Bakan District
198 subscribers
3.36K photos
636 videos
187 files
1.36K links
Download Telegram
Please open Telegram to view this post
VIEW IN TELEGRAM
ថៃ អាចនឹងត្រូវវាយប្រហារដោយរលកយក្សស៊ូណាមិ ចំពេលប្រទេសនេះកំពុងឈ្លានពានកម្ពុជា។ នេះតាមការចុះផ្សាយរបស់ The Nation នៅថ្ងៃសៅរ៍ទី២៦ខែកក្កដាឆ្នាំ២០២៥៕  
Media is too big
VIEW IN TELEGRAM
វីដេអូព័ត៌មាន៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលនិងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ប្រទេសថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា។
BREAKING៖ 🇺🇸ដូណាល់ត្រាំ ប្រកាសប្រាប់ឲ្យនាយករដ្ឋមន្រ្តីស្តីទីថៃភូមិថាំ វីឆាយ៉ាឆៃបញ្ឈប់សង្រ្គាមជាមួយកម្ពុជាជាបន្ទាន់។
សម្តេចធិបតី៖ យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។

នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។

ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ឯកឧត្តមប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តមប្រធានាធិបតី Donald Trump ថាកម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាមនិងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះខ្ញុំធ្លាប់បានបញ្ជាក់ជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ។

ជាដំណឹងល្អដែលខ្ញុំបានទទួលពីឯកឧត្តម Donald Trump ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តមប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។ នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។

ខ្ញុំសង្ឃឹមថាភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដាក្រោមការជួយសម្របសម្រួលរបស់ឯកឧត្តម Anwar Ibrahim នោះទេ។

ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អោយបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឲ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង។

ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្ដើមគំនិតនិងសម្របសម្រួលដើម្បីស្វែងរកការឈប់បាញ់ភ្លាម និងសន្តិភាពរវាងកម្ពុជានិងថៃនាពេលនេះ។

លទ្ធផលដ៏ល្អនេះពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ពនិងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួនរាប់សែននាក់អាចបានត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខនិងសន្តិភាព។
On the night of Saturday, 26 July 2025, I had a phone discussion with Honorable Donald Trump, President of the United States, regarding the armed clashes along the Cambodia-Thailand border.

During the conversation, the President of the United States expressed his desire not to see war or fighting that would lead to many deaths and injuries on both sides, including soldiers and civilians. For this reason, he has always strived to mediate and successfully ended conflicts in many countries around the world.

Regarding the fighting between the Cambodian and Thai armed forces, Honorable President Donald Trump also wished to see an immediate ceasefire and peace between the two countries.

In response, I made it clear to Honorable President Donald Trump that Cambodia agreed with the proposal for an immediate and unconditional ceasefire between the two armed forces. In fact, I had previously expressed this position to His Excellency Anwar Ibrahim, Prime Minister of Malaysia and current rotating Chair of ASEAN, on 24 July 2025.

After he had spoken with His Excellency Phumtham Wechayachai, the acting Prime Minister of Thailand, Honorable President Donald Trump conveyed to me a positive piece of news that the Thai side also agreed to Honorable President's proposal for an immediate ceasefire. This is really great news for the soldiers and people of both countries.

I hope that the Thai side will not reverse position as they did with Prime Minister Anwar Ibrahim's coordination effort on 24 July.

I have assigned His Excellency Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, to discuss with Honorable Marco Rubio, the US Secretary of State, and for him to help coordinate with Thai minister of foreign affairs to quickly implement the agreed principles with the goal of putting an end to the deaths and injuries of soldiers and civilians on both sides.

I would like to thank Honorable President Donald Trump for his initiative and mediation to find an immediate ceasefire and peace between Cambodia and Thailand. This excellent outcome will truly help protect the lives of many soldiers and civilians that could have been lost or injured in the fighting, and will help hundreds of thousands of refugees return to their villages to continue their daily lives in a safe and peaceful manner.
This media is not supported in your browser
VIEW IN TELEGRAM
សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា បញ្ជាការព័ត៌មានសមរភូមិមុខនឹងបន្តធ្វើ «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ។ «បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា» នេះ នឹងមានការផ្សាយផ្ទាល់នៅវេលាម៉ោង ៧:០០នាទីព្រឹក នាពេលបន្តិចទៀតនេះ។
Media is too big
VIEW IN TELEGRAM
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នា

Samdech Prime Minister Hun Manet Announces “Good News” for the soldiers and people of Cambodia and Thailand as Thailand Agrees to US-Proposed Ceasefire
ជូនជនរួមជាតិ!

