មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
901 subscribers
412 photos
10 videos
10 files
102 links
Download Telegram
[English Below]

មជ្ឈមណ្ឌល FTC ផ្ដល់ការគាំទ្រដល់សិប្បកម្ម/សហគ្រាសក្នុងស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់នវានុវត្តន៍ផលិតផល
-----------------

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦— មជ្ឈមណ្ឌល FTC បានសហការ និងផ្តល់ការគាំទ្រដល់សិប្បកម្ម "Freedom Health" ក្នុងការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកទៅជាប័រគ្រាប់ស្វាយចន្ទី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលមានក្នុងមជ្ឈមណ្ឌល FTC ជាជំនួយ។

កិច្ចសហការនេះមិនត្រឹមតែផ្ដល់ឱកាសដល់សិប្បកម្ម/សហគ្រាសក្នុងស្រុកក្នុងការផលិតសាកល្បងផលិតផលគំរូប៉ុណ្ណោះទេ តែស្របពេលជាមួយគ្នានេះក៍ជួយសម្រួលក្នុងការស្វែងរកបច្ចេកវិទ្យាដែលមានលក្ខណៈសមស្របសម្រាប់ពង្រឹងសម្ថភាព និងគុណភាពផលិតកម្មផងដែរ។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤4👍1
វគ្គបណ្តុះបណ្តាលបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពផ្ទៃក្នុង និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ម៉ាស៊ីនក្នុងផលិតកម្មខ្នាតតូច (Pilot Plant)

រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមការងារនៃគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ (FTC) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការប្រតិបត្តិ និងការគ្រប់គ្រងម៉ាស៊ីនក្នុងផលិតកម្មខ្នាតតូច (Pilot Plant)» ដែលសម្របសម្រួលផ្ទាល់ដោយក្រុមអ្នកជំនាញបច្ចេកទេសមកពីភាគីកូរ៉េ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
- ពង្រឹងសមត្ថភាពផ្ទៃក្នុង៖ យល់ដឹងពីបច្ចេកវិទ្យា របៀបប្រើប្រាស់ និងគ្រប់គ្រងម៉ាស៊ីនក្នុងខ្សែច្រវាក់ផលិតកម្ម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។
- ផ្ទេរចំណេះដឹងបន្ត៖ ត្រៀមខ្លួនយកចំណេះដឹង និងបច្ចេកទេសទាំងនេះ ទៅចែករំលែកបន្តដល់សហគ្រាសក្នុងស្រុក (MSMEs) ដើម្បីលើកកម្ពស់ស្តង់ដារផលិតកម្ម។

គម្រោង FTC ជឿជាក់ថា ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាកម្លាំងចលករក្នុងការបង្កើនផលិតភាព ពង្រឹងគុណភាពខ្សែច្រវាក់តម្លៃម្ហូបអាហារ និងជំរុញការលូតលាស់របស់សហគ្រាសក្នុងស្រុកប្រកបដោយនិរន្តរភាព។
❤1
Forwarded from MISTI News
Media is too big
VIEW IN TELEGRAM
ភាគទី១/៥៖ តើលោកអ្នកជាម្ចាស់សហគ្រាសផលិតអាហារ ឬមានបំណងកែច្នៃផលិតផលអាហារមែនទេ?

🎥 ស្វែងយល់ថា តើមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) អាចគាំទ្រអ្វីខ្លះដល់អ្នកកែច្នៃអាហារនៅកម្ពុជា!

Part 1/5: Have a food processing business or a great food idea?

🎥 Discover how the Cambodia-Korea Food Processing TASK Center (FTC) can support food producers in Cambodia!

💬 ព័ត៌មានបន្ថែម / Contact: https://ftc-prject.vercel.app

#MISTI #FTC #FoodProcessing #FoodTechnology #AgroIndustry #MSMEs
👍3👏1
Forwarded from MISTI News
Media is too big
VIEW IN TELEGRAM
ភាគទី២/៥៖ ចង់ពង្រីកខ្សែច្រវាក់ផលិតកម្មកែច្នៃអាហារ តែមិនទាន់មានទំនុកចិត្តមែនទេ?

🎥 ផ្នែកផលិតកម្មគំរូនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ អាចជួយលោកអ្នកក្នុងការផលិតសាកល្បង និងកែលម្អផលិតផលអាហារ មុនពេលលោកអ្នកពង្រីកខ្សែច្រវាក់ផលិតកម្ម។
............................................

Part 2/5: Planning to scale up your food business, but not very sure?

🎥 Learn how the FTC's pilot plant helps food entrepreneurs test and refine food products before they may scale up into a full production line.

💬 ព័ត៌មានបន្ថែម / Contact: https://ftc-prject.vercel.app

#MISTI #FTC #ScaleUp #PilotPlant #FoodProcessing #FoodTechnology #AgroIndustry #MSMEs
👍2
[English Below]
-----------------
មជ្ឈមណ្ឌល FTC គាំទ្រសិប្បកម្ម និងសហគ្រាសក្នុងស្រុក លើកកម្ពស់នវានុវត្តន៍ផលិតផល

រាជធានីភ្នំពេញ, ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ — មជ្ឈមណ្ឌល FTC បានគាំទ្រសិប្បកម្ម "Unica Enterprise និង KIM BIRD’S NEST" ក្នុងការសាកល្បងប្រើប្រាស់ម៉ាស៊ីន "Retort Sterilizer" ដើម្បីសិក្សាពីការពន្យារអាយុកាលរក្សាទុកផលិតផល។

កិច្ចសហការនេះផ្តល់ឱកាសឱ្យសហគ្រាសសាកល្បងបច្ចេកវិទ្យាទំនើប និងជ្រើសរើសបច្ចេកវិទ្យាសមស្របសម្រាប់ផលិតកម្ម។ តាមរយៈសកម្មភាពនេះ មជ្ឈមណ្ឌល FTC បន្តគាំទ្រការអភិវឌ្ឍផលិតផល កែលម្អគុណភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤3
មជ្ឈមណ្ឌល FTC ផ្តល់ការគាំទ្របច្ចេកទេសដល់សិប្បកម្ម/សហគ្រាសក្នុងស្រុក ដើម្បីលើកកម្ពស់គុណភាព និងនវានុវត្តន៍ផលិតផល

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌល FTC បានផ្តល់ការគាំទ្រផ្នែកវិភាគគុណភាព និងសុវត្ថិភាព ក៏ដូចជាប្រឹក្សាយោបល់លើលទ្ធផលវិភាគ ដល់សហគ្រាស MOM MORODOC FISH HANDICRAFT និង S&T Khmer Foods ក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសរបស់សហគ្រាស, ចូលរួមចំណែកជំរុញនវានុវត្តន៍, លើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ប្រកបដោយចីរភាព។

-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤2