Forwarded from លេខាធិការដ្ឋានគណៈសង្ឃនាយក
សម្តេចព្រះឧត្តមមុនី ជា សំអាង និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តកណ្តាល។
រសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តកណ្តាល ។ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោក ប៊ុន ផេង អភិបាលរង តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
ក្នុងពិធីនេះផងដែរក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ លោក លោកស្រី ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង ស្រុកក្នុងខេត្តកណ្តាល សរុបចំនួន ១៤៦រូប ផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តសុវណ្ណវារី ស្រុកពញាឮ ខេត្តកណ្តាល។

❤2🙏1
#សេចក្តីជូនដំណឹងមរណភាព
គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត មានសេចក្តីក្តុកក្តួលនិងសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់លោកគ្រូ ថា ណឹម គ្រូបង្រៀនក្របខណ្ឌនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលបានទទួលអនិច្ចកម្មនៅថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង។
មរណភាពរបស់លោកគ្រូ ថា ណឹម គឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អ និងជាគ្រូបង្រៀនដែលមានការលះបង់ខ្ពស់ក្នុងការបណ្តុះបណ្តាលវិស័យពុទ្ធិកសិក្សា។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
#បច្ចុប្បន្ន៖ សពលោកគ្រូត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
#កាលបរិច្ឆេទបូជា៖ សពនឹងត្រូវបូជានៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី។

😭14😢6👏1
សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សូមចូលរួមនូវមរណទុក្ខលោកគ្រូ ថា ណឹម គ្រូក្របខណ្ឌពុទ្ធិកមធ្យសិក្សាកម្រិតមូលដ្ឋាន នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
បានទទួលមរណភាព នៅថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី ក្នុងជន្មាយុ ៤៤ឆ្នាំ។
សូមឧទ្ទិសនូវមហាកុសលផលបុណ្យទាំងឡាយជូនចំពោះដួងវិញ្ញាណក្ខន្ធសពលោកគ្រូ ថា ណឹម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

🙏15❤1👏1
សូមថ្វាយព្រះរាជសព្ទសាធុការពរជ័យ
✧═══•❁❀❁•═══✧
ក្នុងវរោកាសមហានក្ខត្តឫក្សដ៏បវរប្រពៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

🙏11❤8🥰3
Forwarded from FRESH NEWS
សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន៖ ការរៀនសូត្រជាអំពើដ៏ប្រសើរ ដែលជួយឱ្យមានអនាគតភ្លឺស្វាង និងអាចបម្រើសង្គមជាតិបានយ៉ាងល្អប្រសើរ
https://fna.asia/a4cf470 🔗JOIN US
https://fna.asia/a4cf470 🔗JOIN US
👏9❤1