Forwarded from លេខាធិការដ្ឋានគណៈសង្ឃនាយក
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តសៀមរាប។
ព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តសៀមរាប។ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរង តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។
ក្នុងពិធីនេះផងដែរក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងសប្បុរសជន សរុបចំនួន ៥៥០ រូប ផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប។

❤1