Bakan District
198 subscribers
3.36K photos
636 videos
187 files
1.36K links
Download Telegram
អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា

📖 អានអត្ថបទពេញ 👉JOIN US
5_6073578231833830524.pdf
561.1 KB
អនុក្រឹត្យលេខ១២៨អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។
សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលសម្រេចពន្យារពេលនៃការប្រឡង ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥វិញ។
Media is too big
VIEW IN TELEGRAM
ប្រធានសភាពាណិជ្ជកម្ម AmCham ប្រចាំកម្ពុជា មានសុទិដ្ឋិនិយមទទួលអត្រាពន្ធទាបពីអាម៉េរិក
ប្រធានសភាពាណិជ្ជកម្មអាម៉េរិក លោក Casey Barnett រំពឹងទទួលអត្រាពន្ធទាប និងទទួលវិនិយោគកាន់តែច្រើនប្រទេសចិន។ លោក Casey បញ្ជាក់បែបនេះនៅក្នុងកម្មវិធីទស្សនវិស័យធុរកិច្ច និងកិច្ចពិភាក្សារបស់ Amcham Cambodia នៅសណ្ឋាគារ Raffles Hotel Le Royal នាថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០២៥។
ផលិតដោយសារព័ត៌មានឌីជីថលថ្មីៗ
ដោយ៖ ធន់ សេងហុង និង រិន ឧស្សាហ៍
សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា
អនុក្រឹត្យស្តីពី_ក្រមសីលធម៌គ្រូពេទ្យ.pdf
10.5 MB
អនុក្រឹត្យស្តីពី ក្រមសីលធម៌គ្រូពេទ្យ
Forwarded from HENG Sour
ខ្ញុំបាទសូមគោរពជូន ឯកឧត្តម លោកជំទាវ មិត្តភក្តិ និងសហការីទាំងអស់ មេត្តាជ្រាប អំពី ឱកាសការងារចំនួន ២៥០ ៥៨២កន្លែង នៅទូទាំងប្រទេស ដែលក្រសួងបានចងក្រង ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនប្រជាពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

ខ្ញុំបាទសូមកិច្ចសហការជាមួយ ឯកឧត្តម លោកជំទាវ មិត្តភក្តិ និងសហការីទាំងអស់ មេត្តាជួយផ្សព្វផ្សាយបន្តតាមតេលេក្រាម ឬបោះពុម្ព (Print) និងតម្កល់ទុកនៅតាមឃុំ សង្កាត់ នូវ បញ្ជីឈ្មោះរោងចក្រ ចំនួនតម្រូវការកម្មករនិយោជិត និងលេខទូរសព្ទរបស់រោងចក្រ សហគ្រាស នៅតាមខេត្តនីមួយៗ ដូចមានភ្ជាប់ជូននេះ ដើម្បីសមាជិកក្រុមការងារចុះជួយឃុំ-សង្កាត់ មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេភូមិ បង្ហាញដល់បងប្អូន ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដើម្បីទទួលបានការងារធ្វើកាន់តែឆាប់។

រោងចក្រ ច្រើនណាស់កំពុងខ្វះកម្មករនិយោជិត។ ប្រាក់ខែគោលនៅតាមរោងចក្រគឺ ប្រមាណជា ២៥០ដុល្លារ បូកការថែមម៉ោង គឺអាចទទួលបានប្រមាណជា ៣០០ដុល្លារ ក្នុង ១ខែ។ ទន្ទឹមនេះក៏ទទួលបានអត្ថប្រយោជន៍ ប.ស.ស. ដូចជាទៅពេទ្យព្យាបាលជំងឺមិនអស់លុយ ចាស់ឡើងពេលចូលនិវត្តមាន ប.ស.ស. ជួយចិញ្ចឹម ហើយទៅពេទ្យក៏មិនអស់លុយ។ បងប្អូនទៅធ្វើការនៅថៃ ពេលចាស់បន្តិចគេអាចនឹងរុញយើងត្រឡប់មកវិញ ហើយពេលចាស់ទៅមិនមានអ្នកទទួលរ៉ាប់រងចិញ្ចឹម និងព្យាបាលជំងឺនោះទេ។

បងប្អូនដែលធ្លាប់ធ្វើការរោងចក្រនៅប្រទេសថៃ អាចនឹងទទួលបានការដំឡើងតួនាទីជាប្រធានក្រុមភ្លាមៗ ហើយនឹងទទួលបានប្រាក់ខែខ្ពស់ផងដែរ។

ក្រៅពីការចងក្រងបញ្ជីរោងចក្រ សហគ្រាស ដែលភ្ជាប់ជូននេះ ក្រសួងការងារ នឹងផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារជំហានទី២ នៅតាមឃុំ ចំនួន ៣០០គោលដៅផងដែរ។ ក្រសួងនឹងរៀបចំយុទ្ធនាការជំហានទី៣ និងទី៤ បន្ថែមទៀតដើម្បីចុះឱ្យដល់ឃុំតែម្តង។ ក្នុងករណី ឯកឧត្តម លោកជំទាវមានចំនួនប្រជាពលករ លើសពី៣០០នាក់ ចង់ស្វែងរកការងារធ្វើនៅតាមរោងចក្រ គឺអាចទាក់ទងមកក្រសួង ដើម្បីក្រសួងដាក់កម្មវិធីបន្ទាន់ចុះទៅឃុំ សង្កាត់នោះ ដោយយករដ្ឋបាលរោងចក្រចុះទៅសម្ភាសការងាផ្ទាល់តែម្តង។

សម្រាប់ព័ត៌មានបន្ថែម ឯកឧត្តម លោកជំទាវ មិត្តភក្តិ សហការី និងបងប្អូនប្រជាពលករ ទំនាក់ទំនងមកក្រសួងការងារ តាមរយៈ ការស្គែន QR Code ឬ ទូរសព្ទលេខ ១២៩៧ ដោយឥតគិតថ្លៃបានផងដែរ។

ដោយក្តីគោរព និងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត 🙏🏻
Forwarded from HENG Sour
កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០២៥នេះ យើងមានការងាររហូតដល់ទៅចំនួន ២៥០ ៥៨២ កន្លែង កំពុងរង់ចាំអ្នក!

សូមបងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 016 786 655/077 232 378/086 860 066/097 633 6002/097 631 4240 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ 🙏