មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
901 subscribers
412 photos
10 videos
10 files
102 links
Download Telegram
[English Below]
-----------------

🌱 ជំរុញនវានុវត្តន៍ផលិតផល៖ ពីវត្ថុធាតុដើមទៅជាផលិតផលគំរូ និងបន្តឆ្ពោះទៅរកស្តង់ដារទីផ្សារ!

រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២៦ — ក្រុមការងារផលិតកម្មខ្នាតតូចនៃ មជ្ឈមណ្ឌល FTC បានសហការ និងផ្តល់ការគាំទ្រដល់សិប្បកម្ម "លោកម៉ែ" ក្នុងការផលិតសាកល្បងផលិតផលគំរូ "ម្សៅតែសុខភាព" ដែលផ្សំឡើងពីគ្រឿងទេសធម្មជាតិ។ ដើម្បីធានាបាននូវគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន មជ្ឈមណ្ឌល FTC បានគាំទ្រផ្នែកបច្ចេកវិទ្យាកែច្នៃ ដោយអនុញ្ញាតឱ្យសិប្បកម្មប្រើប្រាស់ម៉ាស៊ីនទំនើបដូចជា៖ ម៉ាស៊ីនកាត់, ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្ងួតជាដើម។

ជាជំហានបន្ទាប់ ផលិតផលគំរូនេះនឹងត្រូវបន្តរៀបចំវេចខ្ចប់ជាកញ្ចប់តូចៗ (Tea bag) ស្របតាមនិតិវិធីនិងស្តង់ដារទីផ្សារ ដើម្បីត្រៀមខ្លួនចរាចរណ៍នៅលើទីផ្សារ។

មជ្ឈមណ្ឌល FTC នៅតែបន្តគាំទ្រ និងជំរុញសិប្បកម្មខ្មែរ ឆ្ពោះទៅកាន់ស្តង់ដារទីផ្សារ!

-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustr
❤5
Media is too big
VIEW IN TELEGRAM
🎬 វីដេអូសង្ខេបនៃដំណើរទស្សនកិច្ចសិក្សាបច្ចេកទេសនៅសាធារណរដ្ឋកូរ៉េ

ទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមការងារ និងលើកកម្ពស់សហគ្រាសក្នុងស្រុក តាមរយៈការស្វែងយល់ផ្ទាល់ពីបច្ចេកវិទ្យាឈានមុខ និងបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុន-ស្ថាប័នល្បីៗ នៅក្នុងសាធារណរដ្ឋកូរ៉េ។

សូមទស្សនាវីដេអូខាងក្រោម ដើម្បីពិនិត្យមើលសកម្មភាពសំខាន់ៗ ក្នុងអំឡុងពេលទស្សនកិច្ចនេះ។

-----------------
🎬 Highlights of the Technical Study Visit to the Republic of Korea

This technical study visit was organized with the objective of strengthening the capacity of our team and supporting the growth of local enterprises through first-hand exposure to advanced technologies and the successful practices of leading companies and institutions in the Republic of Korea.

Watch the video below to explore the key activities and highlights of this study visit.

-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤1
[English Below]

មជ្ឈមណ្ឌល FTC ផ្ដល់ការគាំទ្រដល់សិប្បកម្ម/សហគ្រាសក្នុងស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់នវានុវត្តន៍ផលិតផល
-----------------

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦— មជ្ឈមណ្ឌល FTC បានសហការ និងផ្តល់ការគាំទ្រដល់សិប្បកម្ម "Freedom Health" ក្នុងការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកទៅជាប័រគ្រាប់ស្វាយចន្ទី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលមានក្នុងមជ្ឈមណ្ឌល FTC ជាជំនួយ។

កិច្ចសហការនេះមិនត្រឹមតែផ្ដល់ឱកាសដល់សិប្បកម្ម/សហគ្រាសក្នុងស្រុកក្នុងការផលិតសាកល្បងផលិតផលគំរូប៉ុណ្ណោះទេ តែស្របពេលជាមួយគ្នានេះក៍ជួយសម្រួលក្នុងការស្វែងរកបច្ចេកវិទ្យាដែលមានលក្ខណៈសមស្របសម្រាប់ពង្រឹងសម្ថភាព និងគុណភាពផលិតកម្មផងដែរ។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤4👍1
វគ្គបណ្តុះបណ្តាលបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពផ្ទៃក្នុង និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ម៉ាស៊ីនក្នុងផលិតកម្មខ្នាតតូច (Pilot Plant)

រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមការងារនៃគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ (FTC) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការប្រតិបត្តិ និងការគ្រប់គ្រងម៉ាស៊ីនក្នុងផលិតកម្មខ្នាតតូច (Pilot Plant)» ដែលសម្របសម្រួលផ្ទាល់ដោយក្រុមអ្នកជំនាញបច្ចេកទេសមកពីភាគីកូរ៉េ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
- ពង្រឹងសមត្ថភាពផ្ទៃក្នុង៖ យល់ដឹងពីបច្ចេកវិទ្យា របៀបប្រើប្រាស់ និងគ្រប់គ្រងម៉ាស៊ីនក្នុងខ្សែច្រវាក់ផលិតកម្ម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។
- ផ្ទេរចំណេះដឹងបន្ត៖ ត្រៀមខ្លួនយកចំណេះដឹង និងបច្ចេកទេសទាំងនេះ ទៅចែករំលែកបន្តដល់សហគ្រាសក្នុងស្រុក (MSMEs) ដើម្បីលើកកម្ពស់ស្តង់ដារផលិតកម្ម។

គម្រោង FTC ជឿជាក់ថា ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាកម្លាំងចលករក្នុងការបង្កើនផលិតភាព ពង្រឹងគុណភាពខ្សែច្រវាក់តម្លៃម្ហូបអាហារ និងជំរុញការលូតលាស់របស់សហគ្រាសក្នុងស្រុកប្រកបដោយនិរន្តរភាព។
❤1