-----------------
ក្រុមការងារផលិតកម្មខ្នាតតូច នៃគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា-កូរ៉េ បានសហការនិងផ្ដល់ការគាំទ្រដល់សហគ្រាស Mayany ក្នុងការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទី ដោយប្រើប្រាស់ម៉ាស៊ីនសម្ងួត កិន និងលាយគ្រឿងផ្សំ ដើម្បីផលិតជាម្សៅចន្ទីដែលអាចឆុងរលាយភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងអាហារ និងភេសជ្ជៈ និងផលិតជាទឹកដោះគ្រាប់ស្វាយចន្ទី ដែលមានរសជាតិឈ្ងុយឆ្ងាញ់ មិនមានឡាក់តូស មានកាឡូរីទាប និងជាជម្រើសល្អជំនួសឱ្យទឹកដោះសត្វ។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry

❤4
ការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតកាលានុវត្តភាពថ្មីសម្រាប់ការកែច្នៃស្វាយចន្ទី
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ — មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) បានទទួលស្វាគមន៍ប្រតិភូនៃ សហព័ន្ធស្វាយចន្ទីកម្ពុជា (CCF) ក្នុងជំនួបពិភាក្សាការងារ និងទស្សនកិច្ចសិក្សាស្វែងយល់ពីមជ្ឈមណ្ឌល។
ជំនួបដ៏មានសារៈសំខាន់នេះ ផ្តោតជាសំខាន់លើ៖
- ការផ្លាស់ប្តូរបទពិសោធន៍៖ ចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាកែច្នៃទំនើបៗ និងស្តង់ដារគុណភាពម្ហូបអាហារ។
- ការបង្កើនតម្លៃបន្ថែម៖ ពិភាក្សាលើលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទី និងអនុផលស្វាយចន្ទីខ្មែរ ឱ្យទៅជាផលិតផលសម្រេចដែលមានស្តង់ដារ អាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
- កិច្ចសហការស្រាវជ្រាវ៖ បើកផ្លូវសម្រាប់ការអភិវឌ្ឍផលិតផលថ្មីៗ (R&D) រវាងវិស័យឯកជន និងមជ្ឈមណ្ឌល FTC។
មជ្ឈមណ្ឌល FTC មានគោលជំហរក្នុងការគាំទ្រ និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ ដើម្បីរួមចំណែកលើកកម្ពស់តម្លៃបន្ថែមនៃកសិផលខ្មែរ ឆ្ពោះទៅកាន់ស្តង់ដារសកល។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #CCF #Foodprocessing #CambodiaFoodIndustry

👍2
"មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) បន្តបង្កើតកាលានុវត្តភាពថ្មីសម្រាប់ សិប្បកម្ម/សហគ្រាសក្នុងស្រុក លើការអភិវឌ្ឍនិងកែច្នៃផលិតផល"
រាជធានីភ្នំពេញ ថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៦ — ក្រុមការងារផលិតកម្មខ្នាតតូចនៃមជ្ឈមណ្ឌល FTC បានសហការផ្ដល់ការគាំទ្រដល់ "សិប្បកម្ម ផលិតគ្រឿងទេសបួសខ្មែរ Hsama Foods” ក្នុងការផលិតសាកល្បងផលិតផលគំរូ “ម្សៅបន្លែបួស” ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងរក្សាតម្លៃអាហារូបត្ថម្ភ។ តាមរយៈកិច្ចសហការនេះ មជ្ឈមណ្ឌល FTC បានផ្ដល់ការគាំទ្រដោយអនុញ្ញាតឱ្យសិប្បកម្មប្រើប្រាស់ម៉ាស៊ីនកែច្នៃទំនើបៗ រួមមាន៖ ម៉ាស៊ីនសម្ងួត និង ម៉ាស៊ីនកិនបំបែកជាម្សៅ ដើម្បីផលិតជាផលិតផលគំរូស្របតាមគោលបំណងរបស់សិប្បកម្ម។
📌មជ្ឈមណ្ឌល FTC មានគោលជំហរក្នុងការគាំទ្រ និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ ដើម្បីរួមចំណែកលើកកម្ពស់តម្លៃបន្ថែមនៃកសិផលខ្មែរ ឆ្ពោះទៅកាន់ស្តង់ដារសកល។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #CCF #Foodprocessing #CambodiaFoodIndustry
រាជធានីភ្នំពេញ ថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៦ — ក្រុមការងារផលិតកម្មខ្នាតតូចនៃមជ្ឈមណ្ឌល FTC បានសហការផ្ដល់ការគាំទ្រដល់ "សិប្បកម្ម ផលិតគ្រឿងទេសបួសខ្មែរ Hsama Foods” ក្នុងការផលិតសាកល្បងផលិតផលគំរូ “ម្សៅបន្លែបួស” ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងរក្សាតម្លៃអាហារូបត្ថម្ភ។ តាមរយៈកិច្ចសហការនេះ មជ្ឈមណ្ឌល FTC បានផ្ដល់ការគាំទ្រដោយអនុញ្ញាតឱ្យសិប្បកម្មប្រើប្រាស់ម៉ាស៊ីនកែច្នៃទំនើបៗ រួមមាន៖ ម៉ាស៊ីនសម្ងួត និង ម៉ាស៊ីនកិនបំបែកជាម្សៅ ដើម្បីផលិតជាផលិតផលគំរូស្របតាមគោលបំណងរបស់សិប្បកម្ម។
📌មជ្ឈមណ្ឌល FTC មានគោលជំហរក្នុងការគាំទ្រ និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ ដើម្បីរួមចំណែកលើកកម្ពស់តម្លៃបន្ថែមនៃកសិផលខ្មែរ ឆ្ពោះទៅកាន់ស្តង់ដារសកល។
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #CCF #Foodprocessing #CambodiaFoodIndustry
👍5
This media is not supported in your browser
VIEW IN TELEGRAM
តើមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC)ផ្តល់ការប្រឹក្សា (consultation) លើការអភិវឌ្ឍផលិតផលដែរឬទេ?
✨️មជ្ឈមណ្ឌល FTC ផ្ដល់ការប្រឹក្សាយោបល់ លើការអភិវឌ្ឍផលិតផលដល់សហគ្រាសដែលជាសមាជិកក្នុងគម្រោង FTC ដោយមិនមានកំរៃសេវា។
🤝មិនថាលោកអ្នកកំពុងមានគំនិតបង្កើតផលិតផលថ្មី ឬចង់កែលម្អគុណភាពផលិតផលដែលមានស្រាប់ ក្រុមការងារជំនាញរបស់មជ្ឈមណ្ឌល FTC ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការប្រឹក្សា និងគាំទ្រលោកអ្នក។
📍ទីតាំង៖ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ
📞ទំនាក់ទំនង៖ (+855) 23 869 666
📩អ៊ីមែល៖ ftccambodia.project@gmail.com
📱ស្កែន QR Code លើរូបភាពសម្រាប់ព័ត៌មានលម្អិត!
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
✨️មជ្ឈមណ្ឌល FTC ផ្ដល់ការប្រឹក្សាយោបល់ លើការអភិវឌ្ឍផលិតផលដល់សហគ្រាសដែលជាសមាជិកក្នុងគម្រោង FTC ដោយមិនមានកំរៃសេវា។
🤝មិនថាលោកអ្នកកំពុងមានគំនិតបង្កើតផលិតផលថ្មី ឬចង់កែលម្អគុណភាពផលិតផលដែលមានស្រាប់ ក្រុមការងារជំនាញរបស់មជ្ឈមណ្ឌល FTC ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការប្រឹក្សា និងគាំទ្រលោកអ្នក។
📍ទីតាំង៖ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ
📞ទំនាក់ទំនង៖ (+855) 23 869 666
📩អ៊ីមែល៖ ftccambodia.project@gmail.com
📱ស្កែន QR Code លើរូបភាពសម្រាប់ព័ត៌មានលម្អិត!
-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤6
[English Below]
-----------------
🇰🇭🇰🇷 គណៈប្រតិភូគម្រោង FTC ស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃអាហារកម្រិតខ្ពស់ នៅសាធារណរដ្ឋកូរ៉េ
នាថ្ងៃទី១៦-២០ ខែមិថុនា ឆ្នាំ២០២៦ — ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា-កូរ៉េ (FTC) បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមានតំណាងសហគ្រាសចំនួន ៧ និងសហគ្រិនខ្មែរ (KE) ធ្វើទស្សនកិច្ចសិក្សាបច្ចេកទេសនៅសាធារណរដ្ឋកូរ៉េ។
គោលបំណងសំខាន់៖
• សិក្សាពីខ្សែច្រវាក់ផលិតកម្មខ្នាតធំ និងនវានុវត្តន៍បច្ចេកវិទ្យាពីឧស្សាហកម្មអាហារឈានមុខ។
• នាំយកចំណេះដឹងជឿនលឿនទាំងនេះ មកជំរុញ និងអភិវឌ្ឍសហគ្រាសកែច្នៃអាហារនៅកម្ពុជា។
—————————
Social Media:
https://ftc-prject.vercel.app
#MISTI #KFRI #NISTI #GDSME #STINL

❤1