មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
901 subscribers
412 photos
10 videos
10 files
102 links
Download Telegram
🚀 ឱកាសពិសេសសម្រាប់និស្សិតទទួលបានបទពិសោធន៍ការងារពិតប្រាកដពីមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC)។

ចាប់យកបទពិសោធន៍ការងារដើម្បីត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគតលើជំនាញវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអាហារ ការកែច្នៃអាហារ និងកម្មន្តសាល ដោយទទួលបានការបណ្តុះបណ្តាលពី FTC និងធ្វើការងារផ្ទាល់ជាមួយសហគ្រាសអាហារ។

🎓 អត្ថប្រយោជន៍ដែលប្អូនៗនឹងទទួលបាន៖
- ការអនុវត្តបច្ចេកទេសផ្ទាល់ជាមួយម៉ាស៊ីន និងឧបករណ៍ទំនើបៗ
- ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើជំនាញឯកទេស
- បង្កើនបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យអាហារ និងម្ចាស់សហគ្រាស
- ឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិនាពេលអនាគត

🌟 កាលបរិច្ឆេទ៖
- កិច្ចសម្ភាសចាប់ពីថ្ងៃទី៨-១២ ខែកក្កដា ឆ្នាំ២០២៦
- ចាប់ផ្តើមកម្មវិធីពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៦

📩 របៀបចុះឈ្មោះ៖
ស្កេន QR Code ក្នុងរូបភាព ឬចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖
🔗 https://forms.gle/Dvd3PW4wcNYVVjo76

ℹ️ សម្រាប់ព័ត៌មានបន្ថែម៖
☎️ (+855) 23-869-666
📧 ftccambodia.project@gmail.com
❤3
រួមគ្នាកែលម្អខ្សែច្រវាក់ផលិតកម្មឆ្ពោះទៅរកស្តង់ដារទំនើប!
-----------------

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦— ក្រុមការងារផលិតកម្មខ្នាតតូចនៃមជ្ឈមណ្ឌល FTC បានសហការផ្ដល់ការគាំទ្រដល់សិប្បកម្ម "Freedom Health” ក្នុងការផលិតសាកល្បងផលិតផលគំរូ “ទឹកដោះគោខាប់សុខភាព” តាមរយៈការប្រើប្រាស់ម៉ាស៊ីនកែច្នៃទំនើប ដែលមានសមត្ថភាពដកជាតិទឹកចេញពីផលិតផលដោយប្រើសម្ពាធខ្ពស់។

ភាពរីកចម្រើនរបស់សហគ្រាសក្នុងស្រុក គឺជាបេសកកម្មចម្បងរបស់យើង។ មជ្ឈមណ្ឌល FTC នៅតែបន្តឈរជើងជាខ្នងបង្អែក និងជម្រុញរាល់ការច្នៃប្រឌិតថ្មីៗជានិច្ច។

-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤4🥰2
នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) បានចូលរួមរៀបចំតាំងបង្ហាញ ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ទៅកាន់ទីផ្សារ» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La។

ស្របតាមប្រធានបទដ៏មានសារសំខាន់នេះ មជ្ឈមណ្ឌល FTC នឹងបន្តខិតខំគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈការសាកល្បងប្រើប្រាស់ម៉ាស៊ីនកែច្នៃក្នុងផលិតកម្មខ្នាតតូច, ការតេស្តវិភាគគុណភាពអាហារ ក៏ដូចជាការផ្តល់ប្រឹក្សាយោបល់បច្ចេកទេស ដើម្បីរួមចំណែកជួយដល់សហគ្រាសក្នុងស្រុកឱ្យមានលទ្ធភាពពង្រីកខ្លួនទៅកាន់ទីផ្សារ។

-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤2👍2
[English Below]
-----------------

🌱 ជំរុញនវានុវត្តន៍ផលិតផល៖ ពីវត្ថុធាតុដើមទៅជាផលិតផលគំរូ និងបន្តឆ្ពោះទៅរកស្តង់ដារទីផ្សារ!

រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២៦ — ក្រុមការងារផលិតកម្មខ្នាតតូចនៃ មជ្ឈមណ្ឌល FTC បានសហការ និងផ្តល់ការគាំទ្រដល់សិប្បកម្ម "លោកម៉ែ" ក្នុងការផលិតសាកល្បងផលិតផលគំរូ "ម្សៅតែសុខភាព" ដែលផ្សំឡើងពីគ្រឿងទេសធម្មជាតិ។ ដើម្បីធានាបាននូវគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន មជ្ឈមណ្ឌល FTC បានគាំទ្រផ្នែកបច្ចេកវិទ្យាកែច្នៃ ដោយអនុញ្ញាតឱ្យសិប្បកម្មប្រើប្រាស់ម៉ាស៊ីនទំនើបដូចជា៖ ម៉ាស៊ីនកាត់, ម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្ងួតជាដើម។

ជាជំហានបន្ទាប់ ផលិតផលគំរូនេះនឹងត្រូវបន្តរៀបចំវេចខ្ចប់ជាកញ្ចប់តូចៗ (Tea bag) ស្របតាមនិតិវិធីនិងស្តង់ដារទីផ្សារ ដើម្បីត្រៀមខ្លួនចរាចរណ៍នៅលើទីផ្សារ។

មជ្ឈមណ្ឌល FTC នៅតែបន្តគាំទ្រ និងជំរុញសិប្បកម្មខ្មែរ ឆ្ពោះទៅកាន់ស្តង់ដារទីផ្សារ!

-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustr
❤5
Media is too big
VIEW IN TELEGRAM
🎬 វីដេអូសង្ខេបនៃដំណើរទស្សនកិច្ចសិក្សាបច្ចេកទេសនៅសាធារណរដ្ឋកូរ៉េ

ទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមការងារ និងលើកកម្ពស់សហគ្រាសក្នុងស្រុក តាមរយៈការស្វែងយល់ផ្ទាល់ពីបច្ចេកវិទ្យាឈានមុខ និងបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុន-ស្ថាប័នល្បីៗ នៅក្នុងសាធារណរដ្ឋកូរ៉េ។

សូមទស្សនាវីដេអូខាងក្រោម ដើម្បីពិនិត្យមើលសកម្មភាពសំខាន់ៗ ក្នុងអំឡុងពេលទស្សនកិច្ចនេះ។

-----------------
🎬 Highlights of the Technical Study Visit to the Republic of Korea

This technical study visit was organized with the objective of strengthening the capacity of our team and supporting the growth of local enterprises through first-hand exposure to advanced technologies and the successful practices of leading companies and institutions in the Republic of Korea.

Watch the video below to explore the key activities and highlights of this study visit.

-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤1
[English Below]

មជ្ឈមណ្ឌល FTC ផ្ដល់ការគាំទ្រដល់សិប្បកម្ម/សហគ្រាសក្នុងស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់នវានុវត្តន៍ផលិតផល
-----------------

រាជធានីភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦— មជ្ឈមណ្ឌល FTC បានសហការ និងផ្តល់ការគាំទ្រដល់សិប្បកម្ម "Freedom Health" ក្នុងការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកទៅជាប័រគ្រាប់ស្វាយចន្ទី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលមានក្នុងមជ្ឈមណ្ឌល FTC ជាជំនួយ។

កិច្ចសហការនេះមិនត្រឹមតែផ្ដល់ឱកាសដល់សិប្បកម្ម/សហគ្រាសក្នុងស្រុកក្នុងការផលិតសាកល្បងផលិតផលគំរូប៉ុណ្ណោះទេ តែស្របពេលជាមួយគ្នានេះក៍ជួយសម្រួលក្នុងការស្វែងរកបច្ចេកវិទ្យាដែលមានលក្ខណៈសមស្របសម្រាប់ពង្រឹងសម្ថភាព និងគុណភាពផលិតកម្មផងដែរ។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤4👍1