មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
902 subscribers
412 photos
10 videos
10 files
102 links
Download Telegram
🌿 ការកែច្នៃសាកល្បងស្លឹកត្របែកទៅជាតែសុខភាព!

ភ្នំពេញ នាថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៦ - មជ្ឈមណ្ឌល FTC បានផ្តល់ការគាំទ្របច្ចេកទេសដល់សិប្បកម្ម Theary ក្នុងការសាកល្បងសម្ងួត និងកិន "ស្លឹកត្របែក" ទៅជា "តែសុខភាព" ដែលមានអនាម័យ គុណភាពខ្ពស់ រក្សាក្លិន និងរសជាតិធម្មជាតិ ដើម្បីបង្កើនតម្លៃបន្ថែម។

🤝 FTC បន្តគាំទ្រសហគ្រាសក្នុងស្រុកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកែច្នៃអាហារ ដើម្បីលើកកម្ពស់គុណភាពផលិតផល និងពង្រីកឱកាសទីផ្សារ។

-----------------

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤7
📢 [វគ្គបណ្តុះបណ្តាលឥតគិតថ្លៃ] ស្តីពី
«អាហារសុវត្ថិភាព អាជីវកម្មរឹងមាំ៖ គុណភាពសម្រាប់ចូលទីផ្សារ»

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) សូមអញ្ជើញម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្រោមបទបង្ហាញសំខាន់ចំនួន ២ប្រធានបទ៖

✅«ការកសាងប្រព័ន្ធសុវត្ថិភាព និងគុណភាពពីវត្ថុធាតុដើមដល់ផលិតផលសម្រេច ក្នុងផលិតកម្មអាហារ»
✅ «លក្ខខណ្ឌគុណភាពសម្រាប់ចូលទីផ្សារ៖ ស្តង់ដារ ការវេចខ្ចប់ ស្លាកសញ្ញា និងអនុលោមភាពផលិតផល»

📍 ព័ត៌មានលម្អិត៖
កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
ម៉ោង៖ ១:០០ រសៀល ដល់ ៥:០០ ល្ងាច
ចូលរួមតាមប្រព័ន្ធ Zoom https://us06web.zoom.us/j/8561899378?pwd=yqGjgZhXivpthdSxFVyDqdviEWheYP.1

Meeting ID: 856 189 9378
Passcode: stinl@1234

📋 លក្ខខណ្ឌនៃការចូលរួម៖
-អ្នកផលិត និងកែច្នៃអាហារ
-អ្នកគ្រប់គ្រងគុណភាព សុវត្ថិភាព និងផលិតកម្មអាហារ
-សហគ្រាសធុនមីក្រូ តូច និងមធ្យម
-មន្រ្តីជំនាញពាក់ព័ន្ធ

⚠️ បញ្ជាក់៖ ចូលរួមដោយឥតគិតថ្លៃ ប៉ុន្តែចំនួនមានកំណត់!

🔗 ចុះឈ្មោះទីនេះ៖ https://forms.gle/az65UPQgZbQkxhjZA

លេខទូរសព្ទ៖ ០៩៦ ៧៦១ ៦១២៩
❤3
ជួបគ្នាឆាប់ៗនេះនៅ FOODTEC Cambodia 2026!

មជ្ឈមណ្ឌល FTC មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមក្នុង «កម្មវិធីពិព័រណ៍អន្តរជាតិស្តីពី បច្ចេកវិទ្យាផលិត កែច្នៃ អាហារ ភេសជ្ជៈ និងការវេចខ្ចប់នៅកម្ពុជា» ឆ្នាំ២០២៦។

លោកអ្នកនឹងបានជួបពិភាក្សាផ្ទាល់ ស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ និងដំណោះស្រាយក្នុងការកែច្នៃ និងវេចខ្ចប់អាហារប្រកបដោយសុវត្ថិភាព និងស្តង់ដារ។

🗓 កាលបរិច្ឆេទ៖ ថ្ងៃទី២៨ - ៣០ ខែកញ្ញា ឆ្នាំ២០២៦
📍 ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (DICE)
កុំភ្លេចអញ្ជើញមកទស្សនា នៅស្តង់របស់ FTC ទាំងអស់គ្នា! 🤝✨

-----------------
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤7
🤝🏻មជ្ឈមណ្ឌល FTC ផ្តល់ការប្រឹក្សាយោបល់លើលទ្ធផលវិភាគដើម្បីលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល ជូនដល់ ហាងនំពារខ្មែរអង្គរ

👩🏼‍🔬រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌល FTC បានផ្តល់ការគាំទ្រផ្នែកវិភាគគុណភាព និងសុវត្ថិភាព ក៏ដូចជាប្រឹក្សាយោបល់លើលទ្ធផលវិភាគ ដល់ ហាងនំពារខ្មែរអង្គរ ក្នុងគោលបំណងលើកកម្ពស់គុណភាពផលិតផល ជំរុញនវានុវត្តន៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ការគាំទ្រនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញនវានុវត្តន៍ លើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារ ប្រកបដោយចីរភាព។

-----------------
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤3
📣 ឱកាសការងារថ្មីនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC)!

តើលោកអ្នកកំពុងស្វែងរកឱកាសការងារក្នុងវិស័យកែច្នៃអាហារមែនទេ?

