មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
901 subscribers
412 photos
10 videos
10 files
102 links
Download Telegram
[English Below]
---------------
🔬 តើ សហគ្រិនក្នុងវិស័យអាហារ អាចពង្រឹងគុណភាព និងស្តង់ដារផលិតផលរបស់ខ្លួនបានយ៉ាងដូចម្តេច?

រាជធានីភ្នំពេញ - នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគម្រោងមជ្ឈមណ្ឌលកែច្នៃអាហារកម្ពុជា-កូរ៉េ (FTC) បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «Food Lab Discovery Visit» ដែលមានសហគ្រិន និងភាគីពាក់ព័ន្ធចូលរួមសរុបចំនួន ៦០នាក់។

តាមរយៈកិច្ចសហការរវាង FTC និង Smart Startup Space (Smart Axiata) សហគ្រិនទទួលបានឱកាសស្វែងយល់ និងទទួលបទពិសោធន៍ផ្ទាល់អំពី៖
- បច្ចេកវិទ្យាកែច្នៃអាហារ និងបរិក្ខារទំនើបសម្រាប់ការអភិវឌ្ឍផលិតផល
- សេវាគាំទ្របច្ចេកទេស និងការធ្វើតេស្តគុណភាពផលិតផល
- ឱកាសបង្កើត និងពង្រីកបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យអាហារ។
------------------
📌 Learn more about FTC:
https://ftc-prject.vercel.app

#MISTI #NISTI #FTC
#Foodpreneurs #FoodInnovation
#SmartStartupSpace #SmartAxiata
#FoodProcessing #Cambodia
❤8
ការបន្តពង្រឹងសមត្ថភាពតេស្តវិភាគជាកត្តាចាំបាច់សម្រាប់ក្រុមការងារបច្ចេកទេស

រាជធានីភ្នំពេញ ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ — ក្រុមការងារផ្នែកវិភាគគុណភាពនៃគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ (FTC) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ស្តីពីការវិភាគបរិមាណអាស៊ីតខ្លាញ់ដោយម៉ាស៊ីន GC-FID និងការវិភាគបរិមាណសំណល់ថ្នាំពុលកសិកម្មដោយម៉ាស៊ីន GC-MS» ដោយអ្នកជំនាញបច្ចេកទេសមកពីភាគីកូរ៉េ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពផ្ទៃក្នុង ឱ្យយល់ដឹងពីការរៀបចំសំណាក បច្ចេកទេស របៀបប្រើប្រាស់ និងការគ្រប់គ្រងម៉ាស៊ីនវិភាគកម្រិតខ្ពស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
គម្រោង FTC ជឿជាក់ថា ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាកម្លាំងចលករក្នុងការបង្កើនសមត្ថភាពរបស់ក្រុមការងារវិភាគគុណភាព ដើម្បីជំរុញសុក្រឹតភាពក្នុងការផ្តល់លទ្ធផលដែលអាចទុកចិត្តបាន។

-----------------
#MISTI #NISTI #GDSME #STINL #FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤7
[English Below]
-----------------
🌿 បង្កើនគុណតម្លៃគ្រឿងទេសខ្មែរ ជាមួយបច្ចេកវិទ្យាសម្ងួតទំនើប!

ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦, មជ្ឈមណ្ឌល FTC បានសហការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដល់សហគ្រាស OML ក្នុងការសាកល្បងសម្ងួតគ្រឿងទេសខ្មែរ តាមរយៈការប្រើប្រាស់ ម៉ាស៊ីន Vacuum Dryer។

✨ បច្ចេកវិទ្យានេះជួយកាត់បន្ថយសំណើម ពន្យារអាយុកាលផលិតផល ងាយស្រួលរក្សាទុក និងបង្កើនលទ្ធភាពយកទៅកែច្នៃជាគ្រឿងផ្សំសម្រាប់ផលិតផលអាហារផ្សេងៗ។

🤝មជ្ឈមណ្ឌល FTC បន្តគាំទ្រសហគ្រាសក្នុងស្រុក ក្នុងការសាកល្បងបច្ចេកវិទ្យាកែច្នៃអាហារ ដើម្បីបង្កើនគុណភាព តម្លៃបន្ថែម និងឱកាសទីផ្សារ។
-----------------
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤7🙏1
[English Below]

🤝🏻ការប្រឹក្សាយោបល់លើលទ្ធផលវិភាគ ដល់ "សិប្បកម្មផលិតម៉ាយូណេស ខេមមេដ" និង "សិប្បកម្ម Papa Mummy Foods" ដើម្បីជួយលើកកម្ពស់គុណភាពផលិតផល ជំរុញនវានុវត្តន៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងតំបន់

👩🏼‍🔬រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌល FTC បានផ្តល់ការគាំទ្រផ្នែកវិភាគគុណភាព និងសុវត្ថិភាព ក៏ដូចជាប្រឹក្សាយោបល់លើលទ្ធផលវិភាគ ដល់ "សិប្បកម្មផលិតម៉ាយូណេស ខេមមេដ" និង "សិប្បកម្ម Papa Mummy Foods" ក្នុងគោលបំណងលើកកម្ពស់គុណភាពផលិតផល ជំរុញនវានុវត្តន៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ការគាំទ្រនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញនវានុវត្តន៍ លើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារ ប្រកបដោយចីរភាព។

Social Media: https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL #FTC #Foodprocessing #CambodiaFoodIndustry
❤8
🌾 កែច្នៃនំអំបុកខ្មែរ បន្ថែមគុណតម្លៃ និងលើកកម្ពស់សមត្ថភាពផលិតកម្ម

នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌល FTC បានគាំទ្រ សិប្បកម្មដៃមាស ក្នុងការសាកល្បងប្រើប្រាស់ "ម៉ាស៊ីនដុតនំ" សម្រាប់ផលិតផល "នំអំបុកមាស" និង "ម៉ាស៊ីនអ៊ុតមាត់ថង់" សម្រាប់ការវេចខ្ចប់។

ការសាកល្បងនេះជាជំហានសំខាន់ឆ្ពោះទៅរកការផលិតក្នុងបរិមាណកាន់តែច្រើន ប្រកបដោយប្រសិទ្ធភាព និងគុណភាពស្របគ្នា។

🤝 FTC បន្តគាំទ្រសហគ្រាស និងសិប្បកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា លើកកម្ពស់គុណភាពផលិតផល និងជំរុញនវានុវត្តន៍។

-----------------
#MISTI #NISTI #GDSME #STINL #FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤9