Bakan District
196 subscribers
3.39K photos
642 videos
213 files
1.36K links
Download Telegram
Media is too big
VIEW IN TELEGRAM
សូមស្ដាប់ការបង្ហាញរបស់ លោក ស្រុឺ បូរ៉ា មន្រ្តីជំនាញបច្ចេកទេសជាន់ខ្ពស់កិច្ចការព្រំដែន នូវភាពខុសគ្នារវាងផែនទីបោនមាត្រដ្ឋាន 1/100000 (ជាផែនទីផ្លូវការតែមួយគត់បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន និងជាផែនទីដែលសម្ដេចព្រះបរមរតនកោដ្ឋ យកទៅតម្កល់នៅអង្គការសហប្រជាជាតិ) និងផែនទីរបស់ក្រុមហ៊ុន Google

ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖
🌐 website 🌐 Facebook
🌐 telegram 🌐 YouTube
🌐 TikTok
5_6105054105820988939.pdf
628.8 KB
ច្បាប់ស្ដីពីអន្តោប្រវេសន៍ឆ្នាំ១៩៩៤
Media is too big
VIEW IN TELEGRAM
សង្ឃដីកាព្រះធម្មសាលវង្ស សា វីរៈ ព្រះអនុគុណក្រុងកំពង់ចាម ៖ « ការឮ ការឃើញ នូវរាល់ព័ត៌មានផ្សេងៗក្នុងសង្គម ត្រូវសិក្សាអោយបានច្បាស់កុំចេះតែខឹងឆេវឆាវ »
ប្រកាស របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាព ប្រធាន និងអនុប្រធានថ្មី នៃការិយាល័យប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់
ក្រុមប្រឹក្សាស្រុកបាកាន បានដំណើរការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបាកាន អាណត្តិទី៤ ឆ្នាំ២០២៤ នៅឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណង៖

១.ផ្ដល់ពត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធិផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហា ប្រឈមនានា
២.ផ្ដល់ពត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
៣.ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា
៤.ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបាកាន អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃនេះ ស្ថិតក្រោមអធិបតីភាព លោក ខៀវ ចែ ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ុំ សុខណា អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក ឆាយ គឹមម៉ុង អភិបាលនៃគណៈភិបាលស្រុកបាកាន ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យ អង្គភាព ក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ សរុប ១៣១នាក់ (ស្រី ២៩នាក់)។
https://www.facebook.com/share/p/fGNZSYi1joiSrr4H/?mibextid=xfxF2i
ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤
ក្រុមប្រឹក្សាស្រុកបាកាន បានដំណើរការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបាកាន អាណត្តិទី៤ ឆ្នាំ២០២៤ នៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណង៖
១.ផ្ដល់ពត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធិផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហា ប្រឈមនានា
២.ផ្ដល់ពត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
៣.ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា
៤.ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបាកាន អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃនេះប្រារព្ធឡើងក្នុងបរិវេណវត្តបាកាន ស្ថិតក្រោមអធិបតីភាព លោក ខៀវ ចែ ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ុំ សុខណា អភិបាលរងនៃគណៈអភិបាលស្រុក តំណាងលោក ឆាយ គឹមម៉ុង អភិបាលនៃគណៈភិបាលស្រុកបាកាន។
https://www.facebook.com/share/p/dfrBUqNaA3FiyHkD/?mibextid=qi2Omg
រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