូមសង្កត់ធ្ងន់ជូនបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃ តាមខ្សែបន្ទាត់ព្រំដែន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង។

ខ្ញុំសូមបញ្ជាក់ជូនថា ទង្វើដូចបានរៀបរាប់ខាងលើនេះ ឬទោះតាមវិធីសាស្រ្តណាក៏ដោយ ឱ្យតែប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពប្រជាជន មិនថាក្នុងកាលៈទេសៈនេះ ឬទោះក្នុងស្ថានភាពណាក៏ដោយ ព្រះរាជាណាចក្រកម្ពុជារបស់យើង មានច្បាប់ព្រហ្មទណ្ឌ បានចែងអំពីទោសបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ពិសេសប្រឈមនឹងការដកសញ្ជាតិ ដោយគ្មានការលើកលែង។

ក្រមព្រហ្មទណ្ឌ បានចែកច្បាស់ណាស់អំពីទោសនៃអំពើក្បត់ជាតិ ជាអាទិ៍ ១. ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ២. អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំទៅ១៥ឆ្នាំ។ ៣. ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។ និង៤. ការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។

ខ្ញុំសូមរំលឹកជាថ្មីទៀតថា ក្នុងករណីបងប្អូនត្រូវបានភាគីថៃ អូសទាញឱ្យធ្វើជាជនបង្កប់ក្បត់ជាតិ សូមបងប្អូនមានស្មារតីភ្ញាក់ខ្លួនថា ឈាមខ្មែររាប់រយជំនាន់ កំពុងរត់ពេញរាងកាយរបស់បងប្អូន! ភូមិស្រុកទឹកដីកំណើតយើងបានឆ្លងកាត់សង្គ្រាមសោកនាដកម្មរាប់រយឆ្នាំមកហើយ! មាតុប្រទេសដ៏កំសត់របស់យើង ធ្លាប់ក្លាយជាសមរភូមិប្រយុទ្ធរបស់សត្រូវឈ្លានពានជាច្រើនជំនាន់មកហើយ។

មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលនាំឱ្យជាតិយើងជួបស្ថានភាពដូចបានរៀបរាប់មកនេះ គឺក៏ព្រោះតែជនបង្កប់ក្បត់ជាតិនេះដែរ។ ទម្រាំយើងអាចការពារបានបូរណភាពទឹកដីអធិបតេយ្យភាពជាតិដូចបច្ចុប្បន្ន ថ្នាក់ដឹកនាំ និងកងកម្លាំងរបស់ជាតិ ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ បានធ្វើពលិកម្ម បូជាសាច់ស្រស់ឈាមស្រស់ ឆ្អឹងគរស្ទើរក្លាយជាភ្នំ ទឹកភ្នែកក្រុមគ្រួសារសាច់ញាតិ យំសោកសឹងក្លាយជាសាគរ។

ជាក់ស្ដែងណាស់ឥឡូវនេះ កងទ័ពយើងកំពុងតតាំងប្រយុទ្ធដ៏អង់អាចដើម្បីការពារទឹកដីដូនតា បានបន្សល់ទុក ប៉ុន្តែគួរឱ្យសោកស្ដាយបំផុត ដែលទង្វើក្បត់របស់បងប្អូនមួយចំនួនតូច បានបង្កឱ្យកងទ័ពយើងពលីក្នុងសមរភូមិសង្គ្រាម។

ដូច្នេះសូមបងប្អូនមានស្មារតីប្រុងប្រយ័ត្ន តម្កល់ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់! សូមកុំឱ្យប្រវត្តិសាស្រ្តចារឈ្មោះបងប្អូនជាជនក្បត់ជាតិ ក្នុងពេលដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន បាននិងកំពុងរួមប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

សូមបងប្អូនចងចាំថា យើងទាំងអស់គ្នាសុទ្ធតែជាអ្នកស្នេហាជាតិដ៏បរិសុទ្ធ ឱ្យតែយើងមិនធ្វើអ្វីដែលនាំដល់ការបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ទោះបីយើងជានរណា? មានតួនាទីអ្វី? និងនៅទីណាក៏ដោយ...!

🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia
Please open Telegram to view this post
VIEW IN TELEGRAM
ក្រសួងមុខងារសាធារណៈ រំលឹកដល់ក្រសួង ស្ថាប័ន ផ្តល់សំណុំឯកសារ អំពីការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនដល់មន្ត្រីរាជការស៊ីវិល មកដល់ក្រសួងមុខងារសាធារណៈ ឱ្យបានយ៉ាងយូរត្រឹម ដំណាច់ខែសីហា ឆ្នាំ២០២៥

ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចេញលិខិតគោរពជូនសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង ស្រុក ស្តីពី ការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រជូនដល់មន្ត្រីរាជការស៊ីវិល។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
ព្រះរាជក្រឹត្យតែងតាំងអភិបាលនៃគណៈអភិបាលខេត្តកោះកុង
ព្រះរាជក្រឹត្យតែងតាំងមុខតំណែង លោកជំទាវ មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី
ដើម្បីរំឭកនូវគំរូវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំពោះបុព្វហេតុជាតិមាតុភូមិ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំជា «ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»។
ប្រកាស ស្ដីពីការកែសម្រួលប្រកាសស្ដីពីការកំណត់វិញ្ញាបនបត្របច្ចេកទេសនិងវិជ្ជាជីវៈ និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ
ក្រសួងមហាផ្ទៃបន្តហាមឃាត់មិនឱ្យមានការបង្ហោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី សម្រាប់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ខេត្តសៀមរាប និងខេត្តកំពង់ធំ។
រដ្ឋលេខាធិការ​និងអនុរដ្ឋលេខាធិការទាំងអស់នីតិកាលទី៧.pdf
11.9 MB
កម្រងព្រះរាជក្រឹត្យតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ បណ្ដាក្រសួង-ស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ព្រះមហាក្សត្រ_ត្រាស់បង្គាប់តែងតាំង_និងផ្តល់ឋានៈទីប្រឹក្សារាជរដ្ឋាភិបាលចំនួន.pdf
1.3 MB
ព្រះរាជក្រឹត្យស្តីពីការតែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាល
ខួប ២ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ | ២២ សីហា ២០២៣ - ២២ សីហា ២០២៥

កម្រងព្រះរាជក្រឹត្យតែងតាំងសមាសភាពរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ (គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥)

១. ការតែងតាំងសមាសភាព ខែសីហា ឆ្នាំ២០២៣
២. ការបំពេញបន្ថែមសមាសភាព ខែកុម្ភៈ ឆ្នាំ២០២៤
៣. ការកែសម្រួលសមាសភាព ខែកញ្ញា ឆ្នាំ២០២៤
៤. ការកែសម្រួលសមាសភាព ខែវិច្ឆិកា ឆ្នាំ២០២៤