មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
901 subscribers
402 photos
10 videos
10 files
101 links
Download Telegram
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ — មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) បានសហការជាមួយវិទ្យាស្ថានជាតិ វ.ប.ន. និងមន្ទីរពិសោធន៍ជាតិ វ.ប.ន. រៀបចំសិក្ខាសាលាស្វាគមន៍និស្សិតកម្មសិក្សា ក្នុងកម្មវិធីអ្នកវិទ្យាវ័យក្មេងជំនាន់ទី 5 (YSP Batch 5), កម្មវិធីវិជ្ជាជីវៈវ័យក្មេង ជំនាន់ទី6 (YPP Batch 6) និងកម្មវិធីកម្មសិក្សាក្រោមគម្រោង FTC ជំនាន់ទី2។

កម្មវិធីកម្មសិក្សាទាំង៣ ខាងលើ នឹងផ្ដល់ឱកាសដល់និស្សិតកម្មសិក្សាក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និង ទទួលបានបទពិសោធន៍ថ្មីៗ តាមរយៈការបណ្ដុះបណ្ដាល និងការអនុវត្តជាក់ស្ដែងដោយមានការណែនាំពីអ្នកជំនាញច្បាស់លាស់។

មជ្ឈមណ្ឌល FTC សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតកម្មសិក្សាទាំងអស់ និងសូមជូនពរឱ្យទទួលបានជោគជ័យក្នុងដំណើរសិក្សា និងការអភិវឌ្ឍសមត្ថភាព ដើម្បីរួមចំណែកកសាងអនាគតកម្ពុជាតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤2
មជ្ឈមណ្ឌល FTC គាំទ្រសិប្បកម្មក្នុងស្រុក ដើម្បីពង្រឹងគុណភាព និងនវានុវត្តន៍ផលិតផល

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ — មជ្ឈមណ្ឌល FTC បានគាំទ្រសិប្បកម្ម «ឥន្ទ្រីពេជ្រ (Diamond Eagle)» ក្នុងការសាកល្បងប្រើម៉ាស៊ីនសម្លាប់មេរោគ, សិក្សាអំពីបច្ចេកទេសរក្សាទុកផលិតផល «ទំពាំងត្រាំ» ដោយមិនប្រើសារធាតុរក្សាទុក និងការវេចខ្ចប់ផលិតផលក្នុងដបកែវនិងកំប៉ុង។ បន្ថែមពីលើនេះទៀត មជ្ឈមណ្ឌល FTC ក៏បានគាំទ្រសិប្បកម្ម «ឥន្ទ្រីពេជ្រ» ក្នុងការសិក្សាអំពីវិធីសាស្រ្ដត្រួតពិនិត្យគុណភាព និងការកំណត់សញ្ញាខូចរបស់ផលិតផលផងដែរ។

មជ្ឈមណ្ឌល FTC បន្តប្តេជ្ញាគាំទ្រសិប្បកម្ម និងសហគ្រាសក្នុងស្រុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាកែច្នៃ លើកកម្ពស់គុណភាព និងសុវត្ថិភាព ព្រមទាំងបង្កើតផលិតផលថ្មីៗដែលមានតម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤3👏1
មជ្ឈមណ្ឌល FTC គាំទ្រសិប្បកម្មក្នុងស្រុក ដើម្បីលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ — មជ្ឈមណ្ឌល FTC បានគាំទ្រសិប្បកម្ម «អេហ្គ្រូ ព្រីមៀរ» ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន «Colloid Mill Machine» សម្រាប់ផលិតប៊ឺចន្ទី។

ការសាកល្បងនេះធ្វើឡើងដើម្បីវាយតម្លៃប្រសិទ្ធភាព និងភាពសមស្របរបស់ម៉ាស៊ីន ព្រមទាំងស្វែងរកលទ្ធភាពបង្កើនបរិមាណផលិតកម្ម និងធានាគុណភាពផលិតផលឱ្យមានភាពស្មើគ្នា។

ជាលទ្ធផល ការសាកល្បងទទួលបានជោគជ័យតាមការរំពឹងទុក។ សិប្បកម្មគ្រោងនឹងយកផលិតផលទៅចុះបញ្ជី ច.ប.ផ. និងពង្រីកសមត្ថភាពផលិតកម្ម ដើម្បីត្រៀមចែកចាយនៅលើទីផ្សារ។

មជ្ឈមណ្ឌល FTC នឹងបន្តគាំទ្រសហគ្រាស និងសិប្បកម្មក្នុងស្រុក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផលិតកម្ម លើកកម្ពស់គុណភាពផលិតផល និងជំរុញនវានុវត្តន៍។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤6
មជ្ឈមណ្ឌល FTC ផ្តល់ការគាំទ្របច្ចេកទេសដល់សិប្បកម្មក្នុងស្រុក ដើម្បីលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល
-----------------

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌល FTC បានផ្តល់ការគាំទ្រផ្នែកវិភាគគុណភាព និងសុវត្ថិភាព ក៏ដូចជាប្រឹក្សាយោបល់លើលទ្ធផលវិភាគ ដល់ "សិប្បកម្មផលិតគ្រឿងទេសបួសខ្មែរ Hsama Food និង ភ្នំពេញគុយទាវអនាម័យ ហ៊ុយ លាង 1980" ក្នុងគោលបំណងលើកកម្ពស់គុណភាពផលិតផល ជំរុញនវានុវត្តន៍ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ការគាំទ្រនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញនវានុវត្តន៍ លើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជានៅលើទីផ្សារ ប្រកបដោយចីរភាព។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤8