Bakan District
198 subscribers
3.36K photos
636 videos
187 files
1.36K links
Download Telegram
ព្រឹកទី ១៨ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តម សៅ ដារឿន សមាជិក គណៈកម្មាធិការគណបក្សខេត្តនិងជាអនុប្រធានគណៈឃោសនាអប់រំខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា សមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ពោធិ៍សាត់ បានអញ្ជើញជាធិបតីភាពបើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣ របស់គណបក្សស្រុកបាកាន នៅទីស្នាក់ការគណបក្សស្រុកបាកាន។
Bakan District pinned «ព្រឹកទី ១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សៅ ដារឿន សមាជិក គណៈកម្មាធិការគណបក្សខេត្តនិងជាអនុប្រធានគណៈឃោសនាអប់រំខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា សមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ពោធិ៍សាត់ បានអញ្ជើញជាធិបតីភាពបើកវ…»
Media is too big
VIEW IN TELEGRAM
សាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងករណីកងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ កក្កដា ២០២៥
សមាគមអតីតយុទ្ធជនកម្ពុជាសូមប្រកាសផ្អាកបណ្តោះអាសន្នមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជននៅទូទាំងប្រទេស

យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធជនកម្ពុជា មានកិត្តិយសសូមគោរពជម្រាប ជូនដំណឹងដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយស លោក លោកស្រី មេត្តាជ្រាបថា៖ យោងតាមការចាំបាច់របស់សមាគមអតីតយុទ្ធជនកម្ពុជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចផ្អាកប៉ុណ្ណោះអាសន្ននូវការប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងសមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយស លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

Connect with សមាគមអតីតយុទ្ធជនកម្ពុជា-CVA
🌐Facebook
🌐Telegram
📱TikTok
🌐YouTube
🌐Website
Please open Telegram to view this post
VIEW IN TELEGRAM
‼️ដើម្បីតែមហិច្ចតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ដោយសារតែហិច្ចតាចង់បានទឹកដីខ្មែរ និងការស្រេកឃ្លានសង្គ្រាម, កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុនមកលើកម្ពុជា មិនខ្វល់ទុក្ខលំបាករបស់ប្រជាជនខ្លួនឡើយ។

នៅព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពាន។

ទង្វើរបស់ថៃ គឺជាការឈ្លានពានកម្ពុជាយ៉ាងច្បាស់ក្រឡែតដោយសារតែមហិច្ចតាមិនឆ្អែតឆ្អន់របស់ពួកគេ ចង់បានដីខ្មែរ។ ទង្វើរបស់កងទ័ពថៃ មិនខ្វល់ពីទុក្ខលំបាករបស់ប្រជាជនខ្លួននៅតាមបណ្តោយព្រំដែនឡើយ ទាំងដែលពលរដ្ឋទាំងនោះធ្លាប់តែរងនៅដោយសុខសាន្ត តែបែរជាត្រូវរត់គេចគ្រាប់ដោយសារតែទង្វើរបស់ជាតិសាសន៍ខ្លួនឯង។

កងទ័ពថៃតែងបញ្ឆេះបញ្ហា បង្កហេតុរករឿងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយចាត់ទុកអាយុជីវិតពលរដ្ឋខ្លួនគ្មានតម្លៃ៕

📲 JOIN Telegram | Subscribe YouTube
Forwarded from FRESH NEWS
BREAKING: កងទ័ពកម្ពុជាខ្លាំងក្លាណាស់ នៅពេលនេះប្រយុទ្ធវាយបកបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របីហើយ ដោយកងទ័ពកម្ពុជាឈរជើងគ្រប់គ្រងទាំងស្រុងលើប្រាសាទតាក្របី!

(ឧត្តរមានជ័យ)៖ តាមសេចក្តីរាយការណ៍ពីកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅសមរភូមិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា នៅពេលនេះបានវាយបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របីហើយ ដោយកងទ័ពកម្ពុជាឈរជើងទាំងស្រុងលើប្រាសាទតាក្របី។

គិតត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃឈ្លានពាន ឱ្យដកថយចេញពីប្រាសាទតាក្របី ទាំងស្រុងហើយ។ ឥឡូវនេះ ប្រាសាទតាក្របី ដែលស្ថិតនៅព្រំដែនខេត្តឧត្តរមានជ័យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា៕