Bakan District
198 subscribers
3.36K photos
636 videos
187 files
1.36K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
Thai troops’  use chemical and biological weapons on Cambodia
ទាហានថៃប្រើអាវុធគីមី និងជីវសាស្រ្តមកលើកម្ពុជា។
កម្ពុជាត្រូវការសន្តិភាព មិនមែនសង្គ្រាមទេ
Cambodia needs peace, not WAR.
Media is too big
VIEW IN TELEGRAM
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ចាប់ពីម៉ោង២៤យប់នេះ ជាលទ្ធផលដ៏ត្រចះត្រចង់ ហើយ កិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅព្រឹកស្អែក។
Media is too big
VIEW IN TELEGRAM
ក្រសួងព័ត៌មាន ណែនាំអ្នកប្រើបណ្ដាញសង្គម ត្រូវបញ្ចេញមតិ ប្រកបដោយសុជីវធម៌ មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង

ផលិតដោយ៖  អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា
យេីងចងចាំ និងជំពាក់គុណវីរកងទ័ពកម្ពុជា ដែលវីរភាពនៃការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន...

ខ្ញុំសូមចូលរំរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារវីរយុទ្ធជនដ៌អង់អាចក្លាហានគ្រប់រូប ដែលបានពលីនៅលើសមរភូមិ ខ្ញុំសូមគោរពចូលរួមកាន់ទុក្ខចំពោះវីរយុទ្ធជនគ្រប់រូប ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដីរបស់ជាតិមាតុភូមិយើង សូមគុណបុណ្យនៃការជួយខេមររដ្ឋ ជួយសណ្ដោងយោងដួងវិញ្ញាណក្ខន្ធ វីរយុទ្ធជនដ៌អង់អាចក្លាហានគ្រប់រូប បានទៅកើតក្នុងទីដ៏ខ្ពង់ខ្ពស់🙏🙏🙏
តាមប្រភពច្បាស់ការណ៍មួយ “ថៃហាក់ភ័យខ្លួនខ្លាំង ពេលដែលកម្ពុជាអូសចូលតុចរចា ត្រីភាគី ដែលជាគំនិតផ្ដួចផ្ដើមរបស់ ដូណាល់ត្រាំ ដែលរៀបចំឡើង ដោយប្រធានអាស៊ាន នៅម៉ាឡេស៊ី។ មិនតែប៉ុណ្ណោះ “យក្សអាស៊ី ពោលគឺ ចិន” ជាអ្នកអង្គុយស្ដាប់”។ ការទូតនេះ គឺកម្ពុជាចំណេញណាស់ពីព្រោះថា “គ្មានកិច្ចបញ្ចប់សង្រ្គាមឈ្លានពានណាដែលមិនមានភាគីទី៣ជាសាក្សីឡើយ” ដ្បិតកម្ពុជាបានអូសថៃចូល “តុចរចា” ដោយមាន ភាគីសំខាន់ៗ មាំៗ ក្នុងការចរចានេះ ហើយអ្វីដែលយើងទៅចោទថា ថៃឈ្លានពានយើង គឺមានភស្តុតាងគ្រប់គ្រាន់។ តើថៃអាចនឹងក្រឡិចក្រឡុចទៀតទេ? ចម្លើយគឺ នៅតែអាចដដែល ព្រោះសន្តាននេះ កែលែងឡើង ហើយកុំអស់លោកណាទៅកែ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ បើហ៊ានតែក្រឡិចក្រឡុចទៀត អាស៊ានលែងគាំទ្រ និងទុកចិត្តថៃ អាមេរិកនឹងខឹង ចិនអាចនឹងនៅមិនស្ងៀមឡើយ។ ប៉ុន្តែទោះជាយ៉ាងណា “ជំហរយើង គឺបញ្ចប់សង្រ្គាម និងសន្តិភាព” ប៉ុណ្ណោះ។ តុចរចានេះ អាចជាតុដែលថៃផឹកតែអ៊ូឡុងក្ដៅ!

ងាកមកសភាពការណព៍ព្រំដែនទ័ពខ្មែរមាំដដែល ហើយកាន់តែស្គាល់ពីការឈ្លានពានថៃ ដោយប្រើប្រាស់សារធាតុគីមីមកលើទ័ពខ្មែរ និងពលរដ្ឋ ប៉ុន្តែមានប្រភពខ្លះថា ផ្សែងនោះ ត្រូវបានភ្លៀងបន្សាប និងខ្យល់បក់ទៅដីថៃវិញ។ ថៃកាន់តែ Toxic ហើយដូចអ្វីដែលខ្ញុំអាចនិយាយដែរ កាលពីអត្ថបទម្សិលមិញគឺ “ថៃវឹកវរផ្ទៃក្នុង រហូតដល់មានការបាញ់គ្នាឯង និងអាចបារតុកម្ម នៃការក្រុមប្រឆាំងនឹងការធ្វើសង្រ្គាមរបស់ថៃមកលើកម្ពុជា”។

ខ្ញុំអាចនិយាយថាត្រឹមថា “ការរក្សាទឹកចិត្តប្រជាជនបាន ក្នុងស្ថានការណ៍សង្រ្គាមគឺជារឿងសំខាន់ ហើយការគ្រប់គ្រងព័ត៌មានរបស់ខ្លួនបាន តែមួយប្រភពក៏ជាកត្តាសំខាន់ ដ្បិតសង្រ្គាមខ្លះទ័ពក្រោយ បាក់មុនទ័ពស្រួច” តែអ្វីដែលគួរឱ្យសង្កត់ធ្ងន់ត្រង់ចំណុចនេះ “ខ្មែរស្រុះដៃគ្នាណាស់” មិនបាក់ស្រុត មិនញញើត មិនប្រមាថ និងរក្សាទឹកចិត្តបានល្អ។” ខ្ញុំជឿជាក់មាំថា “ចប់សង្រ្គាម ខ្មែរនឹងបើកទំព័ររបស់ខ្លួនថ្មីនៅអាស៊ី”! ខ្មែរខ្លាំង!

ប្រភព: ឡាំ ឡាយ​ Lam Lay
លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមស្រុកបាកាន  បានចុះជូបសួរសុខទុក្ខ និង នាំយកស្បៀង ជំនួយសង្គ្រោះបឋម ជូនដល់បងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ មានជីវភាពខ្វះខាត់ និងដើម្បីដោះស្រាយជាបណ្ដោះអាសន្ន  ដែលរស់នៅ ឃុំបឹងបត់កណ្តោល(ចំនួន១០គ្រួសារ) និងឃុំត្រពាំងជង(ចំនួន១៤គ្រួសារ) នៃស្រុកបាកាន ក្នុងមួយគ្រួសារ ទទួលបានអង្ករចំនួន២០ គីឡូក្រាម មី១កេស ទឹកត្រី១យួរ  ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ  ។
#រដ្ឋបាលស្រុកបាកាន
នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៤