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវ សប្បុរសជនដែលបានដឹកស្បៀងជូនទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋភៀសសឹក សូមកុំបង្ហោះរូបភាព និងវីដេអូតាមបណ្តាញសង្គម ដែលបង្ហាញពីទីតាំងជំរុំភៀសសឹក។

សប្បុរសជន ដែលប្រើប្រាស់បច្ចេកទេស ត្រូវបិទ Location Service និងកំណត់ប្លង់ថតជៀសវាងការបង្ហាញពីមជ្ឈដ្ឋាននៃទីតាំងនោះ ដែលជាហេតុឲ្យសត្រូវអាចកំណត់ពីទីតាំងបាន៕

#CambodiaNeedPeace
#BorderDispute #ThaiAttackFirst #ThaiStillAttacking
This media is not supported in your browser
VIEW IN TELEGRAM
Thailand lies again! The world  needs to see what is really happening!
ប្រជាជនកម្ពុជាជឿទុកចិត្ត​ និងនៅជាមួយរាជរដ្ឋាភិបាល ព្រមទាំងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា 🇰🇭
ការបង្ហោះផ្សាយរបស់គណនី Facebook Page នេះគឺជាព័ត៌មានក្លែងក្លាយ! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ  ឈប់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មាមនេះបន្តទៀត ។
សារព័ត៌មាន Bernama របស់ម៉ាឡេស៊ីផ្សាយថា ស្អែកនេះ កម្ពុជា-ថៃ នឹងជួបពិភាក្សាគ្នាដោះស្រាយជម្លោះព្រំដែន។ កិច្ចប្រជុំធ្វើឡើងនៅប្រទេសម៉ាឡេស៊ី៕
ថៃ បានបន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមថែមទៀត តាមរយៈការប្រើប្រាស់អាវុធគីមី ដោយយន្តហោះថៃបានទម្លាក់គ្រាប់បែកផ្សែងពុលវាយប្រហារមកលើកងទ័ពកម្ពុជា។

អាវុធគីមីត្រូវបានហាមឃាត់យ៉ាងដាច់ខាតក្រោមអនុសញ្ញាអាវុធគីមី (CWC) ដែលប្រទេសថៃ និងកម្ពុជា សុទ្ធតែជាភាគី។ ការប្រើប្រាស់អាវុធបែបនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដ៏ធ្ងន់ធ្ងរបំផុត។

វានឹងបង្កឲ្យមានការថ្កោលទោស និងការស៊ើបអង្កេតភ្លាមៗពីសហគមន៍អន្តរជាតិ រួមទាំងអង្គការដើម្បីហាមឃាត់អាវុធគីមី (OPCW) ផងដែរ។

កាលពីថ្ងៃសុក្រទី២៥ខែកក្កដា កងទ័ពថៃក៏ប្រើគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិហាមឃាត់ និងជាឧក្រិដកម្មសង្គ្រាមផងដែរ។

អាជ្ញាធរមីនកម្ពុជា បានរាយការណ៍ពីការរកឃើញគ្រាប់បែកចង្កោម នៅក្នុងតំបន់ព្រំដែនកម្ពុជា បន្ទាប់ពីថៃវាយប្រហារ ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពថៃ បានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងជា ឧក្រិដ្ឋកម្មសង្គ្រាម។

ថៃកំពុងប្រឈមការថ្កោលទោសពីអន្តរជាតិ ដោយសាររំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទីក្រុងអូស្លូ (CCM) ឆ្នាំ២០០៨ ដែលចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០១០។ អនុសញ្ញានេះហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមទាំងអស់៕
Media is too big
VIEW IN TELEGRAM
Thailand Continues to Attack Cambodia Despite Donald Trump's Ceasefire Proposal