មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
900 subscribers
402 photos
10 videos
10 files
101 links
Download Telegram
មជ្ឈមណ្ឌល FTC រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយ ក្នុងឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ — មជ្ឈមណ្ឌល FTC បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយ ក្នុងឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្ដម ហុង រ៉ាដា អនុរដ្ឋលេខាធិការ នៃក្រសួង ឧ.វ.ប.ន. និងជាប្រធានគម្រោង។

កិច្ចប្រជុំផ្ដោតលើចំណុចដូចខាងក្រោម៖
១. បូកសរុបសមិទ្ធផល និងវឌ្ឍនភាពការងារដែលសម្រេចបាន
២. ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ
៣. ទិសដៅផែនការការងារឆ្នាំ២០២៧។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤6
✨ អភិវឌ្ឍន៍ផលិតផលកែច្នៃអាហាររបស់លោកអ្នក ឱ្យមានស្តង់ដារ និងគុណភាពខ្ពស់ជាមួយ FTC! 🇰🇭

តើលោក លោកស្រី កំពុងជួបប្រទះបញ្ហាបច្ចេកទេស ឬចង់ពង្រឹងគុណភាពផលិតផលអាហាររបស់ខ្លួនមែនទេ?
មជ្ឈមណ្ឌល FTC អាចជួយលោកអ្នកបាន!

💡 សេវាកម្មចម្បងរបស់យើងរួមមាន៖
១. ការកែច្នៃ និងការប្រើប្រាស់សាកល្បងម៉ាស៊ីនទាំង ៨៣ គ្រឿង
២. ការវិភាគគុណភាព និងសុវត្ថិភាពអាហារ
៣. ការប្រឹក្សាយោបល់អាជីវកម្ម និងគាំទ្រសហគ្រាស
៤. ការជួយជ្រោមជ្រែងផ្នែកផ្សព្វផ្សាយ

📲 ចុះឈ្មោះជួបជាមួយអ្នកជំនាញឥឡូវនេះ! ស្គែន QR Code លើរូបភាព ឬលីងខាងក្រោម៖
https://forms.gle/Qd7X4RHFuVdKMfSQ7

📞 ទូរសព្ទ៖ 023 869 666
💬 Telegram: http://t.me/ftc_project

#MISTI #NISTI #FTC #TechnicalSolution #SMEs
#PilotPlant #QualityAnalysis #FoodProcessin
❤3
[English Below]
-----------------

មជ្ឈមណ្ឌល FTC គាំទ្រសិប្បកម្មក្នុងស្រុក ឆ្ពោះទៅកាន់ការផលិតប្រកបដោយគុណភាព និងនវានុវត្តន៍

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌល FTC បានគាំទ្រសិប្បកម្ម អ៊ែមភល អាហ្គ្រោ ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន Colloid Mill Machine សម្រាប់ផលិតទឹកដោះចន្ទី។

ការសាកល្បងនេះជាជំហានសំខាន់ក្នុងការផ្លាស់ប្តូរពីការប្រើប្រាស់ម៉ាស៊ីនក្រឡុកតាមផ្ទះ ទៅរកបច្ចេកវិទ្យាផលិតកម្មដែលមានសមត្ថភាពផលិតបានក្នុងបរិមាណកាន់តែច្រើន និងមានគុណភាពស្របគ្នា។

ជំហានបន្ទាប់ សិប្បកម្មនឹងបន្តសាកល្បងម៉ាស៊ីន និងកែសម្រួលរូបមន្ត ដើម្បីបង្កើតរសជាតិដែលមានគុណភាព និងឆ្លើយតបតម្រូវការទីផ្សារ។

មជ្ឈមណ្ឌល FTC បន្តរួមចំណែកគាំទ្រសហគ្រាស និងសិប្បកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផលិតកម្ម លើកកម្ពស់គុណភាពផលិតផល និងជំរុញនវានុវត្តន៍។

-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤11
មជ្ឈមណ្ឌល FTC គាំទ្រសហគ្រាសក្នុងស្រុក ឆ្ពោះទៅរកការលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មជ្ឈមណ្ឌល FTC បានគាំទ្រសហគ្រាសសម្រស់ទឹកមាត់ត្រចៀកកាំ «BB Nest» ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន «Retort Sterilizer» សម្រាប់សម្លាប់មេរោគលើផលិតផល «ទឹកត្រចៀកកាំ» ដែលវេចខ្ចប់ក្នុងដបកែវ។

ការសាកល្បងនេះមានគោលបំណងជួយពន្យារអាយុកាលផលិតផល ដោយមិនចាំបាច់ប្រើប្រាស់សារធាតុរក្សាទុក ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

បន្ទាប់ពីបញ្ចប់ការសាកល្បង សហគ្រាសគ្រោងនឹងបន្តកែសម្រួលលក្ខខណ្ឌផលិតកម្ម និងជ្រើសរើសសំបកវេចខ្ចប់ឱ្យសមស្របនឹងផលិតផល។

មជ្ឈមណ្ឌល FTC នឹងបន្តគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់សហគ្រាស និងអាជីវកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍផលិតផលប្រកបដោយគុណភាព សុវត្ថិភាព និងនវានុវត្តន៍។

-----------------

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤12
មជ្ឈមណ្ឌល FTC គាំទ្រសិប្បកម្មក្នុងស្រុក ឆ្ពោះទៅកាន់ការផលិតប្រកបដោយគុណភាព និងនវានុវត្តន៍

មជ្ឈមណ្ឌល FTC បានគាំទ្រសហគ្រាស ភ្នំពេជ្រ ប៊ុនឃា ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន Homo mixer​ សម្រាប់ផលិតប្រេងគ្រំចំពុះទា ដើម្បីជួយឱ្យផលិតផលមានភាពសព្វស្មើ និងកែលម្អវាយនភាពឱ្យកាន់តែប្រសើរ។

ក្រោយការសាកល្បង ឃើញថាផលិតផលមានភាពសព្វស្មើល្អ ហើយសហគ្រាសនឹងបន្តតាមដានគុណភាពក្នុងអំឡុងពេលរក្សាទុក។ ជំហានបន្ទាប់ សហគ្រាសមានគម្រោងស្នើសាកល្បងម៉ាស៊ីនបន្ថែម ដើម្បីបន្តលើកកម្ពស់គុណភាពផលិតផល។

មជ្ឈមណ្ឌល FTC បន្តរួមចំណែកគាំទ្រសហគ្រាស និងសិប្បកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផលិតកម្ម លើកកម្ពស់គុណភាពផលិតផល និងជំរុញនវានុវត្តន៍។

-----------------

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

Social Media:
https://ftc-prject.vercel.app
❤9