FTC កំពុងជ្រើសរើសបុគ្គលិក សម្រាប់មុខតំណែង៖
✅ បុគ្គលិកផលិតកម្មខ្នាតតូច (ប្រតិបត្តិការម៉ាស៊ីន) ចំនួន២នាក់

⏳ ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦

📩 របៀបដាក់ពាក្យ៖
ស្គែន QR Code ក្នុងរូបភាព ឬចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖
🔗 https://forms.gle/Ny1qVbjbLRf24Jt2A

ℹ️ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
☎️ (+855) 23-869-666
📧 ftccambodia.project@gmail.com
❤4
📢 [វគ្គបណ្តុះបណ្តាលឥតគិតថ្លៃ] ស្តីពី
«អាហារសុវត្ថិភាព អាជីវកម្មរឹងមាំ៖ គុណភាពសម្រាប់ចូលទីផ្សារ»

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) សូមអញ្ជើញម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏សំខាន់ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍អំពី៖

✅«ការកសាងប្រព័ន្ធសុវត្ថិភាព និងគុណភាពពីវត្ថុធាតុដើមដល់ផលិតផលសម្រេច ក្នុងផលិតកម្មអាហារ»
✅ «គុណភាពតម្រូវសម្រាប់ចូលទីផ្សារ៖ ស្តង់ដារ ការវេចខ្ចប់ ស្លាកសញ្ញា និងអនុលោមភាពផលិតផល»

📍 ព័ត៌មានលម្អិត៖
កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
ម៉ោង៖ ១:០០ រសៀល ដល់ ៥:០០ ល្ងាច
ទីតាំង៖ មន្ទីរ​ពិសោធន៍​ជាតិ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ -​ STINL
https://maps.app.goo.gl/CqM23zqr2m1CK7CZ7

📋 លក្ខខណ្ឌនៃការចូលរួម៖
-អ្នកផលិត និងកែច្នៃអាហារ
-អ្នកគ្រប់គ្រងគុណភាព សុវត្ថិភាព និងផលិតកម្មអាហារ
-សហគ្រាសធុនមីក្រូ តូច និងមធ្យម
-មន្រ្តីជំនាញពាក់ព័ន្ធ។

⚠️ បញ្ជាក់៖ ចូលរួមដោយឥតគិតថ្លៃ ប៉ុន្តែចំនួនមានកំណត់!

🔗 ចុះឈ្មោះទីនេះ៖ https://forms.gle/zuW1TVNeX9dpRBUK6

លេខទូរសព្ទ៖ ០៩៦ ៧៦១ ៦១២៩
🤝🏻 មជ្ឈមណ្ឌល FTC ផ្តល់ការប្រឹក្សាយោបល់លើលទ្ធផលវិភាគដើម្បីលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល ជូនដល់ "យ៉ៅអ៊ួ Wellness" និង "សិប្បកម្ម ទីតូ"

រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌល FTC បានផ្តល់ការគាំទ្រផ្នែកវិភាគគុណភាព និងសុវត្ថិភាព ក៏ដូចជាប្រឹក្សាយោបល់លើលទ្ធផលវិភាគដល់ "យ៉ៅអ៊ួ Wellness" និង "សិប្បកម្ម ទីតូ" ក្នុងគោលបំណងលើកកម្ពស់គុណភាពផលិតផល ជំរុញនវានុវត្តន៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ការគាំទ្រនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញនវានុវត្តន៍ លើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារ ប្រកបដោយចីរភាព។

—————————
#MISTI #NISTI #GDSME #STINL #FTC #SMEs
#Foodprocessing #CambodiaFoodIndustry

Social Media: https://ftc-prject.vercel.app
❤1
[English Below]
—————————

🍜 ការផលិតសាកល្បង “ផលិតផលមីសួរដុំ”

ក្រុមការងារនៃមជ្ឈមណ្ឌលកែច្នៃអាហារកម្ពុជា-កូរ៉េ បានអនុវត្តការផលិតសាកល្បងផលិតផលមីសួរដុំ ដោយប្រើប្រាស់ម៉ាស៊ីនទំនើប ចាប់ពីដំណាក់កាលលាយវត្ថុធាតុដើម ហូតជាសរសៃ សម្ងួត រហូតដល់ការវេចខ្ចប់។

🔬 ការសាកល្បងនេះមានគោលបំណងសិក្សាពីដំណើរការផលិត និងកែលម្អរូបមន្ត ដើម្បីទទួលបានសរសៃមីដែលមានរូបរាងទាក់ទាញ និងភាពស្វិតល្អ ប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន។

—————————
🍜 Production of Dried Noodle Bundles

The FTC team successfully conducted a pilot production of dried noodle bundles using modern food processing equipment. The production process covered all key stages, from ingredient mixing and noodle extrusion to drying and final packaging.

🔬 The objective of this trial was to evaluate the production process and optimize the formulation to improve the noodles’ appearance, texture, and elasticity, while ensuring product quality and food safety for consumers.

—————————
#MISTI #NISTI #GDSME #STINL #FTC #Foodprocessing #CambodiaFoodIndustry

Social Media: https://ftc-prject.vercel.app
❤2