នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំ មន្រ្តីបច្ចេកទេស និងម្ចាស់សិប្បកម្មពីកម្ពុជា សរុប២៣រូប ទៅទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនៃពិធីស្វាគមន៍ដល់ប្រតិភូ រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ (KFRI) ក្រោមអធិបតីភាពលោក Dr. Hong Seok In នាយករងវិទ្យាស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់ប្រតិភូកម្ពុជា និងបានបង្ហាញពីការតាំងចិត្តក្នុងការសហការ និងបន្តគាំទ្រ លើការរៀបចំសិក្ខាសាលា បណ្តុះបណ្តាល និងការប្រឹក្សាបច្ចេកទេស ដល់កម្ពុជា លើការអភិវឌ្ឍវិស័យឧស្សាហកម្មអាហារ។ ឯកឧត្តម ហុង រ៉ាដា ប្រធានប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ភាគីកូរ៉េ ដែលបានរៀបចំកម្មវិធីទស្សនកិច្ចនេះ ដល់ប្រតិភូកម្ពុជា ជាពិសេសផ្តល់ឱកាសដល់ម្ចាស់សិប្បកម្មកម្ពុជា និងមន្រ្តីបច្ចេកទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីទីតាំងផលិតកម្ម ដែលផ្តល់នូវចំណេះដឹង និងការបំផុសគំនិតដ៏មានតម្លៃ សម្រាប់ការរៀបចំប្រតិបត្តិការមជ្ឈមណ្ឌលរបស់យើងនៅកម្ពុជា។
----------------------------------
----------------------------------
❤1
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីសមាគមកូរ៉េក្នុងតំបន់អាស៊ី និងសហព័ន្ធធុរកិច្ចកូរ៉េប្រចាំតំបន់អាស៊ី មកកាន់គម្រោងអភិវឌ្ឍន៍អាហារកម្ពុជា (FTC) នៅវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) និងមន្ទីរពិសោធន៍ជាតិ វ.ប.ន.
--‐-----------
នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកនៃវិទ្យាស្ថានជាតិ វ.ប.ន. បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីសមាគមកូរ៉េក្នុងតំបន់អាស៊ី និងសហព័ន្ធធុរកិច្ចកូរ៉េប្រចាំតំបន់អាស៊ី ដែលដឹកនាំដោយលោកបណ្ឌិត Young-Chan Kim មកកាន់គម្រោងFTC នៅវិទ្យាស្ថានជាតិ វ.ប.ន. និងមន្ទីរពិសោធន៍ជាតិ វ.ប.ន.។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកូរ៉េ និងកម្ពុជា និងបង្កើនការប្រើប្រាស់គម្រោងFTC និងពង្រីកវាទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។
--------------------

សេចក្តីជូនដំណឹង
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) សូមជម្រាបជូនដំណឹងដល់សាធារណជនថា មជ្ឈមណ្ឌលនឹងរៀបចំ ពិធីសម្ពោធជាផ្លូវការ នៅថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាង សាធារណរដ្ឋកូរ៉េ 🇰🇷 និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ 🇰🇭។
🎯 គោលបំណងចម្បងរបស់មជ្ឈមណ្ឌលគឺ៖
- ជួយ SMEs បង្កើនគុណភាពផលិតផល
- ផ្ដល់ឧបករណ៍សាកល្បង និងវិភាគគុណភាព
- បណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាថ្មីៗផ្នែកកែច្នៃអាហារ
យើងជឿជាក់ថា FTC នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន និងការប្រកួតប្រជែងនៃឧស្សាហកម្មកែច្នៃអាហារនៅកម្ពុជា។
-----------------

❤2
ក្រុមការងារផ្នែកវិភាគគុណភាពអាហារ នៃគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលនៅទីក្រុងសេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ
–––––––––
ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារផ្នែកវិភាគគុណភាពអាហារ នៃគម្រោងអភិវឌ្ឍន៍អាហារកម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី "Method Validation and Laboratory Instruments Practice" ក្រោមកិច្ចសហការរវាងភាគីកម្ពុជា ដែលមានវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) និងមន្ទីរពិសោធន៍ជាតិ វ.ប.ន. ជាមួយនិងភាគីកូរ៉េ ដែលមាន Korea Conformity Laboratories និង Korea Food Research Institute នៅ Laboratory Training Center (eMass) ទីក្រុងសេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ។ វគ្គបណ្តុះបណ្តាលនេះធ្វើទ្បើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីក្នុងគម្រោង លើបច្ចេកទេសវិភាគគុណភាពអាហារ។
————————