មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
901 subscribers
402 photos
10 videos
10 files
101 links
Download Telegram
📢 ឱកាសទទួលបានការប្រឹក្សាយោបល់បច្ចេកទេសផ្ទាល់ពីអ្នកជំនាញកូរ៉េ លើកទី២!

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) គ្រោងនឹងរៀបចំកម្មវិធី "ការប្រឹក្សាយោបល់បច្ចេកទេស" ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកែច្នៃអាហារក្នុងស្រុក តាមរយៈ៖
📌 ការចុះវាយតម្លៃផ្ទាល់៖ ពិនិត្យលើខ្សែច្រវាក់ផលិតកម្មបច្ចុប្បន្ន បញ្ហាប្រឈម និងចំណុចខ្វះខាតនៅទីតាំងសហគ្រាស។
📌 ការផ្តល់ដំណោះស្រាយបច្ចេកទេស៖ ណែនាំបច្ចេកវិទ្យាកែច្នៃដែលមានប្រសិទ្ធភាព សុវត្ថិភាព និងសាកសមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

🔑 លក្ខខណ្ឌនៃការជ្រើសរើស៖
១. ជាសហគ្រាសដែលបានចុះបញ្ជីសិប្បកម្ម ឬ ច.ប.ផ. រួចរាល់។
២. ស្ថិតក្នុងប្រភេទផលិតផលអាទិភាពដូចជា៖
ក) ទឹកជ្រលក់ និងគ្រឿងទេស
ខ) អាហារសម្រន់ (Snacks)
គ) ផលិតផលសរសៃ (មី នំបញ្ចុក គុយទាវ...)
ផុតកំណត់ចុះឈ្មោះ៖​ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
🔗 លីងចុះឈ្មោះ៖ https://https://forms.gle/emGhCYh96gAfMptL8
លេខទូរសព្ទ៖ ០១១ ២២០ ១១១
❤7👍1
កែលម្អគុណភាពទឹកម្ជូរព្រឹក និងកាត់បន្ថយកករ ដោយប្រើប្រាស់ម៉ាស៊ីនចម្រោះ

ថ្ងៃទី១៣ សីហា ២០២៦ — មជ្ឈមណ្ឌល FTC បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់សហគ្រាសក្នុងស្រុក «ទឹកម្ជូរព្រឹក (Chorny Charm Coffee)» តាមរយៈការសាកល្បងប្រើម៉ាស៊ីន Filter Press ដើម្បីចម្រោះ និងកាត់បន្ថយសារធាតុកករ ជួយឱ្យផលិតផលមានភាពថ្លា និងគុណភាពកាន់តែប្រសើរ។

✅ លទ្ធផលសាកល្បងបង្ហាញថា ផលិតផលមានភាពថ្លាល្អ ហើយសហគ្រាសនឹងបន្តតាមដានគុណភាព និងលក្ខខណ្ឌរក្សាទុក ដើម្បីសម្រេចបានគុណភាពសមស្រប។

🤝 មជ្ឈមណ្ឌល FTC ចូលរួមជាមួយសហគ្រាស និងសិប្បកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផលិតកម្ម លើកកម្ពស់ស្តង់ដារ គុណភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។
-----------------

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤10
[English Below]
-----------------
បច្ចេកទេសកែច្នៃខ្ទិះដូងឱ្យមានសាច់ស្មើ ម៉ត់ និងខាប់ល្អប្រសើរជាងមុន

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦​ — មជ្ឈមណ្ឌល FTC បានបន្តគាំទ្រផ្នែកបច្ចេកទេសដល់សហគ្រាស "នាទី Food Solution" ក្នុងការសាកល្បងប្រើប្រាស់ "ម៉ាស៊ីន Homo Mixer" ដើម្បីជួយឱ្យខ្ទិះដូងមានភាពស្មើសាច់ ម៉ត់ និងខាប់ល្អជាងមុន។

🔍 ជំហានបន្ទាប់
មជ្ឈមណ្ឌល FTC និងសហគ្រាសនឹងបន្តតាមដានគុណភាពផលិតផលក្នុងអំឡុងពេលរក្សាទុក ដើម្បីកែលម្អផលិតផលឱ្យកាន់តែមានគុណភាព និងត្រៀមសម្រាប់ចែកចាយក្នុងទីផ្សារ។

🤝 មជ្ឈមណ្ឌល FTC បន្តគាំទ្រសហគ្រាស តាមរយៈការផ្តល់ឱកាសសាកល្បងប្រើប្រាស់ម៉ាស៊ីនកែច្នៃអាហារ ដើម្បីលើកកម្ពស់គុណភាពផលិតផល និងសមត្ថភាពផលិតក្នុងស្រុក។

-----------------

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤7
[English Below]
---------------
🔬 តើ សហគ្រិនក្នុងវិស័យអាហារ អាចពង្រឹងគុណភាព និងស្តង់ដារផលិតផលរបស់ខ្លួនបានយ៉ាងដូចម្តេច?

រាជធានីភ្នំពេញ - នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគម្រោងមជ្ឈមណ្ឌលកែច្នៃអាហារកម្ពុជា-កូរ៉េ (FTC) បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «Food Lab Discovery Visit» ដែលមានសហគ្រិន និងភាគីពាក់ព័ន្ធចូលរួមសរុបចំនួន ៦០នាក់។

តាមរយៈកិច្ចសហការរវាង FTC និង Smart Startup Space (Smart Axiata) សហគ្រិនទទួលបានឱកាសស្វែងយល់ និងទទួលបទពិសោធន៍ផ្ទាល់អំពី៖
- បច្ចេកវិទ្យាកែច្នៃអាហារ និងបរិក្ខារទំនើបសម្រាប់ការអភិវឌ្ឍផលិតផល
- សេវាគាំទ្របច្ចេកទេស និងការធ្វើតេស្តគុណភាពផលិតផល
- ឱកាសបង្កើត និងពង្រីកបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យអាហារ។
------------------
📌 Learn more about FTC:
https://ftc-prject.vercel.app

#MISTI #NISTI #FTC
#Foodpreneurs #FoodInnovation
#SmartStartupSpace #SmartAxiata
#FoodProcessing #Cambodia
❤8
ការបន្តពង្រឹងសមត្ថភាពតេស្តវិភាគជាកត្តាចាំបាច់សម្រាប់ក្រុមការងារបច្ចេកទេស

រាជធានីភ្នំពេញ ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ — ក្រុមការងារផ្នែកវិភាគគុណភាពនៃគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ (FTC) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ស្តីពីការវិភាគបរិមាណអាស៊ីតខ្លាញ់ដោយម៉ាស៊ីន GC-FID និងការវិភាគបរិមាណសំណល់ថ្នាំពុលកសិកម្មដោយម៉ាស៊ីន GC-MS» ដោយអ្នកជំនាញបច្ចេកទេសមកពីភាគីកូរ៉េ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពផ្ទៃក្នុង ឱ្យយល់ដឹងពីការរៀបចំសំណាក បច្ចេកទេស របៀបប្រើប្រាស់ និងការគ្រប់គ្រងម៉ាស៊ីនវិភាគកម្រិតខ្ពស់ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
គម្រោង FTC ជឿជាក់ថា ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាកម្លាំងចលករក្នុងការបង្កើនសមត្ថភាពរបស់ក្រុមការងារវិភាគគុណភាព ដើម្បីជំរុញសុក្រឹតភាពក្នុងការផ្តល់លទ្ធផលដែលអាចទុកចិត្តបាន។

-----------------
#MISTI #NISTI #GDSME #STINL #FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤7