Bakan District
199 subscribers
3.36K photos
632 videos
187 files
1.35K links
Download Telegram
ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ប្រទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
………

ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

#CambodiaWantsPeace
#JusticeForCambodia
អនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ
ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥
ក្រសួងមហាផ្ទៃ l ប្រកាសស្តីពីការបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។
អនុក្រឹត្យស្តីពីការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុង.pdf
2.3 MB
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។
គម្រោងផែនការរបស់ថៃ ប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និង សម្តេចធិបតីនាយករដ្ឋមន្រ្តី !!!

(ភ្នំពេញ)៖ យោងតាមប្រភពផ្លូវការដែលអាចជឿជាក់បាន, តាមព័ត៌មានចារកម្មរបស់បរទេសមួយបានយកការណ៍ថា ថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច និងតូចងាយវាយប្រហារជាងប្រើ F16 វាយប្រហារដែលមានល្បឿនលឿន មិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបាញ់បានដើម្បីធ្វើឃាដសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

តាមការឲ្យដឹងពីស្ថាប័នចារកិច្ចបរទេសមួយថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន២០០គ្រាប់ និងប្រភេទយន្តហោះផ្សេងទៀតចំនួន ៤ គ្រឿងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។ កាំជ្រួចទាំងនេះមានសមត្ថភាព និងគ្រោះថ្នាក់បំផុត ព្រោះមាន GPS នាំផ្លូវបាញ់ ឬទម្លាក់ចំគោលដៅល្អ។

តាមគម្រោងដែលកងទ័ពអាកាសថៃ រៀបចំផែនការ គឺការប្រើយន្តហោះនេះសាកល្បងប្រើនៅភ្នំទ្រព្យសិន ជាការសាកល្បងប្រសិទ្ធភាពរបស់វា ហើយពីថ្ងៃ៤ ខែសីហា ឆ្នាំ២០២៥ ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែន ប្រសិនជាពុំអាចវាយកាន់កាប់តំបន់ទាំង៨ បាននោះទេ គឺថៃនឹងប្រើយន្តហោះ AT6 TH light attack ហោះចេញពីខេត្តត្រាត ជៀសការយកចិត្តទុកដាក់ ពីកងកម្លាំងការពារដែនសមុទ្រកម្ពុជា និងរង់ចាំការផ្តល់ ទីតាំងពីចារកម្មខាងក្នុងកម្ពុជា រកចំណុចគេហដ្ឋានរបស់សម្តេចហ៊ុន សែន និង សម្តេចហ៊ុន ម៉ាណែត ឱ្យបានគឺប្រើឱកាសបាញ់គ្រាប់បែកនេះធ្វើឃាដឱ្យបានសម្រេចតែម្តង៕

ប្រភព FN
អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖
សូមជម្រាបជូនសាធារណជនជ្រាបថា ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥:៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥
បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។
សូមបញ្ជាក់ថាតំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជាក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាននៅម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។

Spokesperson of the Ministry of National Defense of the Kingdom of Cambodia:
The situation in An Ses area as of 5:30 PM on August 5, 2025.
The illegal installation of barbed wire by the Thai side in An Ses area on August 4, 2025, has been removed, and the machinery has ceased its operations as of the afternoon of August 5, 2025. The removal followed discussions and negotiations between the Cambodian and Thai forces positioned in An Ses area. It should be noted that An Sneh area is within Cambodian territory and is fully controlled by the Cambodian armed forces after the Ceasefire agreement between Cambodia and Thailand came into force at midnight on July 28, 2025.
________________

🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
5_6093733177619126458 (1).pdf
533.2 KB
សេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាអគ្គិសនីកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណៈជនថា អគ្គិសនីកម្ពុជាត្រូវការជ្រើសរើសបុគ្គលិក ជាប់កិច្ចសន្យាចំនួន២០រូប ដើម្បីចូលបម្រើការងារនៅ អង្គភាពខ្សែបញ្ជូន និង អង្គភាពបណ្តាញ

- ទីកន្លែងទទួលពាក្យ : សាលប្រជុំ កីឡាដ្ឋានបាល់ទាត់អគ្គិសនីកម្ពុជា(អតីតរោងចក្រអគ្គិសនីទី៤)។ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃធ្វើការ
ពេលព្រឹក ចាប់ពីម៉ោង ០៨ : ០០ ដល់ម៉ោង ១១:៣០ ពេលល្ងាច ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០។
⚡️សេចក្តីណែនាំ ស្តីពីការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានស្រុកបាកាន
កម្ពុជា-ថៃ ឯកភាពនិងចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​១៣​ចំណុច ក្នុងកិច្ចប្រជុំ​ GBC នៅ ម៉ាឡេស៊ី
ក្រមសីលធម៌របស់មន្ត្រីសាធារណៈ.pdf
240 KB
ក្រមសីលធម៌របស់មន្ត្រីសាធារណៈ